ភ្នំពេញ៖ កាលពីព្រឹកថ្ងៃអង្គារ៍ ទី២៤ ខែមីនា ឆ្នាំ២០២៦ ម៉ាកនាឡិកាដ៏ល្បីនៅប្រទេសស្វីស Maurice Lacroix បានចូលមកក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាជាផ្លូវការហើយ ដែលមានទីតាំងស្ថិតនៅ ដឹ ថាមស៊ីធី អេលីហ្សេ ភ្នំពេញ ជាមួយនឹងចក្ខុវិស័យច្បាស់លាស់មួយក្នុងគោលបំណងនាំយកមកនូវសិប្បកម្មនាឡិកាស្វីស ការរចនាដ៏ប្រណីត និងពោរពេញដោយឧត្តមភាព ស័ក្តិសមសម្រាប់អ្នកចូលចិត្តនាឡិកាជំនាន់ថ្មី។

នៅក្នុងកម្មវិធីសម្ពោធម៉ាកនាឡិកាស្វីស Maurice Lacroix ខាងលើនេះ គឺជាជំហានយុទ្ធសាស្រ្តថ្មីមួយរបស់ម៉ាកយីហោដ៏ល្បី ប្រចាំប្រទេសស្វីសមួយនេះនៅកម្ពុជា ដែលជាការសាទរនៃនិមិត្តសញ្ញាសម័យថ្មី ពោរពេញដោយមហិច្ឆតា ភាពច្នៃប្រឌិត និងរសនិយមបុគ្គលរបស់អ្នកប្រើប្រាស់។ ក្រោមយុទ្ធនាការផ្សព្វផ្សាយសកល "Your Time is Now" នេះ បានឆ្លុះបញ្ចាំងពីជំនឿយ៉ាងមុតមាំរបស់ Maurice Lacroix ថាភាពជោគជ័យត្រូវបានកំណត់តាមរយៈសមិទ្ធផលដែលសម្រេចបានជាច្រើនឆ្នាំកន្លងមកហើយនិងការបង្ហាញខ្លួនក្នុងទីផ្សារជំនាន់ថ្មី។
ជាក់ស្តែង នៅក្នុងកម្មវិធីសម្ពោធម៉ាកនាឡិកាស្វីស Maurice Lacroix នៅកម្ពុជា លោក ហ្គាប្រ៊ីល បូណេត ដែលជានាយកផ្នែកលក់ទីផ្សារអន្តរជាតិនៃ Maurice Lacroix បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសកម្ពុជា និងការកើនឡើងនៃមនុស្សជំនាន់ថ្មីដែលមានមហិច្ឆតាខ្ពស់ ធ្វើឱ្យពេលវេលានេះជាឱកាសដ៏ល្អឥតខ្ចោះសម្រាប់ Maurice Lacroix ចូលមកកាន់ទីផ្សារកម្ពុជា។

លោកបានលើកឡើងបន្ថែមថា ម៉ាកយីហោ Maurice Lacroix ស្ថិតនៅក្នុងលំដាប់ផលិតផលប្រណីត ដែលសមស្របទៅតម្រូវការនិងរបត់នៃការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាសម័យថ្មី ដែលកំពុងតែវិវត្តន៍ទៅមុខយ៉ាងឆាប់រហ័ស ជាពិសេសក្រុមអ្នកប្រើប្រាស់នៅទីក្រុងភ្នំពេញ។
ជាមួយគ្នានោះដែរ កញ្ញា ឌុក វ៉ាន់នីសា ជាប្រធានផ្នែកម៉ាកយីហោប្រណីត នៃក្រុមហ៊ុន អិលឌីអាយ អ៊ិនធឺប្រាយ អិលធីឌី បាននិយាយថា ម៉ាកយីហោល្បីរបស់ប្រទេសស្វីស Maurice Lacroix នេះមានឥទ្ធិពលនិងទំនាក់ទំនងយ៉ាងខ្លាំងទៅលើក្រុមមនុស្សជំនាន់ថ្មី ដែលឱ្យតម្លៃទាំងវប្បធម៌ និងរសនិយមសម័យទំនើប។

