យកបេះដូងហ្វេនហើយ! តស់មកដឹងពីតម្លៃ LX 700h Urban ស៊េរីឆ្នាំ២០២៦ មាឌធំ៧កៅអី រូបរាងស្អាតខ្លាំង
ធី ស្រីល័ក្ខNOVEMBER 19 20251.7 K views

ហ្វេនឃើញហើយដឹងតែញ័របេះដូងហើយ ជាពិសេសនោះគឺសម្រាប់ប្រិយមិត្តដែលតែងតែនិយមចូលចិត្តរថយន្ត Lexus ដែលជារថយន្តដ៏ប្រណិតមួយ និងបងប្អូនដែលតែងតែគាំទ្រនៅរថយន្តដែលមានមាឌធំ ៧កៅអី ខណៈពេលនេះ Lexus Cambodia បានបង្ហាញរថយន្ត ឡិច ស៊ឺស LX 700h Urban ស៊េរីឆ្នាំ២០២៦ កំពុងតែដាក់លក់នៅខ្មែរក្នុងតម្លៃជាង២០ម៉ឺនដុល្លារផងដែរ។

 

បើតាមការឱ្យដឹងពីក្រុមការងារ Lexus Cambodia បានឱ្យដឹងថា រថយន្ត ឡិច ស៊ឺស LX 700h Urban ស៊េរីឆ្នាំ២០២៦ បច្ចុប្បន្នរថយន្តនេះមានតម្លៃ ២៧៥,០០០ ដុល្លារសហរដ្ឋអាមេរិក ដោយរថយន្តនេះមានផ្ដល់ជូនជម្រើសថ្មីជាមួយ៧កៅអីអង្គុយ ដែលធ្វើអោយផ្នែកខាងក្នុងផ្ដល់ជូននូវផាសុកភាពខ្ពស់។

 

ដោយឡែក ចំណែកផ្នែកកៅអីអង្គុយត្រូវបានរចនាយ៉ាងយកចិត្តទុកដាក់ដើម្បីសមស្របទៅតាមតម្រូវការ និងមានភាពបត់បែនងាយស្រួល ធ្វើឱ្យរាល់ពេលធ្វើដំណើររបស់លោកអ្នកទទួលបានបទពិសោធន៍កាន់តែអស្ចារ្យ។ មិនថាកៅអីអង្គុយជួរទីពីរ ឬជួរទីបីនោះទេ គ្រប់ចំណុចទាំងអស់បានរចនាឡើងដោយគិតគូរខ្ពស់លើប្រណីតភាព។ លើសពីនេះទៅទៀត រថយន្ត ឡិច ស៊ឺស LX 700h Urban គឺមានរួមបញ្ចូលគ្នារវាងទំហំធំទូលាយ និងភាពប្រណីតឥតខ្ចោះដែលកើតចេញពីបច្ចេកទេសតាគូមី(Takumi)របស់អ្នកជំនាញជប៉ុន។

២

គួរជម្រាបផងដែរថា​ សម្រាប់បងប្អូនដែលចង់បានព័ត៌មានលំអិតទាក់ទងជាមួយតម្លៃ និងជម្រើសនៃការបង់ប្រាក់ឬចង់បានព័ត៌មានពីប្រភេទពណ៌ឡាននឹងចង់ឈ្វេងយល់ពីការបើកបរប្រកបដោយផាសុកភាព និងប្រណីតភាព ដោយកក់ការបើកបរសាកល្បងរថយន្ត ឡិច ស៊ឺស LX 700h Urban ឥឡូវនេះតាមរយៈ ៖ https://tinyurl.com/yutvepjf ឬអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 017 888 727 ៕

៣

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia