ផ្សារទំនើប ជីបម៉ុង 271 មេហ្គា ម៉ល ធ្វើសិក្ខាសាលា "ការពង្រឹងថាមពលចិត្ត និងពង្រីកសន្តិភាព" ចូលរួមដោយសេរី
Kan DaraAUGUST 14 2025

ប្រទេសកំពុងរងនូវវិបត្តិសង្គ្រាមឈ្លានពាន បងប្អូនខ្មែរគ្រប់រូបអាចនឹងមានផ្លូវចិត្តមិនសូវនឹងនរ ពេលខ្លះក៏ខឹងជនឃ្លានពាន ពេលខ្លះក៏មានទុក្ខសោក អាណិតទៅដល់ជនភៀសសឹក ក្នុងចិត្តព្រួយបារម្ភឥតស្រាកស្រានចំពោះសុវត្ថិភាពរបស់វីរៈកងទ័ពជួរមុខ ដែលប្រុងខ្លួនគ្រប់ពេលត្រៀមទប់ទល់នឹងសត្រូវ។

 

យ៉ាងណាមិញ ស្ថិតក្នុងគ្រាដ៏លំបាក និងសោកសៅនេះ ផ្សារទំនើបកូនខ្មែរ ជីបម៉ុង 271 មេហ្គា ម៉ល បានបង្កើតកម្មវិធីសិក្ខាសាលាស្តីពី "ការពង្រឹងថាមពលចិត្ត និងពង្រីកសន្តិភាព" ដើម្បីជាជំនួយផ្លូវចិត្តដល់ប្រជាជនកម្ពុជា និងជូនពរដល់វីវៈកងទ័ព ព្រមទាំងប្រទេសជាតិយើងឱ្យមានសុខសន្តិភាពឡើងវិញ។

 

សិក្ខាសាលាខាងលើ មានការផ្ដល់ដំបូន្មាន និង អប់រំផ្លូវចិត្តពីវាគ្មិនកិត្តិយស "ព្រះមុនី​ចរិយាវង្ស ហ៊ុន ខេមរា និងលោកគ្រូ នឹម ឈុន្នី" ដែលមានសកម្មភាពសំខាន់ៗដូចជា ការតាំងសមាធិ ការរៀនពីការរំងាប់សតិ និង ភាពឆេវឆាវ ការតម្រង់ទិស និង យល់ពីការបង្រៀនព្រះធម៌ និង ការចែករំលែកពីរឿងរ៉ាវពីអ្នកចូលរួម នេះជាពេលវេលាល្អមែនទែន ដែលបងប្អូនអាចចូលរួមដើម្បីពង្រឹងសន្តិភាពផ្លូវចិត្តរបស់យើងទាំងអស់គ្នា។ ការសមាធិ អាចជួយឱ្យផ្លូវចិត្តរបស់យើងរឹងមាំ មានតែផ្លូវចិត្តរឹងមាំគ្រប់គ្រាន់ទេ ទើបយើងអាចតស៊ូជម្នះឧបសគ្គនានា ប្រកៀកស្មាសាមគ្គីគ្នា ឆ្លងកាត់ស្ថានភាពដ៏លំបាកមួយនេះ។

 

សម្រាប់បងប្អូនដែលចូលរួម កម្មវិធីធ្វើឡើងនៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៥ ទីតាំងនៅផ្សារទំនើប ជីបម៉ុង 271 មេហ្គា ម៉ល The Camping ជាន់ទី១ ចាប់ពីម៉ោង ៤:០០ រសៀលតទៅ។ លីងសម្រាប់ចុះឈ្មោះចូលរួមដោយសេរី៖ ចុចទីនេះ 

ដដ

6120445121582450575

៣៣ Large

ោោ Large

៦ Large

១១ Large ៥៥ Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia