នៅទីបំផុតយីហោនាឡិកាដ៏ល្បីនៅមួយរបស់ប្រទេសស្វីសគឺ Maurice Lacro បានឈានជើងចូលទីផ្សារប្រទេសកម្ពុជាជាលើកដំបូងហើយ ខណៈយីហោមួយនេះបានចាប់ផ្តើមបើកដំណើរការតាំងពីឆ្នាំ ១៩៧៥មកម្លេះហើយយីហោមួយនេះបានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនល្បីទូទាំងពិភពលោក។
ជាក់ស្តែង កាលពីថ្មីៗនេះនាឡិកាដ៏ល្បីនៅប្រទេសស្វីស Maurice Lacroix បើកសម្ពោធហាងជាផ្លូវការហើយដែលមានទីតាំងស្ថិតនៅ ដឹ ថាមស៊ីធី អេលីហ្សេ ភ្នំពេញ ជាមួយនឹងចក្ខុវិស័យច្បាស់លាស់មួយក្នុងគោលបំណងនាំយកមកនូវសិប្បកម្មនាឡិកាស្វីស ការរចនាដ៏ប្រណីត និងពោរពេញដោយឧត្តមភាព ស័ក្តិសមសម្រាប់អ្នកចូលចិត្តនាឡិកាជំនាន់ថ្មី។
ជាមួយគ្នានោះដែរ លោក ហ្គាប្រ៊ីល បូណេត ដែលជានាយកផ្នែកលក់ទីផ្សារអន្តរជាតិនៃ Maurice Lacroix ក៏បានលើកឡើងថា កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសកម្ពុជា និងការកើនឡើងនៃមនុស្សជំនាន់ថ្មីដែលមានមហិច្ឆតាខ្ពស់ធ្វើឱ្យពេលវេលានេះជាឱកាសដ៏ល្អឥតខ្ចោះសម្រាប់ Maurice Lacroix ចូលមកកាន់ទីផ្សារកម្ពុជា។ ហើយផលិតផលដ៏ប្រណីតនេះគឺសមស្របទៅតម្រូវការនិងរបត់នៃការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាសម័យថ្មី ដែលកំពុងតែវិវត្តន៍ទៅមុខយ៉ាងឆាប់រហ័ស ជាពិសេសក្រុមអ្នកប្រើប្រាស់នៅទីក្រុងភ្នំពេញ។
ជាមួយគ្នានោះដែរ កញ្ញា ឌុក វ៉ាន់នីសា ជាប្រធានផ្នែកម៉ាកយីហោប្រណីត នៃក្រុមហ៊ុន អិលឌីអាយ អ៊ិនធឺប្រាយ អិលធីឌី បាននិយាយថា ម៉ាកយីហោល្បីរបស់ប្រទេសស្វីស Maurice Lacroix នេះមានឥទ្ធិពលនិងទំនាក់ទំនងយ៉ាងខ្លាំងទៅលើក្រុមមនុស្សជំនាន់ថ្មី ដែលឱ្យតម្លៃទាំងវប្បធម៌ និងរសនិយមសម័យទំនើប។

គួរជម្រាបថា Maurice Lacroix ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1975 នៅ Saignelégier ប្រទេសស្វីស ហើយបានបន្ត បានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួននៅទូទាំងពិភពលោក។ Maurice Lacroix ជាម៉ាកយីហោមួយដែលបាន រួមបញ្ចូលនូវសិប្បកម្មនាឡិកាស្វីស ជាមួយនឹងការរចនាសហសម័យ និងប្រណីតភាព។ ម៉ាកយីហោនេះ ត្រូវបានគេស្គាល់តាមរយៈវិស្វកម្មប្រកបដោយភាពច្នៃប្រឌិត និងការប្រមូលផ្ដុំខូទ្បិចសិនដ៏ល្បីល្បាញដូចជា AIKON ដែលម៉ាកយីហោនេះ បន្តជំរុញការផលិតនាឡិកាទំនើប ហើយនៅតែរក្សាប្រពៃណីនៃភាពជាក់លាក់ និងភាពច្នៃប្រឌិតរបស់ Maurice Lacroix។ ហើយនៅពេលបច្ចប្បន្ននេះយីហោមួយនេះបានចូលទីផ្សារក្នុងប្រទេសកម្ពុជា ប្រសិនជាបងប្អូនដែលចង់ពាក់នាឡិកាដែល Original អាចទំនាក់ទំនងទិញតាមរយៈលេខទូរស័ព្ទ 098 566 115 ៕


