ចេញហើយ! នេះជាតម្លៃប្រេងសាំងថ្មី ដែលត្រូវដាក់លក់នៅដើមខែមីនា ឆ្នាំ២០២៦ នេះ
ធី ស្រីល័ក្ខMARCH 2 202617.8 K views

ដោយអនុលោមទៅតាមសេចក្ដីណែនាំរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈធំៗនៅកម្ពុជារួមមាន៖ ក្រុមហ៊ុន Caltex ក្រុមហ៊ុន ភីស ភេត្រូលៀម និងក្រុមហ៊ុន BVM បានចេញសេចក្ដីជូនដំណឹងស្ដីពីការកំណត់តម្លៃប្រេងរបស់ខ្លួន ដែលត្រូវដាក់លក់នៅលើទីផ្សារចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ខាងមុខ។ ដោយក្នុងនោះក្រុមហ៊ុនទាំងអស់បានកំណត់តម្លៃលក់ដូចខាងក្រោម៖

 

១.ក្រុមហ៊ុន BVM

យោងតាមការចេញផ្សាយនៅលើគេហៈទំព័រផ្លូវការ នៅថ្ងៃទី0១ ខែមីនា ក្រុមហ៊ុនបានកំណត់តម្លៃលក់ចេញដូចខាងក្រោម៖

  • ម៉ាស៊ូត ៣៨៥០ រៀលក្នុង១លីត្រ
  • ប្រេងសាំងធម្មតាតម្លៃ ៣៨៥០ រៀលក្នុង ១ លីត្រ
  • ប្រេងសាំងស៊ុបពែរតម្លៃ ៤៤៥០ រៀលក្នុង ១ លីត្រ។
  •  

    ២.ក្រុមហ៊ុន Caltex

    យោងតាមការចេញផ្សាយនៅលើគេហៈទំព័រផ្លូវការ នៅថ្ងៃទី0១ ខែមីនា ក្រុមហ៊ុនបានកំណត់តម្លៃលក់ចេញដូចខាងក្រោម៖

    • ម៉ាស៊ូត ៣៨៥០ រៀលក្នុង១លីត្រ
    • ប្រេងសាំងស៊ីលវើ (ធម្មតា) តម្លៃ ៣ ៨៥០ រៀលក្នុង ១ លីត្រ
    • ប្រេងសាំងហ្គូលតម្លៃ ៤ ៧០០ រៀលក្នុង ១ លីត្រ។

    22

    ៣. ក្រុមហ៊ុន ភីស ភេត្រូលៀម

    យោងតាមការចេញផ្សាយនៅលើគេហៈទំព័រផ្លូវការ នៅថ្ងៃទី០១ ខែមីនា ក្រុមហ៊ុនបានកំណត់តម្លៃលក់ចេញដូចខាងក្រោម៖

    • ម៉ាស៊ូត ៣៨៥០ រៀលក្នុង១លីត្រ
    • ប្រេងសាំងធម្មតាតម្លៃ ៣ ៨០០ រៀលក្នុង ១ លីត្រ
    • សាំងស៊ុបពែរ ៤៧០០ រៀលក្នុង១លីត្រ

    ២៣

    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2026 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia