លែងពិបាករកហើយ! ចង់បានទំនិញខ្មែរ មកម៉ាតខ្មែរមួយនេះ មានលក់ទំនិញសុទ្ធតែជាផលិតផលកូនខ្មែរដែលកំពុងផ្ទុះទីផ្សារ
ធី ស្រីល័ក្ខJANUARY 23 2026202 views

ចាប់ពីពេលនេះទៅ បងប្អូនដែលជាប្រជាជនខ្មែរបើចង់បានទំនិញខ្មែរត្រូវតែចូលម៉ាតខ្មែរគាំទ្ររបស់ខ្មែរ ព្រោះនៅពេលនេះមានម្ចាស់អាជីវកម្មច្រើនណាស់ដែលបានសម្រុកផលិតនៅផលិតផលខ្មែរហើយបងប្អូនខ្មែរយើងក៏ងាកមកគាំទ្រស្នាដៃរបស់ជនជាតិយើងផងដែរ។ អ្វីដែលកាន់តែពិសេសទៀតនោះ នាពេលនេះកូនខ្មែរយើងក៏បានបង្កើតម៉ាតដោយស្នាដៃផ្ទាល់ខ្លួន ហើយក៏សំបូរទៅដោយ ផលិតផលខ្មែរលក់រាប់រយមុខទំនិញផងដែរ។

 

Cambo Mart គឺជាម៉ាតដ៏ល្បីមួយដែលត្រូវបានបង្កើតឡើងដោយកូនខ្មែរ ស្ថាបនិកគឺជាកូនខ្មែរ១០០%តែម្តង ជាពិសេសនោះគឺមានលក់ទំនិញរហូតដល់ទៅ១ពាន់មុខហើយនៅក្នុងម៉ាតនេះដែរ គឺមានលក់ផលិតផលខ្មែរសឹងតែ៧០ភាគរយទៅហើយ ពោលមិនថាបងប្អូនត្រូវការអ្វីចង់ទិញអ្វីគឺម៉ាតនេះមានលក់សឹងតែទាំងអស់។

៤១

ជាមួយគ្នានោះដែរ សម្រាប់បងប្អូនប្រជាជនខ្មែរ ដែលចង់ចូលរួមលើកស្ទួយផលិតផលខ្មែរចង់ទិញផលិតផលខ្មែរដូចជារបស់ប្រើ ប្រាស់នៅក្នុងផ្ទះ គ្រឿងទេស សាប៊ូលាងចាន សាប៊ូបោកខោអាវ នឹងចង់បានផលិតផលខ្មែរផ្សេងៗទៀតដែលមានតម្លៃសម រម្យកុំមើលរំលង Cambo Mart ឱ្យសោះ នៅទីនេះអ្វីក៏មានលក់ដែរ។

៤២

គួរជម្រាបថា បងប្អូនដែលចង់ទៅទីតាំងផ្ទាល់អាចទៅតាមអាស័យដ្ឋាន #No A23,St257 សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ក្នុងករណីបងប្អូនដែលនៅឆ្ងាយមិនអាចទៅទិញផ្ទាល់បានក៏មានការដឹកជញ្ជូនទូទាំងប្រទេសដែរ បងប្អូនអាចឆាតទៅ កាន់ហ្វេសប៊ុកផេកផ្លូវការរបស់ Cambo Mart-ខេមបូ ម៉ាត ឬទំនាក់ទំនងតាមលេខទូរស័ព្ទ 012 765 488 ។

 

យ៉ាងណាមិញ នាពេលនេះដល់ពេលហើយដែលបងប្អូនគួរតែចេះឈឺចាប់នៅទង្វើរបស់ផ្ទះលេខ២ធ្វើមកដាក់ប្រជាជនយើង ដូច្នេះហើយបងប្អូនខ្មែរយើងគួរតែឈប់ប្រើទំនិញរបស់គេទៀត គួរតែងាកមកប្រើទំនិញខ្មែរយើង ចូលម៉ាតខ្មែរយើងដែលកូនខ្មែរខំប្រឹងបង្កើតមក។ គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ៕

 ៤៣

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia