ទោះបីជាទីផ្សារហាងកាហ្វេនៅកម្ពុជា កំពុងតែមានការប្រកួតប្រជែងកាន់តែខ្លាំងយ៉ាងណាក៏ដោយ ក៏យីហោកាហ្វេដ៏ល្បីពីប្រទេសកូរ៉េខាងត្បូង MEGA MGC COFFEE កំពុងតែនាំមកនូវបទពិសោធន៍កាហ្វេបែបថ្មី តាមរយៈគំនិតដ៏ទាក់ទាញមួយនោះគឺ “តូចតែធំ” (Same Same , But MEGA Different) ខណៈដែលយីហោ MEGA MGC COFFEE ទទួលសិទ្ធិអាជីវកម្មនិងដំណើរការក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុន Saisons Franchise ។


ជាក់ស្តែង កាលពីខែតុលា កន្លងទៅនេះ MEGA MGC COFFEE បានបើកដំណើរការសាខា Flagship នៅកោះពេជ្រ និងសាខាទួលទំពូង រួចមកហើយ ដោយអីលូវនេះ MEGA MGC COFFEE ក៏កំពុងតែបន្តពង្រីកវត្តមានរបស់ខ្លួននៅរាជធានីភ្នំពេញដោយបើកសាខាបន្តនៅសាខា MEGA MGC COFFEE IFL ដោយបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី០៦ ខែវិច្ឆិកា និងសាខា MEGA MGC COFFEE នៅក្នុងតំបន់បាក់ទូក និងជ្រោយចង្វារក្នុងឆ្នាំ ២០២៦ នេះ។

បើនិយាយអំពីចំណុចពិសេសរបស់ MEGA MGC COFFEE វិញ គឺមានភាពលេចធ្លោខ្លាំងមែនទែនទៅលើភេសជ្ជៈទំហំធំ ម៉ឺនុយភេសជ្ជៈពិសេសនិងតម្លៃសមរម្យ។ យីហោនេះ មិនត្រឹមតែផ្តល់ជូននូវកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់បង្កើតទីកន្លែងជួបជុំដ៏រីករាយសម្រាប់មិត្តភភ្តិ ក្រុមគ្រួសារ ប្រុសស្រី និងជាមួយសហគមន៍ជាពិសេសអ្នកជិះកង់ផងដែរ តាមរយៈគោលគំនិត MEGA Coffee, MEGA Size និង MEGA Smile។


លើសពីនេះទៅទៀត នៅក្នុងគម្រោងនាពេលអនាគត យីហោ MEGA MGC COFFEE មានផែនការពង្រីកអាជីវកម្មរយៈពេលវែង Saisons Franchise មានគោលដៅពង្រីក MEGA MGC COFFEE ឲ្យបានជាង ២០សាខាទូទាំងប្រទេសនិងបង្កើតឱកាសការងារដល់បុគ្គលិកខ្មែរប្រមាណ ៣០០ នាក់នៅឆ្នាំ២០២៧ ដែលនេះគឺជាការចូលរួមចំណែកដល់ការបង្កើតការងារក្នុងស្រុកនិងនាំយកវប្បធម៌កាហ្វេបែបស្ទាយកូរ៉េមកកាន់ហ្វេនកម្ពុជាអោយបានកាន់តែច្រើន។


គួរជម្រាបថា នៅក្នុងទីផ្សារដែលមានជម្រើសកាហ្វេជាច្រើន MEGA MGC COFFEE ចង់បង្ហាញថា កាហ្វេអាចមានភាពស្រដៀងគ្នា ប៉ុន្តែបទពិសោធន៍អាចខុសគ្នាយ៉ាងធំធេង។
MEGAMGC Coffee. តូចតែធំ!




