
រាជធានីភ្នំពេញ៖ ពិព័រណ៍ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល វៀតណាម-កម្ពុជា ឆ្នាំ ២០២៦ (VIDEX Cambodia 2026) ដែលបានប្រព្រឹត្តទៅនៅសាលពិព័រណ៍កោះពេជ្របានបញ្ចប់ទៅដោយជោគជ័យ ដែលនេះជាការគូសបញ្ជាក់ពីសមិទ្ធផលដ៏សំខាន់មួយទៀតក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងវៀតណាម។ ធនាគារ អុឹមប៊ី (ខេមបូឌា) បានចូលរួមយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍នេះ ក្នុងនាមជាធនាគារឈានមុខគេនៅកម្ពុជាក្នុងការប្តេជ្ញាចិត្តជំរុញពាណិជ្ជកម្មឆ្លងប្រទេស ការវិនិយោគ និងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។


ក្នុងអំឡុងពេលនៃការរៀបចំពិព័រណ៍រយៈពេល ៤ ថ្ងៃនេះ ស្តង់ពិព័រណ៍របស់ ធនាគារ អុឹមប៊ី (ខេមបូឌា) ទទួលបានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ពីសំណាក់អតិថិជនជាច្រើន រួមមាន៖ ម្ចាស់អាជីវកម្ម ពាណិជ្ជករ ថ្នាក់ដឹកនាំក្រុមហ៊ុន និងភ្ញៀវកិត្តិយសអន្តរជាតិ។ ធនាគារបានដាក់បង្ហាញនូវដំណោះស្រាយហិរញ្ញវត្ថុដែលបង្កើតឡើងស្របតាមតម្រូវការអតិថិជនយ៉ាងទូលំទូលាយ និងការច្នៃប្រឌិតផ្នែកធនាគារឌីជីថល ដូចជា កម្មវិធី MB Cambodia My Bank App និងសេវាហិរញ្ញវត្ថុពាណិជ្ជកម្ម ដែលត្រូវបានរចនាឡើងដើម្បីសម្រួលដល់ប្រតិបត្តិការឆ្លងប្រទេស សម្រួលការគ្រប់គ្រងសាច់ប្រាក់ និងបង្កើនសមត្ថភាពដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ព្រមទាំងអតិថិជនសាជីវកម្មដែលមានបំណងចង់ពង្រីកអាជីវកម្មឆ្លងប្រទេស។
ធនាគារ អុឹមប៊ី (ខេមបូឌា) សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះគណៈកម្មាធិការរៀបចំកម្មវិធី VIDEX Cambodia 2026 ដែលបានបង្កើតនូវវេទិកាដ៏មានសារៈសំខាន់នេះឡើង ដើម្បីលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម សម្រួលដល់កិច្ចពិភាក្សាធុរកិច្ចផ្ទាល់ (B2B) និងកសាងដៃគូយុទ្ធសាស្ត្រ។ ធនាគារក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះអតិថិជន ពាណិជ្ជករ និងដៃគូអាជីវកម្មទាំងអស់ដែលបានអញ្ជើញមកទស្សនាស្តង់ពិព័រណ៍ ចូលរួមក្នុងកិច្ចពិភាក្សាអាជីវកម្ម (Business Matching) និងបានបង្ហាញពីទំនុកចិត្ត និងជំនឿជាក់ជាបន្តបន្ទាប់លើសេវាកម្មហិរញ្ញវត្ថុរបស់ ធនាគារ អុឹមប៊ី (ខេមបូឌា)។



ផ្អែកលើលទ្ធផលប្រកបដោយផ្លែផ្កានៃព្រឹត្តិការណ៍ VIDEX Cambodia 2026 នេះ ធនាគារ អុឹមប៊ី (ខេមបូឌា) នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើជាដៃគូហិរញ្ញវត្ថុដ៏គួរឱ្យទុកចិត្ត និងរឹងមាំ។ ធនាគារនឹងបន្តប្រកបដោយទំនុកចិត្តក្នុងការប្រើយុទ្ធសាស្ត្រផ្អែកលើជំនាញ បណ្តាញទំនាក់ទំនងក្នុងតំបន់ និងដំណោះស្រាយឌីជីថលទំនើបៗ ដើម្បីតភ្ជាប់ឱកាសអាជីវកម្មថ្មីៗ គាំទ្រដល់ពាណិជ្ជកម្មឆ្លងប្រទេសដោយរលូន និងរួមចំណែកយ៉ាងសកម្មដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងរចនាសម្ព័ន្ធភាពរុងរឿងរួមគ្នានៃប្រទេសទាំងពីរ កម្ពុជា និងវៀតណាម។

MB Bank (Cambodia) Plc. Drives Cambodia-Vietnam Trade Growth Through Its Exhibition at VIDEX Cambodia 2026
Phnom Penh, October 14-17, 2026: The VIDEX Cambodia 2026, held at the Koh Pich Exhibition Center, concluded with great success, marking another significant milestone in strengthening trade and economic cooperation between Cambodia and Vietnam. MB Bank (Cambodia) Plc. (MBCambodia) actively participated in the event as a leading bank in Cambodia committed to promoting cross-border trade, investment, and bilateral business relations.
Throughout the four-day exhibition, MBCambodia booth attracted remarkable interest from numerous clients and visitors, including business owners, traders, corporate executives, and distinguished international guests. The bank showcased a comprehensive suite of customized financial solutions and digital banking innovations, such as the MBCambodia My Bank App and trade finance services, specifically designed to simplify cross-border transactions, streamline cash management, and empower small and medium enterprises (SMEs) as well as corporate clients looking to expand their operations regionally.
MBCambodia expresses its deepest and most sincere appreciation to the Organizing Committee of VIDEX Cambodia 2026 for establishing this vital platform to foster trade connections, facilitate direct business-to-business (B2B) discussions, and build strategic partnerships. The bank also extends its heartfelt gratitude to all clients, traders, and business partners who visited the booth, participated in business matching sessions, and demonstrated continued trust and confidence in the financial services of MBCambodia.
Building upon the fruitful outcomes of VIDEX Cambodia 2026, MBCambodia remains strongly committed to serving as a solid, trusted financial partner. The bank will continue to leverage its expertise, regional network, and modern digital solutions to connect new business opportunities, support seamless cross-border trade, and actively contribute to sustainable economic growth and shared prosperity for both Cambodia and Vietnam.


