ខ្ចីលុ.យមើលផង! នាយកដ្ឋានប្រឆាំងបទល្មើស រំលឹកពលរដ្ឋមុនផ្ញើឯកសារ ៥នេះទៅឱ្យគេគិតឱ្យច្បាស់ប្រយ័ត្នជួបបញ្ហាថ្ងៃក្រោយ
ធី ស្រីល័ក្ខJANUARY 14 20261.5 K views

មួយរយៈពេលចុងក្រោយនេះ យើងសង្កេតឃើញថាមានការឆបោកលុយពលរដ្ឋយើងគ្រប់ទម្រង់ទាំងឆបោកក្នុងការវិនិយោគ ឆបោកតាមអនឡាញ ហើយមួយទៀតនោះគឺមានផេកមួយចំនួនគឺបានបង្ហោះថាមានកម្ចីតាមអនឡាញសម្រាប់អ្នកចង់ខ្ចីឆាតមកបន្ទាប់ពីពលរដ្ឋឆាតទៅទម្លាក់ឯកសារផ្សេងៗទៅហើយគឺផេកនោះប្លុកចោលតែម្តង។

 

ជាក់ស្តែង កាលពីថ្មីៗនេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃើញមានការបង្ហោះផ្សព្វផ្សាយពាក់ព័ន្ធ និងការឆបោកកម្ចីអនទ្បាញនៅពេលដែលអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមចាប់អារម្មណ៍ និងទាក់ទងទៅ តាមរយៈគណនីហ្វេសប៊ុក (Messenger) ពេលនោះ គេតម្រូវឱ្យពួកគាត់ទាក់ទងទៅគណនីតេឡេក្រាមមួយ។

3

ជាមួយនោះដែរ បន្ទាប់ពីពួកគាត់ជជែកព្រមព្រៀង តាមតម្លៃស្នើប្រាក់កម្ចីរួចហើយ ជនអនាមិកក៏បានឱ្យពួកគាត់ ថតផ្ញើឯកសារមួយចំនួនមានដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ថតរូបកាន់អត្តសញ្ញាណប័ណ្ណ ថតរូបកន្លែងធ្វើការ ជាដើម ហើយបន្ទាប់មកជនអនាមិកក៏បានផ្ញើ QR មកឱ្យពួកគាត់ស្កេន QR Code ដើម្បីវេរលុយជាថ្លៃរត់ឯកសារ ឬ ថ្លៃរដ្ឋបាល ជាដើម។

 

ប៉ុន្តែ ក្រោយពីទទួលបានប្រាក់ ជនអនាមិកនោះនៅតែបន្តឱ្យវេរលុយជាបន្តបន្ទាប់រហូតផ្តាច់ទំនាក់ទំនងជាមួយជនរងគ្រោះ និងបានលុបសារទាំងអស់ចោល ដោយជនអនាមិកមិនបានឱ្យប្រាក់កម្ចីដល់ជនរងគ្រោះនោះឡើយ ថែមទាំងអាចយកឯកសារដែលជនរងគ្រោះបានផ្ញើឱ្យ មកធ្វើការគំរាម និងយករូបថតមិត្តភក្កិ បងប្អូនរបស់ជនរងគ្រោះនៅក្នុងប្រព័ន្ធសង្គមហ្វេសប៊ុកយកទៅបង្ហោះ បរិហារកេរ្តិ៍ពាក់ព័ន្ធនឹងការធានាកម្ចីនេះថែមទៀតផង។

 

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំលឹកដល់សាធារណជន សូមមេត្តាពិនិត្យ ពិចារណាអោយបានហ្មត់ចត់ មុនសម្រេចចិត្តក្នុងការខ្ចីប្រាក់តាមរយ:អនឡាញ ជាពិសេសសូមពិនិត្យថាតើអ្នកផ្តល់កម្ចីនោះមានស្ថាប័នកម្ចីស្របច្បាប់ដែរឬទេ មុននឹងសម្រេចចិត្តក្នុងការខ្ចី ចៀសវាងទទួលនូវហនិភ័យនានានៅពេលក្រោយ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia