ប្ដូរទម្លាប់ទ្រព្យកើន! បុរសវ័យ៤០ឆ្នាំក្លាយជាសេដ្ឋីដំបូងគេក្នុងគ្រួសារ ប្រាប់ពីទម្លាប់៥ធ្វើឲ្យខ្លួន សល់លុយ សល់ទ្រព្យក្លាយជាសេដ្ឋី
Toeuy HongFEBRUARY 8 20266 views

លោក Jonathan វ័យ៤០ឆ្នាំគឺជាមនុស្សដំបូងគេនៅក្នុងគ្រួសារដែលក្លាយជាសេដ្ឋីមានទ្រព្យខ្ទង់លានដុល្លារហើយបច្ចុប្បន្នលោកចូលនិវត្តន៍ពីការងារដោយមិនចាំបាច់ក្រោកទៅធ្វើការងារប្រចាំខែដើម្បីរកចំណូលឡើយ។ សេដ្ឋីរូបនេះបានក្លាយជាសេដ្ឋីដោយសារលោកបានផ្លាស់ប្ដូរទម្លាប់នៅក្នុងការរស់នៅ។

 

ខាងក្រោមនេះគឺជាទម្លាប់ធំៗ៥ដែលលោក Jonathan បានធ្វើដែលធ្វើឲ្យលោកអាចផ្លាស់ប្ដូរជីវិតក្លាយជាសេដ្ឋីសល់លុយ សល់ទ្រព្យរាប់លានដុល្លារ។

 

១. ការផ្លាសប្ដូរការគិតលើរឿងលុយកាក់ 

 ជាយូរមកហើយលោកតែងតែគិតថាដើម្បីមានបានវាមិនទាមទារជំហានច្រើននោះប៉ុន្ដែក្រោយមកលោកក៏ស្វែងយល់ថាភាពមានបាន សល់ទ្រព្យ សល់លុយគឺត្រូវការពេលវេលាដែរ។ ដូច្នេះហើយលោកចាប់ផ្ដើមរៀនពីចំណេះដឹងហិរញ្ញវត្ថុហើយប្រឹងរកលុយមកសន្សំនិងវិនិយោគបង្កើតចំណូលអកម្មរហូតលោកសល់ទ្រព្យខ្ទង់លានដុល្លារចូលនិវត្តទាំងវ័យក្មេង។

 

២. ផ្ដល់អាទិភាពលើការសម្រាក

ពីមុនលោកគិតថាដើម្បីជោគជ័យគឺត្រូវខំប្រឹងធ្វើការពីព្រឹកទល់យប់និងធ្វើការច្រើនម៉ោង។ យ៉ាងណាមិញលោកធ្វើការច្រើនម៉ោងតែមិនទទួលបានលទ្ធផល្អ។ ដូច្នេះហើយលោកយកពេលខ្លះសម្រាកហើយផ្លាស់ប្ដូររបៀបធ្វើការដែលធ្វើឲ្យលោកធ្វើការតិចតែទទួលបានផលិតភាពការងារខ្ពស់ រហូតលោកអាចរកចំណូលបានច្រើន។

 

៣. រៀននូវអ្វីដែលថ្មីរាល់ថ្ងៃ 

ត្រង់នេះលោកថាការកសាងទ្រព្យនិងបង្កើនទ្រព្យរបស់លោកគឺដោយសារលោកស្រលាញ់ការអានសៀវភៅ។ ការអានសៀវភៅជារៀងរាល់ថ្ងៃធ្វើឲ្យលោកទទួលបានចំណេះដឹងនិងជំនាញថ្មីៗ។ ហើយចំណេះនឹងជំនាញទាំងនោះលោកយកទៅប្រើប្រាស់ក្នុងការរកស៊ីដែលធ្វើឲ្យលោកអាចសល់ទ្រព្យខ្ទង់លានដុល្លារ។ ជាពិសេសក្រោយពីអានសៀវភៅបានច្រើន លោកអាចមានគំនិតបង្កើតអាជីវកម្មខ្លួនឯងបានជោគជ័យ។

 

៤. រៀនជំនាញដែលមានតម្រូវការខ្ពស់

លោកJonathan បានលើកឡើងថាការរៀននូវជំនាញដែលមានតម្រូវការខ្ពស់គឹជាផ្នែកដែលសំខាន់បំផុតដែលធ្វើឲ្យមនុស្សអាចរកលុយបានកាន់តែច្រើន។ ជាក់ស្ដែងលោករៀនពីជំហានសរសរអត្ថបទទាក់ទងនឹងហិរញ្ញវត្ថុឲ្យវេបសាយមួយចំនួន។ ជំនាញសរសេរមាតិកាទាក់ទងហិរញ្ញវត្ថុធ្វើឲ្យលោកអាចរកផ្លូវបង្កើតអាជីវកម្មខ្លួនឯងទាក់ទងនឹងការផ្ដល់ចំណេះដឹងហិរញ្ញវត្ថុដែលធ្វើឲ្យលោករកលុយបានច្រើនិងសល់ទ្រព្យខ្ទង់លានដល់សព្វថ្ងៃនេះ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia