គេមកហើយ! ស្ងាត់ៗ ក្រុមហ៊ុន Mazda បើកទទួលកក់រថយន្ត ១ម៉ូដែលនេះនៅខ្មែរ ខណៈតម្លៃពិសេសខ្លាំងមិនធ្លាប់មាន
ធី ស្រីល័ក្ខAUGUST 31 20261.7 K views

នាពេលបច្ចុប្បន្ននេះយើងបានសង្កេតឃើញថា នៅកម្ពុជាគឺមានវត្តមាន រថយន្តជប៉ុន Mazda ជាច្រើនមែនទែននៅតាមដងផ្លូវដែលរថយន្តម៉ូឌែលនេះត្រូវបានគាំទ្រខ្លាំងពីសំណាក់អតិថិជនវ័យក្មេង។ ស្របគ្នានេះដែរ ដើម្បីឆ្លើយតបនៅភាពពេញនិយមនេះ ក្រុមហ៊ុនតែងតែចេញស៊េរីថ្មីៗរបស់ខ្លួនជារៀងរាល់ឆ្នាំ ខណៈ Mazda ចំនួន១ម៉ូដែលស៊េរីឆ្នាំ២០២៧  ត្រៀមនឹងដាក់លក់នៅប្រទេសកម្ពុជាហើយចំណែកតម្លៃវិញគឺពិសេសខ្លាំងតែម្តង។

 

ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការរបស់ Mazda Cambodia បានឱ្យដឹងថា ក្រុមហ៊ុនបានបើកកក់រថយន្ត 𝐍𝐄𝐖 Mazda CX-5 ដែលជារថយន្តស្តង់ដាររបស់ប្រទេសជប៉ុនហើយក៏ទួលបានការកក់ច្រើនជាងគេក៏ព្រោះតែរូបរាងនិងលក្ខណៈពិសេសៗរបស់រថយន្តរីឯតម្លៃល្អគ្មានពីរផងដែរ។ ចំពោះរថយន្ត Mazda CX-5 សម្រាប់ការកក់មុនតម្លៃត្រឹមតែ ៣៩,៩៩៩ ដុល្លារតែប៉ុណ្ណោះ។

758863675 1607144431081811 2180839915751128467 N

បើនិយាយអំពីលក្ខណៈពិសេសរបស់រថយន្ត Mazda CX-5 នេះវិញ​គឺមានម៉ាស៊ីន Skyactiv-G 2.5 លីត្រ ៤ ស៊ីឡាំងកម្លាំងម៉ាស៊ីន 190HP,កម្លាំងរង្វិលជុំ 257Nm មានរចនាម៉ូដថ្មីសំណាញ់ខាងមុខនិងរចនាម៉ូដថ្មី Logo ផ្នែកខាងក្រោយមានប្រព័ន្ធកាមេរ៉ាមើលក្រោយ (ជាមួយកាមេរ៉ា ៣៦០ដឺក្រេ) ថែមទាំងមានកៅអីពូកស្បែក Sport Tan និងខ្មៅគុណភាពខ្ពស់ផងដែរ។

 

គួរបញ្ជាក់ថា ប្រសិនជាបងប្អូនកក់ឥលូវនេះគឺទទួលបានតម្លៃពិសេសខ្លាំងមែនទែន ដូច្នេះសម្រាប់បងប្អូនដែលចាប់អារម្មណ៍នៅរថយន្ត២ម៉ួដែលនេះអាចទំនាក់ទំនងទៅកាន់លេខទូរស័័ព្ទ 𝟎𝟗𝟓 𝟗𝟗𝟗 𝟔𝟗𝟗 / 𝟎𝟗𝟓 𝟗𝟗𝟗 𝟓𝟗𝟗 ឬអាចទៅកាន់ទីតាំងអគារតាំងបង្ហាញរថយន្តMazdaខាងក្រោមនេះបាន៖ទីតាំង៖សាខាពោធិ៍ចិនតុង:  Google Map: bit.ly/MazdaShowroomPochentong ទីតាំង៖ សាខាមានជ័យ (ផ្លូវ៦០ម៉ែត្រ) Google Map: bit.ly/MazdaShowroomMeanchey

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia