នៅក្នុងពេលឆាប់ៗខាងមុខនេះ ផ្សារទំនើបចំនួន ២ រួមមជាមួយនឹងរោងចក្រផលិតអាហារ និងភេសជ្ជៈ ដែលវិនិយោគដោយក្រុមហ៊ុន ជីប ម៉ុង នឹងលេចរូបរាងឡើងនៅភាគខាងត្បូង និងភាគខាងជើងឆៀងខាងកើត (ទិសឦសាន) នៃភូមិសាស្ដ្ររាជធានីភ្នំពេញ។ ខណៈបច្ចុប្បន្នផ្សារទំនើបទាំងពីរនេះបាន និងកំពុងសម្រុកការសាងសង់ យ៉ាងសស្រាក់សស្រាំ។ ដោយគម្រោងទាំងនោះរួមមាន៖
១. ផ្សារទំនើប ជីប ម៉ុង ៥០ ម៉ែត្រ
ផ្សារទំនើប ជីប ម៉ុង ៥០ ម៉ែត្រ គឺមានទីតាំងនៅតំបន់ចំការដូងក្នុងគម្រោង ផាក លែន ៥០ ម៉ែត្រ របស់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។ ផ្សារទំនើបថ្មីនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។

តាមការបញ្ជាក់ពីក្រុមហ៊ុន ផ្សារទំនើបខាងលើគឺមានរចនាបទទំនើបស៊ីវិល័យ ផ្សារភ្ជាប់ជាមួយធម្មជាតិ និងការកម្សាន្ត។ ជាក់ស្ដែងហាងល្បីៗទាំងក្នុងនិងក្រៅស្រុកសរុបប្រហែល៤០ នឹងមានវត្ដមាននៅក្នុងផ្សារមួយនេះ។ ដោយក្នុងនោះរួមមាន៖ ផ្សារទំនើប ជីប ម៉ុង Supermarket ធនាគារ ជីប ម៉ុង ហាងទំនិញ ហាងអាហារ ហាងកាហ្វេល្បីៗ ហាងលក់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ កន្លែងលេងកម្សាន ទីលានលេងកីឡា Pickleball និងសេវាកម្មផ្សេងៗទៀត។
សម្រាប់ម្ចាស់អាជីវកម្មគ្រប់ប្រភេទ ដែលចង់បានទីតាំងបើកអាជីវកម្មរបស់ខ្លួននៅក្នុងផ្សារ ជីប ម៉ុង ៥០ ម៉ែត្រ ថ្មីនេះ អាចធ្វើការទាក់ទងជួលទីតាំងបានតាមរយៈលេខទូរស័ព្ទ៖ 093 922 888។
២. ផ្សារទំនើប ជីប ម៉ុង ៦A
ក្រៅពីផ្សារទំនើប ជីប ម៉ុង ៥០ ម៉ែត្រ ក្រុមហ៊ុន ជីប ម៉ុង រីថែល ក៏បានដាក់ទុនវិនិយោគសាងសង់ផ្សារទំនើប ជីប ម៉ុង ៦A មួយបន្ថែមទៀត។ ដោយគម្រោងផ្សារមួយនេះ គឺមានទីតាំងនៅក្នុងគម្រោង ផាក លែន ៦A របស់ក្រុមហ៊ុន ជីប ម៉ុង លែន ស្ថិតតាមបណ្ដាយផ្លូវជាតិលេខ៦A ភាគខាងជើង ឈៀងខាងកើត រាជធានីភ្នំពេញ ដែលជាតំបន់ដែលកំពុងមានសក្ដានុពលខ្លាំង។
តាមការបញ្ជាក់លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល បានឲ្យដឹងថា ផ្សារទំនើប ជីប ម៉ុង ៦A នេះនឹងមានដៃគូធំៗជាច្រើនដែលនឹងចូលរួមបើកដំណើរការនៅខាងក្នុងផ្សារដោយក្នុងនោះមានរោងភាពយន្ដ ភោជនីយដ្ឋានល្បីៗ ទាំងជាតិ និងអន្តរជាតិ ផ្សារទំនើប ជីប ម៉ុង ស៊ុបភើម៉ាឃីត ហាងសម្លៀកបំពាក់ និងកន្លែងក្មេងលេងផ្សេងៗទៀត។

សម្រាប់អាជីវករ ដែលចង់ជួលទីតាំងដើម្បីបើក និងពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងផ្សារទំនើប ជីប ម៉ុង ៦A នេះ អាចធ្វើការទាក់ទងសាកសួរព័ត៌មានលម្អិតមកកាន់ក្រុមការងារតាមរយៈលេខទូរស័ព្ទ៖ 070 220 420, 066 401 222, 067 999 050។
២. រោងចក្រផលិតអាហារ និងភេសជ្ជៈ
កាលពីថ្មីៗនេះ ក្រុមហ៊ុនយក្ស ជីប ម៉ុង ជីប ម៉ុង បានបោះទុនទឹកប្រាក់ចំនួន ២៥០លានដុល្លារ ដើម្បីបើកការដ្ឋានសាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈនៅកម្ពុជាលើផ្ទៃដី១៥ ហិចតា ដែលមានទីតាំងស្ថិតនៅខណ្ឌដង្កោរ រាជធានីភ្នំពេញ។ សម្រាប់រោងចក្រថ្មីនេះដែរ ក្រុមហ៊ុនយក្ស ជីប ម៉ុង នឹងធ្វើការផលិតផលិតផលសំខាន់ៗដូចជា៖ ទឹកដោះគោ មី កាហ្វេនិងតែ ដោយសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកមកពីប្រទេសអាល្លឺម៉ង់ និងបារាំង។

សូមបញ្ជាក់ផងដែរថា ចាប់ពីពេលនេះ ខ្មែរ ប៊ែវើរីជីស ដែលខ្មែរយើងស្គាល់ជាង ១៦ ឆ្នាំមកហើយនឹងបន្តដំណើរថ្មីក្រោមឈ្មោះ «Chip Mong Food & Beverages» ដូច្នេះសូមបងប្អូនខ្មែរកុំភ្លេចចូលរួមគាំទ្រផលិតផលថ្មីរបស់ក្រុមហ៊ុនយក្ស ជីបម៉ុងទាំងអស់គ្នា Chip Mong Food & Beverages ស្តង់ដារលំដាប់ពិភពលោក៕


