នាពេលបច្ចុប្បន្ននេះយើងបានសង្កេតឃើញថា នៅកម្ពុជាគឺមានវត្តមាន រថយន្តជប៉ុន Mazda ជាច្រើនមែនទែននៅតាមដងផ្លូវដែលរថយន្តម៉ូឌែលនេះត្រូវបានគាំទ្រខ្លាំងពីសំណាក់អតិថិជនវ័យក្មេង។ ស្របគ្នានេះដែរ ដើម្បីឆ្លើយតបនៅភាពពេញនិយមនេះ ក្រុមហ៊ុនតែងតែចេញស៊េរីថ្មីៗរបស់ខ្លួន ជារៀងឆ្នាំ ខណៈ Mazda ចំនួន២ម៉ូដែល ស៊េរីឆ្នាំ២០២៦ ត្រៀមនឹងដាក់លក់នៅប្រទេសកម្ពុជាហើយចំណែកតម្លៃវិញគឺពិសេសខ្លាំងតែម្តង។
ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការរបស់ Mazda Cambodia បានឱ្យដឹងថា ក្រុមហ៊ុនបានបើកកក់រថយន្ត 𝐍𝐄𝐖 𝐌𝐀𝐙𝐃𝐀 𝐂𝐗-𝟔𝟎 និង 𝐌𝐀𝐙𝐃𝐀 𝐂𝐗-𝟑 𝐒𝐄 ហើយដែលជារថយន្តស្តង់ដាររបស់ប្រទេសជប៉ុនហើយក៏ទួលបានការកក់ច្រើនជាងគេក៏ព្រោះតែរូបរាងនិងលក្ខណៈពិសេសៗរបស់រថយន្តរីឯតម្លៃល្អគ្មានពីរផងដែរ។
ជាមួយគ្នានោះដែរ ចំពោះរថយន្ត ២ម៉ូដែលនេះគឺបើកកក់ក្នុងតម្លៃដូចខាងក្រោមនេះ៖
១. 𝐍𝐄𝐖 𝐌𝐀𝐙𝐃𝐀 𝐂𝐗-𝟔𝟎 បើកកក់ក្នុងតម្លៃ ៤៦,៩៩៩ ដុល្លារ
២. 𝐌𝐀𝐙𝐃𝐀 𝐂𝐗-𝟑 𝐒𝐄 បើកកក់ក្នុងតម្លៃ ២៤,៩៩៩ ដុល្លារ


គួរបញ្ជាក់ថា ប្រសិនជាបងប្អូនកក់ឥលូវនេះគឺទទួលបានតម្លៃពិសេសខ្លាំងមែនទែន ដូច្នេះសម្រាប់បងប្អូនដែលចាប់អារម្មណ៍នៅរថយន្ត២ម៉ួដែលនេះអាចទំនាក់ទំនងទៅកាន់លេខទូរស័័ព្ទ 𝟎𝟗𝟓 𝟗𝟗𝟗 𝟔𝟗𝟗 / 𝟎𝟗𝟓 𝟗𝟗𝟗 𝟓𝟗𝟗 ឬអាចទៅកាន់ទីតាំងអគារតាំងបង្ហាញរថយន្តMazdaខាងក្រោមនេះបាន៖ទីតាំង៖សាខាពោធិ៍ចិនតុង: Google Map: bit.ly/MazdaShowroomPochentong ទីតាំង៖ សាខាមានជ័យ (ផ្លូវ៦០ម៉ែត្រ) Google Map: bit.ly/MazdaShowroomMeanchey ៕


