ចំពោះប្រជាពលរដ្ឋ ដែលចង់ទៅធ្វើសៀវភៅគ្រួសារថ្មី ឬសៀវភៅស្នាក់នៅថ្មី លែងពិបាកដឹងហើយថាតើពេលទៅធ្វើគេយកឯកសារអ្វីខ្លះ ព្រោះពេលនេះបើតាមការបង្ហោះនៅលើហ្វេសប៊ុកផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញពីឯកសារដែលប្រជាពលរដ្ឋកុំភ្លេចយកទៅធ្វើសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។ ចំពោះឯកសារដែលត្រូវយកទៅនោះមានដូចជា៖
១. ឯកសារស្នើសុំផ្តល់សៀវភៅស្នាក់នៅ៖
២. ឯកសារស្នើសុំផ្តល់សៀវភៅគ្រួសារ៖
- សៀវភៅស្នាក់នៅ (ថតចម្លង)
- សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ (មានការបញ្ជាក់ពីសាលាខណ្ឌ)
- សេចក្តីចម្លងសំបុត្រកំណើត សមាជិកពាក់ព័ន្ធដែលត្រូវបញ្ចូលឈ្មោះក្នុងសៀវភៅ (មានការបញ្ជាក់ពីសាលាខណ្ឌ)
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (មានការបញ្ជាក់ពីសាលាខណ្ឌ)
- រូបថត ៤គុណ៦ (ប្តី និងប្រពន្ធចំនួន ៣សន្លឹក)
សូមបញ្ជាក់ថា រាល់ការធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ពុំមានការបង់ថ្លៃសេវាទេ៕
អត្ថបទ៖ ធី ស្រីល័ក្ខ