ការជ្រើសរើសរថយន្តធ្វើដំណើរនៅពេលយប់ ដើម្បីឆ្លងទៅកាត់ទៅទីរួមខេត្តផ្សេងៗពិតជាសំខាន់ខ្លាំងណាស់ ហើយនៅពេលនេះសម្រាប់បងប្អូនចង់ធ្វើដំណើរពេលយប់លេងពិបាកទៀតហើយ ជាពិសេសនោះគឺអ្នកចង់ទៅសៀមរាបផ្ទាល់តែម្តង ខណៈពេលនេះបងប្អូនអាចធ្វើដំណើរជាមួយរថយន្តគ្រែងគេងប្រណីត Luxury Hotel Bus របស់ក្រុមហ៊ុនវីរៈ ប៊ុនថាន់ ដំបូងគេនៅកម្ពុជាជាមួយសេវាកម្មដ៏ល្អឥតខ្ចោះសម្រាប់អ្នកធ្វើដំណើរពេលរាត្រី។
ជាក់ស្តែង បើតាមការឱ្យដឹងពីក្រុមការងារ ក្រុមហ៊ុនវីរៈ ប៊ុនថាន់ បានឱ្យដឹងថា សម្រាប់រថយន្តគ្រែងគេងប្រណីត Luxury Hotel Bus គឺសាកសមបំផុតសម្រាប់អ្នកចង់ទៅលេងសៀមរាបព្រោះឡាននេះគឺស្រួលគេងខ្លាំងណាស់។ ដោយនៅក្នុងនោះសម្រាប់ម៉ោងចេញដំណើរពីភ្នំពេញទៅសៀមរាប នាពេលយប់គឺមានចេញជារៀងរាល់ថ្ងៃ ដែលមាននៅម៉ោង ៨:៣០នាទីយប់,១០:00នាទីយប់,១០:៣0នាទីយប់,១០:៤៥នាទីយប់, ១១:០០យប់, ១១:៣០យប់, ១១:៤៥យប់, ១១:៥៥យប់ តម្លៃសំបុត្រវិញគឺ ១៧ដុល្លារ។
ដោយឡែក អ្វីដែលជាចំណុចពិសេសរបស់ឡានក្រុង Luxury Hotel Bus នេះវិញ គឺមានគ្រែងមួយនិងគ្រែពីរ ដែលប្រកបដោយផាសុខភាព ក៏មានបំពាក់ដោយកាមេរ៉ាសុវត្ថិភាពដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ មានបំពង់ពន្លត់អគ្គិភ័យនិងធានារ៉ាប់រងហើយក៏មានព្រីសម្រាប់សាកថ្មទូរស័ព្ទនៅកន្លែងគេងនីមួយៗ ថែមទាំងមានបន្ទប់ទឹកស្អាត និងងាយស្រួលប្រើជាមួយក្រុមហ៊ុនវីរៈ ប៊ុនថាន់ ហើយអ្នកដែលបានជ្រើសរើសរថយន្តក្រុងនេះនឹងទទួលបាននូវបទសោធន៍ដ៏ល្អបំផុត។
គួរជម្រាបថា សម្រាប់បងប្អូនដែលចង់បានព័ត៌មានបន្ថែមអំពីរថយន្តក្រុង Luxury Hotel Bus នេះ ឬបងប្អូនចង់ដឹងពីតម្លៃធ្វើដំណើរពេលយប់ទៅកាន់ខេត្តផ្សេងៗទៀត បងប្អូនអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៨១ ៩១១ ៩១១ ឬអាចតាមដានព័ត៌មានលើឆានែលតេលេក្រាម៖ https://t.me/virakbunthamexpress ឬអាចកក់សំបុត្របានតាមរយៈកម្មវិធីទូរសព្ទ VET Express http://onelink.to/36dvpn និងវេបសាយ vireakbuntham.com បានផងដែរ៕