ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក ចូលរួមគាំទ្រ និងផ្តល់ដំណោះស្រាយហិរញ្ញវត្ថុឆ្លាតវៃដល់ធុរជនក្នុងវិស័យគ្រឿងសម្អាងនៅកម្ពុជា
Daneth MechMAY 24 2026

រាជធានីភ្នំពេញ, ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៦ ធនាគារ អុឹមប៊ី (ខេមបូឌា) ម.កដែលជាធនាគារពាណិជ្ជដ៏ប្រកបដោយទំនុកចិត្ត និងជាបុត្រសម្ព័ន្ធរបស់ អ៊ឹមប៊ី គ្រុប (MB Group) នៅប្រទេសវៀតណាម បានចូលរួមឧបត្ថម្ភ និងចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងសិក្ខាសាលាស្តីពី «ហានិភ័យផ្លូវច្បាប់ វិស័យគ្រឿងសម្អាង និងដំណោះស្រាយដើមទុនហិរញ្ញវត្ថុពីវិស័យធនាគារ»។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការចូលរួមពីម្ចាស់អាជីវកម្ម ធុរជន ក្នុងខ្សែសង្វាក់នាំចូល នាំចេញ បោះដុំ និងលក់រាយគ្រឿងសម្អាងប្រមាណ ៧០ នាក់។

សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម និងលោកបណ្ឌិត តេង ប៊ុនថុន ស្ថាបនិកសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង ក្នុងគោលបំណងពង្រឹងការយល់ដឹងផ្នែកច្បាប់ ការពារសុវត្ថិភាពអ្នកប្រើប្រាស់ និងតម្រង់ទិសដៅស្របច្បាប់សម្រាប់ធុរជនក្នុងវិស័យគ្រឿងសម្អាងដែលកំពុងរីកចម្រើនយ៉ាងខ្លាំងក្លានៅកម្ពុជា។

 

Photo 2026 05 23 17 30 01 (2)

Photo 2026 05 23 17 30 01 (3)


នៅក្នុងសុន្ទរកថាបើកកម្មវិធី
លោក ហ៊ីម​ ភារម្យ នាយកប្រតិបត្តិសេវាកម្មធនាគារបុគ្គល នៃ ធនាគារ អុឹមប៊ី (ខេមបូឌា) បានសម្តែងនូវការកោតសរសើរចំពោះក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋាន ក.ប.ប. និងសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាងដែលបានខិតខំផ្សព្វផ្សាយ និងតម្រង់ទិសដល់ធុរជន។ ជាមួយគ្នានេះ ធនាគារក៏បានបង្ហាញពីការយល់ច្បាស់អំពីបញ្ហាប្រឈមជាក់ស្តែងរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងវិស័យគ្រឿងសម្អាង ដូចជាបញ្ហាខ្វះខាតទុនបង្វិល ហានិភ័យអត្រាប្តូរប្រាក់ និងសម្ពាធសាច់ប្រាក់កក់មុនទៅឱ្យអ្នកផ្គត់ផ្គង់អន្តរជាតិ។

 

Photo 2026 05 23 17 30 02

Photo 2026 05 23 17 30 03

Photo 2026 05 23 17 30 04


ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ធនាគារ អុឹមប៊ី (ខេមបូឌា) បានដាក់ដោះស្រាយនូវ «ដំណោះស្រាយហិរញ្ញវត្ថុឆ្លាតវៃសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មអន្តរជាតិ» តាមរយៈសេវាលិខិតឥណទាន (LC) និង
សេវាលិខិតធានា (BG)។ សេវាហិរញ្ញវត្ថុទាំងនេះនឹងជួយសម្រាលបន្ទុកសាច់ប្រាក់ បង្កើនទំនុកចិត្តជាមួយម្ចាស់ប្រេនល្បីៗនៅបរទេស និងកាត់បន្ថយថ្លៃដើមប្រតិបត្តិការយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ ធនាគារក៏បានណែនាំពីសេវាកម្មផ្គូផ្គងដៃគូជំនួញដែលមានសក្តានុពល និងគួរឱ្យទុកចិត្ត (Trusted Business Matching) ដើម្បីជួយផ្សារភ្ជាប់អាជីវកម្មកម្ពុជា ទៅកាន់ដៃគូពាណិជ្ជកម្មដ៏ធំធាត់នៅប្រទេសវៀតណាមផងដែរ។