កញ្ញាក៏បានបន្តថា Maurice Lacroix ពិតជាស័ក្តិសមនឹងភាពប្រណីត និងតម្រូវការដែលកំពុងវិវត្តន៍ និងជឿនលឿនទៅមុខនៅក្នុងប្រទេសកម្ពុជា ។

លើសពីនេះទៅទៀត លោកជំទាវ គួច ណាវី នាយកប្រតិបត្តិនៃក្រុមហ៊ុន អិលឌីអាយ អ៊ិនធឺប្រាយ អិលធីឌី បានមានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងចូលដល់យុគសម័យថ្មី ដែលផ្ដោតសំខាន់ទៅលើផ្នែកវប្បធម៌ និងសេដ្ឋកិច្ច។ ការស្វាគមន៍ Maurice Lacroix មកកាន់កម្ពុជា ឆ្លុះបញ្ចាំងពីការវិវត្តកាន់តែខ្លាំងឡើង ចំពោះសិប្បកម្ម ការច្នៃប្រឌិត និងម៉ាកយីហោប្រណីតលំដាប់ពិភពលោក សម្រាប់ក្រុមអ្នកប្រើប្រាស់ដែលនិយមចូលចិត្តប្រណីតភាព និងគុណភាពម៉ាកយីហោអន្តរជាតិ។

