ដីត្រូវប៉ាន់មនុស្សមានការងារធ្វើ! ក្រុមហ៊ុនធំ ១ ស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីនៅខេត្ដ១នេះ
Bunthoeun KoemSEPTEMBER 8 20262.1 K views

ក្រោយទទួលបានជោគជ័យលើគម្រោងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ទី១ ដែលបានបើកដំណើរការតាំងពីឆ្នាំ២០០៤ លើផ្ទៃដីសរុប ៣១៥ ហិកតា នៅក្រុងបាវិត ខេត្ដស្វាយរៀង ពេលនេះក្រុមហ៊ុន Medtecs Group បានស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ទី២ បន្ថែមទៀតនៅលើទឹកដីខេត្ដកំពុងមានសក្ដានុពលមួយនេះ។

 

799487177 1766381338027999 8016900103878809699 N

 

យោងតាមការចេញផ្សាយដោយគណៈកម្មាធិការវិនិយោគកម្ពុជា នៅទី៧ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​រៀបចំ “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងតំណាងអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ទី២ ខាងលើនេះផងដែរ។

 

គួរជម្រាបផងដែរថា បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជាមានចំនួនសរុប ៦៥ កន្លែង ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៩ កំពុងដំណើរការយ៉ាងសកម្ម និងបានស្រូបទាញកំលាំងពលកម្មក្នុងស្រុកសរុបជាង ២៥ ម៉ឺននាក់ ហើយមានតម្រូវការជាង ៣៥ ពាន់នាក់បន្ថែមទៀតផងដែរ។

 

799525886 1385121456509810 4942592262335556465 N

 

អ្វីដែលចាប់អារម្មណ៍ខេត្ដស្វាយរៀង គឺជាខេត្ដដែលមានតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេ ពោលគឺមាន ១៣ កន្លែង បច្ចុប្បន្នកំពុងដំណើរការចំនួន ១២ ។ នេះបើយោងតាមការលើកឡើងពីលោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងកិច្ចសម្ភាសន៍ជាមួយ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ កាលពីពេលថ្មីៗកន្លងទៅនេះ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia