មកហើយៗ! តស់ មកពីតម្លៃរថយន្ត Mazda 3 SE ស៊េរីឆ្នាំ២០២៦ បែបស្ព័រ ខណៈរូបរាងស្អាត ខ្លាំង និងសន្សំសំចៃខ្ពស់
ធី ស្រីល័ក្ខFEBRUARY 2 2026478 views

សម្រាប់ប្រិយមិត្តដែលជាហ្វេសរបស់ក្រុមហ៊ុនជប៉ុន ជាពិសេសនោះគឺសម្រាប់អ្នកដែលតែងតែនិយមគាំទ្ររថយន្តជប៉ុន ដែលមានតម្លៃខ្ទង់៣ម៉ឺនស្តើង ជាពិសេសបងប្អូនដែលជាហ្វេនរបស់ក្រុមហ៊ុន Mazda ត្រូវប៉ាន់តែម្តង ខណៈពេលនេះក្រុមហ៊ុនកំពុងដាក់លក់រថយន្ត Mazda 3 SE សេរីឆ្នាំ ២០២៦ នៅខ្មែរ តម្លៃត្រឹម៣ម៉ឺនដុល្លារស្តើងតែប៉ុណ្ណោះ។

 

បើតាមការឱ្យដឹងពីក្រុមការងាររបស់ Mazda Cambodia បានឱ្យដឹងថា សម្រាប់ Mazda 3 SE ស៊េរីឆ្នាំ២០២៦ ប្រសិនជាបងប្អូនទិញឥលូវនេះតម្លៃត្រឹមតែ ៣១,៩៩៩ដុល្លារ លោកអ្នកនឹងទទួលបាននៅរថយន្តបែបស្ព័រ ខ្លាញ់គោ ស្តង់ដារជប៉ុនយកទៅប្រើប្រាស់ភ្លាមៗតែម្តងហើយបើនិយាយអំពីរូបរាងវិញគឺស្អាត ខ្លាំង និងមានការសន្សំសំចៃខ្ពស់ថែមទៀតផង។

១៣

អ្វីដែលកាន់តែពិសេសនោះ សម្រាប់ Mazda 3 SE ស៊េរីឆ្នាំ២០២៦ ប្រភេទ SE ត្រូវបានរចនាឡើងដើម្បីបង្កើនភាពទាក់ទាញជាងម៉ូដែល Standard ដូចជា៖ កញ្ចក់មើលក្រោយពណ៌ខ្មៅ និងយ៉ាន់កង់ទំហំ ១៨ អ៊ីញ ពណ៌ខ្មៅក្រើម (Black Metallic) ផ្នែកខាងក្នុងវិញមានពូកស្បែកពណ៌ក្រហម (Burgundy) ឬ ខ្មៅលាយថ្នេរដេរពណ៌ក្រហម ដែលផ្តល់អារម្មណ៍បែបស្ព័រខ្លាំង។ បើនិយាយអំពីបច្ចេកវិទ្យា: អេក្រង់កម្សាន្តធំជាងមុន (១០.២៥ អ៊ីញ) គាំទ្រ Wireless Apple CarPlay និង Android Auto

១៤

គួរជម្រាបផងដែរថា សម្រាប់រថយន្ត Mazda 3 ស៊េរីឆ្នាំ២០២៦ ប្រភេទ Hatchback) ដែលមានបំពាក់កញ្ចប់ SE (Special Edition) គឺជាម៉ូដែលដែលទទួលបានការចាប់អារម្មណ៍ខ្លាំងលើផ្នែកឌីហ្សាញ និងបច្ចេកវិទ្យា។ ប្រសិនជាប្រិយមិត្តចង់ដឹងពត៌មានលម្អិត អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទផ្នែកលក់៖ 010 806 976/095 666 926 ទីតាំងទាំង២ សាខារបស់ក្រុមហ៊ុន Mazda កម្ពុជា សាខាពោធិ៍ចិនតុង bit.ly/MazdaShowroomPochentong សាខាមានជ័យផ្លូវ60m: bit.ly/MazdaShowroomMeanchey

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia