MeetMe25៖ ទីតាំងOffice Spaceក្នុងក្តីស្រមៃរបស់សហគ្រិនជំនាន់ថ្មី ល្អសម្រាប់សហគ្រាសថ្មីទើបចាប់ផ្តើមអាជីវកម្ម
Daneth MechFEBRUARY 26 2026

Img 8506

Photo 2026 02 26 16 33 04

 

MeetMe25 មានជួលការិយាល័យធ្វើការ កន្លែងធ្វើការងាររួម មានហាងកាហ្វេ និងកន្លែងស្នាក់នៅ ព្រមទាំងមានរៀបចំកម្មវិធីផ្សេងៗ។

MeetMe25 ដែលមានអគ្គនាយិកា កញ្ញា យុវឌី មានចក្ខុវិស័យលើគំនិតច្នៃប្រឌិត (Innovative Ideas) ក្នុងការបង្កើតអាជីវកម្មនានា ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

ផ្អែកលើចក្ខុវិស័យខាងលើ MeetMe25 មានផ្តល់ការគាំទ្រនិងលើកទឹកចិត្តដល់សហគ្រិនគ្រប់រូប   បណ្តុះនូវគំនិតច្នៃប្រឌិតនៃការបង្កើតអាជីវកម្មក្នុងវិស័យនានា តាមរយៈបង្កើតទីតាំងងាយស្រួលសម្រាប់ការជួបប្រជុំពិភាក្សាការងាររួមមាន​​៖

ទីតាំងងាយស្រួល និងមានការិយាល័យច្រើនសម្រាប់ជ្រើសរើស

MeetMe25 ស្ថិតនៅកណ្តាលរាជធានីភ្នំពេញក្បែរវិមានឯករាជ្យ បរិយាកាសក្នុងបន្ទប់ការិយាល័យមានសភាពស្ងប់ស្ងាត់ ដែលផ្តល់ភាពងាយស្រួលក្នុងការណាត់ជួបពិភាក្សា ឬធ្វើការសិក្សាស្រាវជ្រាវផ្សេងៗ សម្រាប់សហគ្រិននិងអ្នកជំនាញស្រាវជ្រាវ។

 

Photo 2026 02 26 16 30 40

Photo 2026 02 26 16 30 37

 

MeetMe25 មានផ្តល់ជម្រើសសម្រាប់បន្ទប់ការិយាល័យដូចជា៖

·       បន្ទប់ការិយាល័យឯកជន (Private Office): អាចផ្ទុកមនុស្សបានពី ២ ទៅ ៤ នាក់។

·       ការិយាល័យធ្វើការរួម (Coworking Space): អាចផ្ទុកមនុស្សបានរហូតដល់ ៣០ នាក់ និងមានបំពាក់ឧបករណ៍ Projector

·       បន្ទប់ប្រជុំ (Meeting Room): អាចផ្ទុកមនុស្ស ពី​ ៦ ទៅ ១០ នាក់។

អាចសន្សំការចំណាយថវិកា(Saving Costs)

MeetMe25 មានការិយាល័យជួលផ្តល់តម្លៃសមរម្យ និងមានតម្លៃជួលថេរ Fixed rent ដោយ  មិនបូកបញ្ចូលតម្លៃ (Overhead Costs) ថ្លៃទឹក ថ្លៃភ្លើង និងតម្លៃអ៊ីនធឺណិត។

 

Photo 2026 02 26 16 30 32

Photo 2026 02 26 16 30 27

 

បរិស្ថានអគារបន្ទប់ការិយាល័យ Minimalist

MeetMe25 គឺជាអគារពហុមុខងារដែលមានហាងកាហ្វេ (Cafe), កន្លែងស្នាក់នៅ (Residence) និងកន្លែងធ្វើការរួម Coworking Space។ រចនាបថក្នុងអគារការិយាល័យធ្វើការមានលក្ខណៈ (Concept Minimalist) ដែលមានភាពសាមញ្ញ មិនស្មុគស្មាញ មានផាសុកភាព និងមានពន្លឺចូលគ្រប់គ្រាន់ ជាពិសេសអគារក៏ផ្តល់មុខងារបន្ថែមជាច្រើនទៀតជូនអតិថិជនម្នាក់ៗ ដូចជា៖ Pantry, Mailbox និង Locker សម្រាប់ប្រើប្រាស់ផងដែរ។

MeetMe25 គឺជាជម្រើសដ៏ល្អបំផុត សម្រាប់លោកអ្នកជាសហគ្រិន (Entrepreneurs) និងក្រុមហ៊ុនអាជីវកម្មបង្កើតថ្មី (Start-up companies)

MeetMe25 រីករាយនិងសូមស្វាគមន៍លោក លោកស្រី ជាសហគ្រិន (Entrepreneurs) និង    អាជីវ​កម្មថ្មី (Start-up companies) ដែលមានបំណងអញ្ជើញមកទទួលយកបទពិសោធន៍ថ្មីនៅក្នុងការិយាល័យដ៏ល្អនេះ។

 

Photo 2026 02 26 16 30 22

Photo 2026 02 26 16 30 25

 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 017 384 380, Email: meetme25sales@outlook.com

Facebook Page: https://www.facebook.com/share/1CL8LiWrCX/?mibextid=wwXIfr

IG: https://www.instagram.com/meetme25_?igsh=MXd3NTd0M3Q4YnQ2OQ==

ទីតាំង៖ No.២៥ ផ្លូវ២៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

Img 8504

Photo 2026 02 26 16 30 30

Photo 2026 02 26 16 30 34

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia