នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ – រាជធានីភ្នំពេញ៖ កម្មវិធីដ៏មហោឡារិកមួយត្រូវបានប្រារព្ធឡើងដើម្បីអបអរសាទរពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលតាំងបង្ហាញរថយន្តម៉ាក Lynk&Co ចំនួន ២ សាខា នៅរាជធានីភ្នំពេញ ដែលនេះគឺជាការបោះជំហានដ៏សំខាន់មួយ ក្នុងការនាំយកបទពិសោធន៍បែបប្រណីត និងស៊ីវិល័យបែបថ្មីក្នុងបរិបទ យានយន្តប្រភេទថាមពលបែបថ្មីចុងក្រោយបំផុត ចូលមកកាន់ទីផ្សារកម្ពុជា។ ពិធីសម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញរថយន្តទំនើប LYNK & CO បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំនៃក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោកអ្នកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន លី ហួរ គ្រុប។
ក្នុងពិធីសម្ពោធនេះ អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហ្សិតឌីជី (ខេមបូឌា) ឯ.ក បានថ្លែងថាដោយសង្កត់ធ្ងន់លើវិស័យពាណិជ្ជកម្មមានការរីកចម្រើន និងការបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ការនាំមករថយន្តទំនើបម៉ាក Lynk & Co ជាមួយបច្ចេកវិទ្យាទំនើប និងសុវត្ថិភាពខ្ពស់ ដើម្បីបំពេញតម្រូវការយ៉ាងខ្លាំងនៅក្នុងទីផ្សារបច្ចុប្បន្ន។
រថយន្ត Lynk & Co 900 ជារថយន្តប្រភេទ SUV ៦កៅអីដ៏ល្បីចុងក្រោយបំផុតរបស់ Lynk & Co ក្រោមវិស្វកម្មទំនើបរបស់ក្រុមហ៊ុន Geely Group ជាមួយនឹងបច្ចេកវិទ្យាស្ថាបត្យកម្មរថយន្តចុងក្រោយបំផុតរបស់ SPA EVO Platform ផ្តល់ជូនលោកអ្នកនូវផលិតផលប្រកបដោយគុណភាព ប្រណីតភាពពេញលេញ។ ជារថយន្តខ្នាតធំ SUV ប្រណីតស៊ីវិល័យបរិបទ យានយន្តថាមពលបែបថ្មីចុងក្រោយបំផុត ដែលបានធ្វើការពង្រីកខ្លួនមកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា រថយន្ត Lynk & Co 900 ត្រូវបានរចនាឡើងក្រោមចក្ខុវិស័យ៤ធំៗ ការរចនាបែបទំនើបស៊ីវិល័យ សិល្ប:ហត្ថកម្មប្រណីត រចនាប័ទ្មប្លែកគេ និងស្តង់ដាសុវត្ថិភាពខ្ពស់ ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់អតិថិជនប្រកបដោយនិរន្តរ៍ភាព។
រថយន្ត Lynk & Co 900 មានប្រសិទ្ធភាពខ្ពស់បំពាក់ដោយម៉ូទ័រ៣ (Trio-Motor form) ផ្តល់ជូនការបើកបរដោយអគ្គិសនីសុទ្ធបានកាន់តែឆ្ងាយរហូតដល់ 268 គីឡូម៉ែត្រ ក្នុងការសាកមួយដង។ រថយន្ត Lynk & Co 900 កាន់តែជារថយន្តពិតជាសក្តិសមសម្រាប់ការបើកបរប្រចាំថ្ងៃក្នុងទីក្រុងរបស់លោកអ្នក មិនត្រឹមតែកាត់បន្ថយការចំណាយប្រតិបត្តិការប្រចាំថ្ងៃទេ Lynk & Co 900 ព្រមទាំងជាចំណែកមួយក្នុងការកាត់បន្ថយសារធាតុកាបូនក្នុងបរិយាកាសនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។
ប្រព័ន្ធការពារសុវត្ថិភាពរបស់ Lynk & Co 900 កំណត់បាននូវលក្ខខណ្ឌស្តង់ដារសុវត្ថិភាពថ្មីប្រកបដោយទំនុកចិត្តខ្ពស់ដោយគ្រោងឆ្អឹង និងរាងកាយ (bionic skeletal body) របស់ Lynk & Co 900 ទទួលបានជំនួយស្មារតីលើស្ថាបត្យកម្មពីសភាវៈចំរុះទឹកជ្រៅ (deep-sea crustanceans) រួមបញ្ចូលជាមួយរចនាសម្ព័ន្ធសមាសធាតុប្រភេទដែកអាលុយមីញ៉ូមឆកោណ (Hexagonal Aluminum-steel Composite Structures) តាមតំបន់សំខាន់របស់រថយន្តដូចជា A-pillars, B-pillars ព្រមទាំងតាមបរិវេណតួរថយន្តផងដែរ។ កាន់តែមានសុវត្ថិភាពក្នុងពេលបើកបរ Lynk & Co 900 ភ្ជាប់មកជាមួយរ៉ាដាទំនើប “Full-domain sensing radar array” រួមបញ្ចូលទាំង 128-line LiDar ចំនួន៥ក្នុងការចាប់សញ្ញា, រ៉ាដារលក 4D millinimeter-wave ចំនួន១២គ្រាប់ និងកាមេរ៉ា 8 megapixel ចំនួន ៩ ដែលមានសមត្ថភាពខ្ពស់ក្នុងការចាប់យកសញ្ញា 360 ឌឺគ្រេជុំវិញរថយន្ត។
ក្រៅពីប្រព័ន្ធសុវត្ថិភាពដ៏ទំនើប Lynk & Co 900 មានលក្ខខណ្ឌពិសេសប្រកបដោយប្រណីតភាព និងកិត្យនុភាព។ ការរចនាមិនត្រឹមតែស៊ីវិល័យទេ តែបំពាក់ដោយប្រព័ន្ធឆ្លាតវៃទាំងបរិវេណក្នុង និងក្រៅរថយន្ត។ ដៃទ្វារបំពាក់ដោយឧបករណ័ចាប់សញ្ញាឆ្លាតវៃ និងប្រព័ន្ធ LED ទំនើបនាំជូនមកនូវតុល្យភាពរវាងទំនើបកម្ម និងបច្ចេកវិទ្យា។ ផ្ទៃខាងក្នុងកៅអីភ្ជាប់ជាមួយមកនូវស្បែក NAPPA ដែលមានមុខងារកំដៅ ត្រជាក់ និងម៉ាស្សាពីអ៊ឺរ៉ុប ធានាបានទាំងស្ថេរភាព និងផាសុកភាពរៀងរាល់ការធ្វើដំណើររបស់លោកអ្នក។
ភាពឆ្លាតវៃមិនធម្មតារបស់ Lynk OS បានក្លាយជាផ្នែកដ៏ពិសេសមួយនៃលក្ខខណ្ឌពិសេសផ្សេងៗទៀតរបស់រថយន្ត Lynk & Co 900។ ប្រពន្ធដំណើរការនេះបានបង្កើនទាំងអន្តរកម្មនៃការការគ្រប់គ្រង និងប្រាស្រ័យទាក់ទងរវាង smartphone និងភាពបត់បែននៃ Cabin ទាំងមូលផងដែរ។ កៅអីខាងក្រោយអាចបត់រាបស្មើ ផ្តល់ជូនបរិយាកាសធំទូលាយសមស្របតាមតម្រូវការប្រើប្រាស់របស់លោកអ្នក។
Lynk & Co ផ្តល់ជូនសេវាកម្មតំហែទាំបន្ទាប់ពីការលក់ដែលឈានមុខ និងយកចិត្តទុកដាក់ជាងគេ សម្រាប់អតិថិជនកម្ពុជា។ គ្រប់ម៉ូដែលរថយន្តទាំងអស់នឹងទទួលបាននូវការធានារយៈពេល ៤ ឆ្នាំ ឬចម្ងាយ ១០ម៉ឺនគីឡូម៉ែត្រ គឺជាការជួយកាត់បន្ថយចំណាយថែទាំបានរយៈពេលវែង ហើយក៏ជាការផ្តល់ទំនុកចិត្តយ៉ាងច្បាស់ពីគុណភាព និងការប្តេជ្ញាចិត្តចំពោះអតិថិជនរបស់ខ្លួន។
Lynk & Co សូមស្វាគមន៍អតិថិជន និងសាធារណជនមកកាន់មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត ដែលស្ថិតនៅក្នុងទីក្រុងភ្នំពេញទាំង 2សាខា ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 9:00 ព្រឹក ដល់ 9:00 យប់ ដើម្បីទទួលយកបទពិសោធន៍នៃរថយន្តដ៏ទំនើបម៉ូដែល Lynk & Co 900 និងម៉ូដែលផ្សេងទៀតដោយផ្ទាល់ពីសហការីជំនាញផ្នែករថយន្ត ជាមួយនឹងការបើកបរសាកល្បង រួមទាំងការផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសទៀតផង។
នៅពេលអនាគត Lynk & Co នឹងបន្តវិនិយោគក្នុងទីផ្សារកម្ពុជា ដោយផ្តល់ផលិតផល និងសេវាកម្មមានគុណភាពកម្រិតខ្ពស់ ស្តង់ដាអន្តរជាតិ ដើម្បីគាំទ្រនវានុវត្តន៍ដែលរឹងមាំ និងមានគុណភាពខ្ពស់របស់ឧស្សាហកម្មរថយន្តក្នុងស្រុក។