ពូកែច្នៃ! ឃើញអំពៅលក់មិនសូវបានថ្លៃ កសិករថៃច្នៃអំពៅកៀបយកទឹកខ្ចប់ជាកំប៉ុង អាចនាំចេញដល់ក្រៅប្រទេស
Sambat SokhlangFEBRUARY 28 2024379 views

កើតក្នុងគ្រួសារកសិករដែលរកស៊ីដាំអំពៅ Pattaporn Munthong បានធ្វើការផ្លាស់ប្តូរបរិបទថ្មី ពីការដាំអំពៅដើម្បីតែលក់ធ្វើស្ករ ទៅជាការកៀបទឹកខ្ចប់ជាកំប៉ុងដាក់លក់ពេញម៉ាតក្នុងប្រទេសនិងអាចនាំចេញបានដល់ទៅក្រៅប្រទេស។

 

Aoy9 091161

 

យោងតាមការចុះផ្សាយរបស់ SME Bank បានឱ្យដឹងថា Pattaporn Munthong គឺជាកូនម្ចាស់ចំការដាំអំពៅដល់ធំមួយនៅក្នុងប្រទេសថៃ ដែលបច្ចុប្បន្នគឺជា CEO របស់ក្រុមហ៊ុនផលិតទឹកអំពី Rai Mai Jon ។ តាមប្រភពខាងលើនេះបន្ថែមទៀតថា ដើមឡើយ Pattaporn មិនបានគិតដល់ការច្នៃទឹកអំពៅដាក់កំប៉ុងបែបនេះឡើយ ពោលគឺគ្រាន់តែច្នៃដាក់ជាកញ្ចប់ និងកំប៉ុងជ័រសម្រាប់លក់ដើម្បីរកចំណូលបន្ថែមប៉ុណ្ណោះ ប៉ុន្តែដោយសារតែការគាំទ្រ និងមើលឃើញពីគុណតម្លៃដ៏ច្រើនរបស់ទឹកអំពៅ កសិករវ័យក្មេងរូបនេះក៏គិតឃើញគំនិតដល់ការធ្វើដើម្បីដាក់លក់ក្នុងម៉ាតនិងសម្រាប់ការនាំចេញតែម្តង។

 

Aoy1 091161

 

លុះក្រោយមក កសិករដ៏ឆ្លាតរូបនេះក៏បានដាក់ឯកសារស្នើកម្ចីពីធនាគារ SME ដើម្បីធ្វើការកែប្រែអាជីវកម្មលក់ទឹកអំពៅកញ្ចប់ទៅជាកំប៉ុងវិញ ព្រោះហេតុថាការនាំចេញតម្រូវឱ្យមានការវេចខ្ចប់ស្អាតត្រឹមត្រូវតាមស្តង់ដារទាំងគុណភាពនិងរសជាតិ ទើបអាចនាំចេញទៅ ហេតុនេះតម្រូវឱ្យ Pattaporn​ បន្ថែមទុនឌីហ្សាញ និងទិញម៉ាស៊ីនកៀបទឹកអំពៅ ពង្រីកកន្លែងធ្វើឱ្យបានល្អ តាមការចង់បានរបស់ដៃគូសហការនាំចេញ។

 

Aoy14 091161

 

បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលដ៏យូរទីបំផុតទឹកអំពៅ Rai Mai Jon ក៏បានលេចចេញជារូបរាងក្នុងកំប៉ុងដ៏ស្រស់ស្អាត ជាមួយនឹងរសជាតិទឹកអំពៅសុទ្ធ ១០០ភាគរយ ក្នុងកម្រិតមួយដែលទីផ្សារអន្តរជាតិអាចទទួលយកបាន ហើយបច្ចុប្បន្នទឹកអំពៅនេះក៏បានធ្វើការនាំទៅកាន់ទីផ្សារនៃប្រទេសអូស្រា្តលីដូចជាការគ្រោងទុក។ ក្រៅពីនោះ បច្ចុប្បន្ននេះ ផលិតផលរបស់ Rai Mai Jon ត្រូវបានដាក់នៅតាមផ្សារទំនើបនិងម៉ាតល្បីៗដូចជា Tops Supermarket, Big C Supercenter, Jiffy, Golden Place និង Foodland ជាដើម។

 

S  3498042

 

គួរបញ្ជាក់ផងដែរថា តាមរយៈគំនិតច្នៃប្រឌិតរបស់កសិករថៃមួយនេះ សង្ឃឹមថាបងប្អូនប្រជាកសិករដែលជាដាំអំពៅអាចនឹងធ្វើការសិក្សាស្វែងយល់ រកលទ្ធភាពកែច្នៃទឹកអំពៅដាក់កំប៉ុងដើម្បីធ្វើការនាំចេញបន្ថែម និងជាប្រភពចំណូលមួយផ្លូវទៀតលើសពីការលក់តែអំពៅមួយមុខ ព្រោះធនធានអំពៅនៅក្នុងប្រទេសកម្ពុជាយើងមានស្រាប់បើអាចមានលទ្ធភាពកែច្នៃបន្តិចទៀតវានឹងរឹតតែប្រសើរ៕

 

Sugarcane 5388614 1920

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia