ខេត្តសៀមរាប៖ នារសៀលថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន Macy Visa-Immigration Specialist ដែលជាក្រុមហ៊ុនចុះបញ្ជីដោយស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជាលើសេវាកម្មរៀបចំឯកសារទិដ្ឋាការនិងផ្តល់សេវាកម្មប្រឹក្សាយោបល់ផ្នែកអន្តោប្រវេសន៍ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលារួមគ្នាជាមួយក្រុមហ៊ុនដៃគូសហរដ្ឋអាមេរិក Global Express Recruiting ដ៏គួរឱ្យកត់សម្គាល់មួយស្តីពី «កម្មវិធី EB-3 Program (Unskilled Work Green Card Category): ផ្លូវទៅកាន់ទឹកដីសហរដ្ឋអាមេរិកដោយស្របច្បាប់» នៅសណ្ឋាគារ បុរី អង្គរ រីសត & ស្ប៉ា ក្រុងសៀមរាប។


ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបើកបង្ហាញ និងពាំនាំនូវឱកាសមាសជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានបំណងចង់ទៅបំពេញការងារ និងរស់នៅជាអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិកទាំងគ្រួសារ ប្រកបដោយកិត្តិយស ថ្លៃថ្នូរ និងស្របច្បាប់ ១០០%។

សិក្ខាសាលានេះ ទទួលបានការផ្តល់កិត្តិយសចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ, លោកស្រី ឈៀង បូរ៉ានី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) សាខាខេត្តសៀមរាប រួមទាំងវត្តមានពិសេសរបស់ លោក រ៉ាយអិន រូ (Ryan Rho Esq.) នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Global Express Recruiting ហើយលោកក៏ជាតំណាងដោយផ្ទាល់ពីក្រុមហ៊ុនសហរដ្ឋអាមេរិក ព្រមទាំងភ្ញៀវកិត្តិយស និងអ្នកចូលរួមយ៉ាងច្រើនកុះករ។

ភាពជាដៃគូយុទ្ធសាស្ត្រលំដាប់អន្តរជាតិ ប្រកបដោយទំនុកចិត្តខ្ពស់
ចំណុចលេចធ្លោបំផុតនៅក្នុងព្រឹត្តិការណ៍នេះ គឺការប្រកាសជាផ្លូវការនូវភាពជាដៃគូយុទ្ធសាស្ត្ររវាងក្រុមហ៊ុន Macy Visa-Immigration Specialist របស់កម្ពុជា និងក្រុមហ៊ុន Global Express Recruiting ដែលជាក្រុមហ៊ុនជ្រើសរើសបុគ្គលិកអន្តរជាតិដ៏ធំ និងល្បីល្បាញ មានមូលដ្ឋាននៅទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក ដែលជាក្រុមហ៊ុនជ្រើសរើសបុគ្គលិកតាមទិដ្ឋាការការងារគ្មានជំនាញ EB-3 Unskilled Visa សម្បូរទៅដោយការងារល្អៗ ហើយភាគច្រើនជាការងារដែលជ្រើសរើសផ្តាច់មុខជូននិយោជកសហរដ្ឋអាមេរិក។ ក្នុងមួយឆ្នាំៗគឺមានជ្រើសរើសសម្រាប់ការងាររាប់ពាន់នាក់ ក្នុងវិស័យបដិសណ្ឋារកិច្ច/សណ្ឋាគារ វិស័យកសិកម្ម វិស័យឧស្សាហកម្មនិងដឹកជញ្ជូន ក៏ដូចជាវិស័យសុខាភិបាលអាមេរិកផងដែរ ។

Global Express Recruiting គឺជាក្រុមហ៊ុនដែលទទួលបានចំណាត់ថ្នាក់កេរ្តិ៍ឈ្មោះខ្ពស់បំផុត BBB A+ (Better Business Bureau) នៅអាមេរិក និងមានបទពិសោធន៍រួមជាង ២០ ឆ្នាំ ក្នុងការរៀបចំកម្មវិធី EB-3 Visa។ ភាពជាដៃគូនេះ អនុញ្ញាតឱ្យ Macy Visa-Immigration Specialist ក្លាយជាស្ពានចម្លងដ៏រឹងមាំ និងមានតម្លាភាពបំផុត ក្នុងការធានាផ្តល់ឱកាសការងារពិតប្រាកដ (Job Offer) ពីនិយោជកធំៗនៅអាមេរិក និងការណែនាំឯកសារស្របតាមបទប្បញ្ញត្តិនៃច្បាប់អន្តោប្រវេសន៍សហរដ្ឋអាមេរិក (USCIS) យ៉ាងពេញលេញ។


យុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ-ឈ្នះ» សម្រាប់សេដ្ឋកិច្ច និងគ្រួសារកម្ពុជា
នៅក្នុងឱកាសថ្លែងសុន្ទរកថាបើកកម្មវិធី លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លា និងបានលើកឡើងពី «យុទ្ធសាស្ត្រឈ្នះ ៣ ជាន់» នៃកម្មវិធី EB-3 នេះថា៖
«កម្មវិធី EB-3 នេះ គឺឈ្នះ-ឈ្នះ ទាំងអស់គ្នា។ ឈ្នះទី១ បេក្ខជនខ្មែរទទួលបានការងារ ទទួលបានសិទ្ធិរស់នៅ និងអាចប្រឡងយកសញ្ជាតិអាមេរិកក្រោយពេលរស់នៅទីនោះបាន៥ឆ្នាំ ព្រមទាំងការសិក្សាថ្នាក់ពិភពលោករបស់កូនៗ។ ឈ្នះទី២ និយោជកអាមេរិកទទួលបានកម្លាំងពលកម្មច្បាស់លាស់ដើម្បីពង្រីកអាជីវកម្ម និងបង់ពន្ធជូនរដ្ឋ។ និង ឈ្នះទី៣ ដែលសំខាន់បំផុតគឺ នាថ្ងៃអនាគត នៅពេលបងប្អូនខ្មែរយើងនៅទីនោះសល់ធនធាន ពួកគាត់នឹងនាំទុនត្រឡប់មកវិនិយោគនៅស្រុកខ្មែរវិញ ហើយកូនចៅរបស់ពួកគាត់ដែលរៀនចប់ពីអាមេរិក នឹងក្លាយជាធនធានមនុស្សដ៏មានតម្លៃ ត្រឡប់មកបើកអាជីវកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចមាតុភូមិកម្ពុជាយើងវិញ ព្រោះខ្មែរយើងមិនដែលភ្លេចស្រុកកំណើតឡើយ»។


បេសកកម្មកសាងអនាគត និងក្តីសុបិនអាមេរិក
ជាកិច្ចឆ្លើយតប លោកស្រី ថន មល្លិកា អគ្គនាយិកាក្រុមហ៊ុន Macy Visa-Immigration Specialist បានថ្លែងដោយក្តីរំភើប និងការប្តេជ្ញាចិត្តខ្ពស់ថា៖ «នៅ Macy Visa យើងមិនគ្រាន់តែរៀបចំឯកសារបែបបទនោះទេ ប៉ុន្តែបេសកកម្មរបស់យើងគឺ "ការរួមគ្នាកសាងអនាគត"។ យើងចង់បំភាយពាក្យថា "ក្តីសុបិនអាមេរិក" (American Dream) ឱ្យក្លាយជាការពិតសម្រាប់គ្រួសារកម្ពុជា។ ដំណើរការធ្វើអន្តោប្រវេសន៍ដោយស្របច្បាប់ មិនមែនជារឿងអាថ៌កំបាំង ឬជាការផ្សងព្រេងប្រថុយប្រថានឡើយ ប្រសិនបើបងប្អូនមានការណែនាំដ៏ត្រឹមត្រូវ ឯកសារច្បាស់លាស់ និងមានដៃគូយុទ្ធសាស្ត្រដ៏រឹងមាំដូចជា Global Express Recruiting ដើរទន្ទឹមគ្នាគ្រប់ជំហាន»។


នៅក្នុងសិក្ខាសាលានោះផងដែរ លោក រ៉ាយអិន រូ (Ryan Rho Esq.) ក៏បានធ្វើការបកស្រាយយ៉ាងលម្អិត ស៊ីជម្រៅ និងឆ្លើយតបទៅនឹងរាល់ចម្ងល់នានារបស់អ្នកចូលរួម អំពីលក្ខខណ្ឌតម្រូវ ដំណាក់កាលនៃកិច្ចការច្បាប់ រយៈពេលរង់ចាំ និងអត្ថប្រយោជន៍មហាសាលនៃការទទួលបានហ្គ្រីនកាត (Green Card) ក្នុងការតាំងទីលំនៅនៅសហរដ្ឋអាមេរិក។ នៅវគ្គសំណួរ/ចម្លើយចុងម៉ោងគឺលោកទទួលបានសំណួរពីអ្នកចូលរួមសាកសួរយ៉ាងច្រើនអំពីកម្មវិធី EB-3 ការជ្រើសរើសភ្នាក់ងារបែបណាដែលអាចជឿទុកចិត្តបាន? ដោយឆ្លើយតបនឹងសំណួរនេះ គឺលោកមេធាវី រ៉ាយអិន រូ (Ryan Rho Esq.) បានបកស្រាយបញ្ជាក់ច្បាស់ៗជូនដល់បងប្អូនអ្នកចូលរួមទាំងអស់ថា កម្មវិធី EB-3 គឺជាកម្មវិធីអន្តោប្រវេសន៍ស្របច្បាប់១០០%ដែលបង្កើតឡើងដោយសភាអាមេរិកតាំងពីឆ្នាំ១៩៩០ មកម្លេះ។


ហើយដើម្បីជ្រើសរើសភ្នាក់ដែលអាចទុកចិត្តបំផុតគឺបងប្អូនអាចធ្វើការសិក្សាស្រាវជ្រាវអំពីប្រវត្តិក្រុមហ៊ុនរបស់យើងខ្ញុំបានគឺក្រុមហ៊ុន Global Express Recruiting មានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងក្រុមហ៊ុនដៃគូរបស់យើងគឺ Macy Visa-Immigration Specialist ដែលជាក្រុមហ៊ុនចុះបញ្ជីដោយស្របច្បាប់នៅប្រទេសកម្ពុជាដែលលោកអ្នកជឿទុកចិត្ត មានក្រមសីលធម៌វិជ្ជាជីវៈ បុគ្គលិកគឺត្រូវបានឆ្លងកាត់ការបណ្តុះបណ្តាលពីក្រុមការងារផ្នែកច្បាប់ពីសហរដ្ឋអាមេរិកដោយផ្ទាល់ដោយការផ្សព្វផ្សាយរើសបុគ្គលិកនិងការរៀបចំឯកសារនានាដែលពាក់ព័ន្ធនឹងដំណើរការដាក់ពាក្យដោយស្របច្បាប់របស់សហរដ្ឋអាមេរិក។


សិក្ខាសាលានេះ បានបញ្ចប់ទៅក្រោមបរិយាកាសដ៏ស្និទ្ធស្នាល ទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់ និងបានបើកទំព័រថ្មីមួយនៃក្តីសង្ឃឹមសម្រាប់គ្រួសារកម្ពុជាជាច្រើន ដែលកំពុងស្វែងរកឱកាសអភិវឌ្ឍន៍ខ្លួននៅលើឆាកអន្តរជាតិ ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់បំផុត៕
ព័ត៌មានទំនាក់ទំនងបន្ថែម៖
ក្រុមហ៊ុន៖ Macy Visa-Immigration Specialist Co., Ltd
គេហទំព័រ ៖ www.macyvisa-immigration.com
ហ្វេសប៊ុកផេកផ្លូវការ៖ https://web.facebook.com/macyvisaandimmigrationspecialist/
- · លេខទំនាក់ទំនងសេវាកម្មអតិថិជន៖ 093 807 768
· លេខតេឡេក្រាមទំនាក់ទំនងសេវាកម្មអតិថិជន៖ https://t.me/Sothea_macy_visa
· អសយដ្ឋានអ៊ីម៉ែល៖ Info@macyvisa-immigration.com
· តេឡេក្រាម Bot ៖លោកអ្នកក៏អាចចុចលីង Telegram Bot នេះ ( https://t.me/macyvisachat_bot ) របស់មេស៊ីវីសាដើម្បីសួរនាំព័ត៌មានបន្ថែមជាមួយក្រុមការងារលម្អិតបាន ឬស្កែន Telegram QR Code ខាងក្រោម 👇