ការអបអរសាទរក្នុងយុគសម័យថ្មី
ព្រឹត្តិការណ៍សម្ពោធម៉ាកយីហោស្វីស Maurice Lacroix នៅ ដឹ ថាមស៊ីធី អេលីហ្សេ នេះ បានប្រមូលផ្តុំសហគមន៍អ្នកប្រើប្រាស់យីហោប្រណីតៗនៅកម្ពុជា អ្នកសារព័ត៌មាន និងសង្គមអ្នកនិយមប្រើប្រាស់នាឡិកាដៃក្នុងប្រទេសកម្ពុជា ដើម្បីឱ្យពួកគេទទួលបាននូវបទពិសោធន៍ថ្មីដ៏សម្បូរបែបនៅក្នុងកម្មវិធីនេះ។ អ្នកចូលរួម មានឱកាសបានស្វែងយល់ពីផលិតផលរបស់ម៉ាកយីហោនេះ ដែលមានវត្តមានក្នុងការតាំងបង្ហាញលក្ខណៈឯកជន នៅ ដឹ ថាមស៊ីធី រួមទាំងខូទ្បិចសិន AIKON ដែលជាម៉ូឌែលគោលមួយពោរពេញដោយការរចនាប្រណីតបែបសហសម័យ។
កម្មវិធីសម្ពោធ Maurice Lacroix នៅ ដឹ ថាមស៊ីធី បានរួមបញ្ចូលនូវការចាក់បង្ហាញវីដេអូអំពីម៉ាកយីហោនេះ រួមផ្សំនឹងផលិតផលនាឡិកាដៃដែលមានជាច្រើនជាជម្រើសសក្ដិសមនឹងតម្រូវការរបស់អ្នកប្រើប្រាស់។ ជាពិសេស ការបង្ហាញនេះ ក៏បានឆ្លុះបញ្ចាំងអំពីយុទ្ធនាការផ្សព្វផ្សាយសកល “Your Time is Now” ដែលមានន័យជាភាសាជាតិនោះគឺ «ពេលវេលារបស់អ្នកគឺឥឡូវនេះ» តាមរយៈពេលវេលា សិប្បកម្មនាឡិកាទំនើបនិងការរចនាដ៏ប្រណីត។
កម្មវិធីក៍មានការចូលរួមពីវិចិត្រករខ្មែរ-ញូហ្ស៊ីលែន លោក Pheap Tar ដែលលោកនឹងបង្ហាញពីស្នាដៃសិល្បៈរបស់លោកលាយបញ្ចូលគ្នានឹងសិល្បៈដ៏ពិសេសរបស់ Maurice Lacroix នៅលើផ្ទាំងគំនូរ។
កម្មវិធីសម្ពោធ និងសន្និសីទសារព័ត៌មាននេះ នឹងជាឱកាសសម្រាប់អ្នកសារព័ត៌មាន អ្នកនិយមប្រើប្រាស់នាឡិកាដៃសម័យទំនើប រួមទាំងតំណាងមកពី Maurice Lacroix និងក្រុមហ៊ុន អិលឌីអាយ អ៊ិនធឺប្រាយ អិលធីឌី ពីទស្សនវិស័យទីផ្សារ ប្រណីតភាពដែលម៉ាកយីហោនេះនឹងផ្ដល់ជូនអ្នកប្រើប្រាស់ ជាពិសេសជាការសាទរនូវវត្តមានជាផ្លូវការរបស់ Maurice Lacroix នៅក្នុងប្រទេសកម្ពុជា។
អញ្ជើញចូលរួមស្វែងយល់បន្ថែម
Maurice Lacroix សូមអញ្ជើញអតិថិជនកម្ពុជាដែលមានចំណាប់អារម្មណ៍លើម៉ាកយីហោស្វីសនេះ អញ្ជើញចូលរួម ស្វែងយល់ពីផលិតផលនៅឯ ដឹ ថាមស៊ីធី អេលីហ្សេ ដើម្បីទទួលបាននូវបទពិសោធន៍ដូចទៅនឹងយុទ្ធនាការសកល “Your Time is Now”។ Maurice Lacroix នឹងក្លាយជាចំណែកមួយ ក្នុងការជម្រុញឱ្យអ្នកនិយម និងស្រឡាញ់នាឡិកា ធ្វើការបង្ហាញពីភាពជោគជ័យ និងអត្តសញ្ញាណរបស់ពួកគេ តាមរយៈនាឡិកាដែលមានភាពប្រណីត កើតចេញពីសិល្បៈសិប្បកម្មនាឡិកាស្វីស នវានុវត្តន៍ និងឆ្លុះបញ្ចាំងពីរបត់រស់នៅក្នុងសង្គមអភិវឌ្ឍន៍សម័យទំនេីប។
នេះគឺជាការចាប់ផ្តើមនៃជំពូកថ្មីមួយសម្រាប់អ្នកចូលចិត្តនាឡិកានៅក្នុងប្រទេសកម្ពុជា និងពង្រឹងការប្តេជ្ញាចិត្តរបស់ Maurice Lacroix ក្នុងការជម្រុញមនុស្សសម័យថ្មីឱ្យមានស្តង់ដារពេលវេលាផ្ទាល់ខ្លួនប្រកបដោយប្រណីតភាព។
អំពី Maurice Lacroix
Maurice Lacroix ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1975 នៅ Saignelégier ប្រទេសស្វីស ហើយបានបន្ត បានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួននៅទូទាំងពិភពលោក។ Maurice Lacroix ជាម៉ាកយីហោមួយដែលបាន រួមបញ្ចូលនូវសិប្បកម្មនាឡិកាស្វីស ជាមួយនឹងការរចនាសហសម័យ និងប្រណីតភាព។ ម៉ាកយីហោនេះ ត្រូវបានគេស្គាល់តាមរយៈវិស្វកម្មប្រកបដោយភាពច្នៃប្រឌិត និងការប្រមូលផ្ដុំខូទ្បិចសិនដ៏ល្បីល្បាញដូចជា AIKON ដែលម៉ាកយីហោនេះ បន្តជំរុញការផលិតនាឡិកាទំនើប ហើយនៅតែរក្សាប្រពៃណីនៃភាពជាក់លាក់ និងភាពច្នៃប្រឌិតរបស់ Maurice Lacroix៕