គួររំលឹកផងដែរថា ធនាគារ អុឹមប៊ី (ខេមបូឌា) គឺជា
បុត្រសម្ព័ន្ធរបស់ MB Group ដែលមានប្រវត្តិរឹងមាំជាង ៣០ ឆ្នាំ និងកំពុងបម្រើអតិថិជនជាង ៣៧ លាននាក់នៅប្រទេសវៀតណាម។ តាមរយៈបទពិសោធន៍ និងគ្រឹះដ៏រឹងមាំនេះ ធនាគារ អុឹមប៊ី (ខេមបូឌា) ប្តេជ្ញាចិត្តបន្តដើរតួជាដៃគូយុទ្ធសាស្ត្រដែលដើរទន្ទឹមគ្នាជាមួយ SMEs នៅកម្ពុជា ក្នុងវិស័យគ្រឿងសម្អាង និងវិស័យផ្សេងៗទៀត ដើម្បីឈានទៅសម្រេចបាននូវភាពជោគជ័យប្រកបដោយនិរន្តរភាព និងអនុលោមភាពច្បាប់ខ្ពស់។

 

Photo 2026 05 23 17 30 04 (2)

Photo 2026 05 23 17 30 04 (3)

Photo 2026 05 23 17 30 05

Photo 2026 05 23 17 30 05 (2)

 

MBCambodia Supports Growth of Cambodia’s Cosmetics Industry through Smart Financial Solutions

Phnom Penh, May 23, 2026: MB Bank (Cambodia) Plc. (MBCambodia) a trusted commercial bank and subsidiary of MB Group in Vietnam, proudly participated as a sponsor and guest speaker at the workshop titled "Legal Risks in the Cosmetics Industry and Banking Financial Solutions." The event, hosted at the Royal Academy of Cambodia, brought together approximately 70 business owners and entrepreneurs from across the cosmetics supply chain, including importers, exporters, wholesalers, retailers, and local producers.

The workshop was presided over by H.E. Kim Meas Sokseiha, Consumer Protection and Competition Directorate-General (CCDG) of the Ministry of Commerce, and Dr. Teng Bunthon, Founder of the Cosmetics Consultant Association (CCA). The initiative aimed to strengthen legal awareness, safeguard consumer safety, and provide regulatory guidance for businesses operating within Cambodia's rapidly expanding cosmetics sector.

Mr. Him Phirom, Chief Retail Banking Officer of MBCambodia, expressed deep appreciation to the Ministry of Commerce, the CCDG, and the Cosmetics Consultant Association for their dedicated efforts in educating and guiding local business owners. He further emphasized the bank’s acute understanding of the real-world challenges faced by small and medium-sized enterprises (SMEs) in this sector, notably working capital shortages, foreign exchange volatility, and the financial pressure of upfront cash deposits required by international suppliers.

To effectively address these hurdles, MBCambodia presented its tailored "Smart Financial Solutions for Supply Chain and International Trade." Utilizing comprehensive Trade Finance instruments such as Letters of Credit (LC) and Bank Guarantees (BG), these solutions are designed to ease cash flow constraints, lower transaction costs, and build high levels of trust with renowned global brand owners. Additionally, the bank introduced its Trusted Business Matching service, engineered to seamlessly connect Cambodian enterprises with high-potential trading partners across Vietnam’s vast market.

MBCambodia operates as a wholly-owned subsidiary of MB Group, which boasts a solid 30-year heritage and serves over 37 million customers in Vietnam. Backed by this robust foundation and extensive regional expertise, MBCambodia remains firmly committed to serving as a strategic partner, walking hand-in-hand with local SMEs in the cosmetics industry and beyond to achieve sustainable, legally compliant, and prosperous business growth.

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia