ឆ្ពោះទៅកាន់ភាពជាអ្នកជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ជាមួយ MSc + ACCA ពី CamEd
ធី ស្រីល័ក្ខ•NOVEMBER 20 2026•22 views

នៅក្នុងពិភពធុរកិច្ចដែលកាន់តែរីកចម្រើនខ្លាំងឡើង អ្នកជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុត្រូវមានសញ្ញាបត្រដែលទទួលស្គាល់ជាអន្តរជាតិ ចំណេះដឹងយុទ្ធសាស្រ្តធុរកិច្ច និងការយល់ដឹងយ៉ាងសុីជម្រៅអំពីទីផ្សារក្នុងស្រុក ដើម្បីលេចធ្លោក្នុងអាជីពរបស់ខ្លួន។ កម្មវិធីបរិញ្ញា​បត្រជាន់ខ្ពស់ជំនាញវិទ្យាសាស្រ្តគណនេយ្យ និងហិរញ្ញវត្ថុ + ACCA នៅ CamEd Business School ផ្តល់នូវមាគ៌ាដ៏ល្អប្រសើរសម្រាប់អ្នកដែលមានបំណងក្នុងការអភិវឌ្ឍសមត្ថភាពទាំងនេះ និងត្រៀមខ្លួនសម្រាប់ភាពជោគជ័យទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។

 

និស្សិតនឹងទទួលបានការយល់ដឹងកាន់តែសុីជម្រៅអំពីគោលការណ៍ហិរញ្ញវត្ថុ ប្រសិទ្ធភាពធុរកិច្ច និងការសម្រេចចិត្តជាយុទ្ធសាស្រ្ត។ ការរួមបញ្ចូលគុណវុឌ្ឍិទាំងពីរនេះ ជួយពង្រឹងសមត្ថភាព និងត្រៀមខ្លួនឲ្យពួកគេបំពេញតាមស្តង់ដារអន្តរជាតិក្នុងវិស័យគណនេយ្យ និងហិរញ្ញវត្ថុ។ ខណៈដែលការទទួលស្គាល់ជាសកលបើកទ្វារទៅកាន់ឱកាសអន្តរជាតិ ការយល់ដឹងអំពីទីផ្សារក្នុងស្រុក

 

ក៏បង្កើតអត្ថប្រយាជន៍ពិសេសមួយនៅក្នុងប្រទេសកម្ពុជាផងដែរ។ នៅពេលសេដ្ឋកិច្ចកម្ពុជាបន្តអភិវឌ្ឍ អាជីវកម្មកាន់តែមានតម្រូវការអ្នកជំនាញដែលមានសមត្ថភាពអនុវត្តស្តង់ដារហិរញ្ញវត្ថុអន្តរជាតិ ព្រមទាំងយល់ដឹងអំពីការអនុវត្តធុរកិច្ច បរិយាកាសបទប្បញ្ញត្តិ និងទិដ្ឋភាពសេដ្ឋកិច្ចរបស់កម្ពុជា។

 

ការរួមបញ្ចូលរវាងកម្មវិធីសិក្សា MSc + ACCA ផ្តល់នូវមូលដ្ឋានដ៏រឹងមាំសម្រាប់ឱកាសអាជីពជាច្រើន រួមមាន៖ គណនេយ្យ និងសវនកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ ពន្ធដារ និងសេវាប្រឹក្សាធុរកិច្ច ភាពជាអ្នកដឹកនាំក្នុងសាជីវកម្ម និងការអភិវឌ្ឍអាជីពអន្តរជាតិ


CamEd គឺជាគ្រឹះស្ថានឧត្តមសិក្សាដំបូងគេនៅប្រទេសកម្ពុជាដែលទទួលបានការទទួលស្គាល់កម្រិត Platinum ពីស្ថាប័ន ACCA ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ និស្សិតនឹងទទួលបាន ការបណ្តុះបណ្តាលពីសាស្ត្រាចារ្យដែលមានបទពិសោធន៍ និងគុណវុឌ្ឍិវិជ្ជាជីវៈអន្តរជាតិ។

ដូច្នេះ ការជ្រើសរើសសិក្សាកម្មវិធី MSc + ACCA នៅ CamEd Business School គឺជាការវិនិយោគលើអនាគតប្រកបដោយឧត្តមភាពវិជ្ជាជីវៈ បង្កើនឱកាសការងារក្នុងទីផ្សារអន្តរជាតិ និងបង្កើតអត្ថប្រយោជន៍ក្នុងទីផ្សារការងារកម្ពុជា។

 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ៖ ០៧០ ៦៧៣​ ៦៧៣ ឬ ០១០ ៩៨៦ ៥២៣ និងតេឡេក្រាម ០៧៨​ ៥៨៨ ៨៨៦ ឬក៏ចូលទៅកាន់គេហទំព័រ  www.cam-ed.edu.kh ។

6

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia