ក្រុមហ៊ុនសិង្ហបុរី បោះទុនសាងសង់ទីប្រជុំជនថ្មីទំហំជាង ២២ ហិកតានៅក្បែរអាកាសយានដ្ឋានអន្ដរជាតិតេជោក្រុងតាខ្មៅ
Bunthoeun KoemFEBRUARY 28 20243.4 K views

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sir Stamford Raffles Group (SSRG) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានបោះទុនវិនិយោគសាងសង់ទីប្រជុំជនធំមួយដែលមានទំហំ ២២.៦ ហិកតា នៅក្បែរអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។

 

យោងតាមការដកស្រង់ពីគេហទំព័រ Seasia.com គម្រោង​ដ៏ធំនេះ​ឈ្មោះ Marum Estate បាន​ចាប់​ផ្តើម​ការ​សាង​សង់​ក្នុង​ខែ​តុលា ហើយ​មាន​ផ្ទៃ​ដី​ស្មើ​នឹង​ទីលាន​បាល់​ទាត់​ប្រមាណ ៣៥ ទៅ ៤០ ដង មានទីតាំងស្ថិតនៅក្នុង​ខេត្ត​កណ្តាល។ ការអភិវឌ្ឍដ៏ប្រណិតនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០៣០ ខាងមុខ។ តាមការបញ្ជាក់ពីប្រភពដដែលបានឲ្យដឹងថា គម្រោងនេះគឺមានសាងសង់លំនៅដ្ឋានចំនួន ៦៤២ ខ្នង ហាងលក់ទំនិញចំនួន ២៥៩ និងគ្រឿងបរិក្ខារផ្សេងៗរួមទាំងហាងលក់រាយ កន្លែងថែទាំសុខភាព និងគ្រឹះស្ថានអប់រំផងដែរ។

 

 3

 

សូមជម្រាបថា ចាប់តាំងពីមានវត្ដមានអាកាសយានដ្ឋានអន្ដរជាតិតេជោក្រុងតាខ្មៅមក តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ពិសេសនៅតំបន់ក្បែរអាកាសយានដ្ឋាននេះ គឺមានការអភិវឌ្ឍន៍ច្រើនទាំងគម្រោងលំនៅឋាន គម្រោងផ្សារទំនើប និងប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធជាច្រើនទៀត។

 

តាមការបញ្ជាក់ក្រុមហ៊ុនសាងសង់  CAIC  គម្រោងអាកាសយានដ្ឋានអន្ដរជាតិតេជោក្រុងតាខ្មៅ ដែលជាទីតាំងអាកាសចរណ៍ថ្មីរបស់រាជធានីភ្នំពេញ នឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២៥ សម្រាប់ដំណាក់កាលទី១ ដោយអាចទទួលទទួលអ្នកដំណើរបានប្រមាណ១៣លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី២ ដែលគ្រោងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា៣០លាននាក់ក្នុង១ឆ្នាំ  និងដំណាក់កាលចុងក្រោយដែលគម្រោងបញ្ចប់នៅឆ្នាំ២០៥០  អាចនឹងទទួលបានអ្នកដំណើររហូតដល់៥០លាននាក់ក្នុងមួយឆ្នាំ៕

 

112200002

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia