បើកសាខាធំនៅ AEON 1 ភ្លាម Luna Prime បង្ហើបផែនការវាយលុកទីផ្សារបន្តតាមរយៈ Franchise Luna Express!
Sakada Khon•OCTOBER 10 2026•

ភ្នំពេញ៖ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦  Luna Prime ដែលជាម៉ាកយីហោកាហ្វេ បានប្រារព្ធពិធីសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួននៅ AEON Mall Phnom Penh (AEON 1) ចាប់ពីម៉ោង ១០:០០ ព្រឹក ក្រោមវត្តមានថ្នាក់ដឹកនាំ ស្ថាបនិក ដៃគូអាជីវកម្ម ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មាន។

ការបើកសាខាថ្មីនេះ គឺជាជំហានបន្ទាប់ក្នុងការពង្រីកវត្តមានរបស់ Luna Prime និងឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ហាង ក្នុងការអភិវឌ្ឍអាជីវកម្មម្ហូបអាហារ និងភេសជ្ជៈ ដោយផ្តោតលើ គុណភាព បទពិសោធន៍អតិថិជន និងការរីកចម្រើនប្រកបដោយចីរភាព។

Photo 2026 10 10 17.00.29

ទន្ទឹមនឹងការពង្រីកហាង Luna Prime ក្រុមហ៊ុនក៏កំពុងត្រៀមពង្រីក Luna Express តាមរយៈប្រព័ន្ធ Franchise ដោយបើកឱកាសសហការជាមួយដៃគូអាជីវកម្ម និងសហគ្រិនដែលមានចក្ខុវិស័យរួម ក្នុងការនាំយកផលិតផល និងបទពិសោធន៍របស់ Luna ទៅកាន់អតិថិជនកាន់តែទូលំទូលាយ។

បទពិសោធន៍ Luna Prime

Luna Prime ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ជូនអតិថិជននូវបទពិសោធន៍កាហ្វេ និងភេសជ្ជៈដែលយកចិត្តទុកដាក់លើគុណភាព ចាប់ពីការជ្រើសរើសគ្រាប់កាហ្វេ arabica ការលីង ការឆុង រហូតដល់ការបង្កើតភេសជ្ជៈប្រចាំហាង (Signature Drinks)។

ជាមួយនឹងបរិយាកាសថ្មី កក់ក្តៅ និងផាសុកភាព Luna Prime មានបំណងក្លាយជាទីកន្លែងមួយសម្រាប់អតិថិជនក្នុងការជួបជុំ សម្រាក ធ្វើការ និងរីករាយជាមួយកាហ្វេ និងភេសជ្ជៈដែលរៀបចំដោយយកចិត្តទុកដាក់។

នៅពីក្រោយបទពិសោធន៍នេះ មានការសហការជាមួយ Roast Master ដែលទទួលខុសត្រូវលើការជ្រើសរើស និងលីងគ្រាប់កាហ្វេប្រកបដោយជំនាញ ដើម្បីរក្សាគុណភាព និងរសជាតិឱ្យមានស្ថិរភាព។ ចំណែក Arkadia Cambodia ជាដៃគូផ្គត់ផ្គង់គ្រឿងផ្សំ ស៊ីរ៉ូ និងម្សៅភេសជ្ជៈ Premium ពីប្រទេសអូស្ត្រាលី ដែលរួមចំណែកក្នុងការបង្កើតភេសជ្ជៈ Signature របស់ Luna Prime។

Luna Express ជំហានបន្ទាប់នៃការពង្រីកតាមរយៈ Franchise

ស្របពេលជាមួយនឹងការអភិវឌ្ឍ Luna Prime ក៏កំពុងត្រៀមពង្រីកបណ្តាញ Luna Express តាមរយៈប្រព័ន្ធ Franchise ដើម្បីបង្កើនវត្តមានរបស់ម៉ាក Luna និងនាំយកកាហ្វេ និងភេសជ្ជៈរបស់ខ្លួនទៅកាន់អតិថិជននៅតាមទីតាំង និងតំបន់កាន់តែទូលំទូលាយ។

Luna Express ត្រូវបានអភិវឌ្ឍជាទម្រង់អាជីវកម្មដែលផ្តោតលើ ភាពងាយស្រួល ភាពបត់បែន និងសក្តានុពលក្នុងការពង្រីកទីតាំង ខណៈដែលនៅតែរក្សានូវគោលការណ៍សំខាន់ៗរបស់ម៉ាក Luna លើគុណភាពកាហ្វេ ភេសជ្ជៈ និងបទពិសោធន៍អតិថិជន។

Photo 2026 10 10 17.01.00

ប្រសាសន៍ពីថ្នាក់ដឹកនាំ

លោកជំទាវ ឈុន សុភារ័ត្ន  តាំងពីដំបូង ខ្ញុំមានគំនិតសាមញ្ញមួយសម្រាប់ Luna Prime គឺ ខ្ញុំមិនចង់ឱ្យអតិថិជនមក Luna Prime ហើយឃើញតែអ្វីដដែលៗនោះទេ។ យើងតែងតែស្វែងរក និងបង្កើតអ្វីថ្មីៗ មិនថាជាកាហ្វេ ភេសជ្ជៈ អាហារ ឬ Bakery ដើម្បីឱ្យអតិថិជនតែងតែមានអ្វីថ្មីសម្រាប់សាក។

ប៉ុន្តែសម្រាប់ខ្ញុំ ភាពថ្មីមិនសំខាន់ជាងរសជាតិទេ។ ខ្ញុំតែងតែប្រាប់ក្រុមការងារថា “ថ្មីត្រូវតែឆ្ងាញ់ ហើយឆ្ងាញ់ត្រូវតែមានគុណភាព”។ នេះជាមូលហេតុដែលយើងយកចិត្តទុកដាក់ខ្លាំងលើវត្ថុធាតុដើម ប្រើគ្រឿងផ្សំដែលមានគុណភាពខ្ពស់ និងប្រើគ្រាប់កាហ្វេ Arabica ១០០%។

ខ្ញុំចង់ឱ្យ Luna Prime ក្លាយជាកន្លែងដែលអតិថិជនគិតដល់នៅពេលពួកគេចង់សាកអ្វីថ្មីៗ ហើយក្នុងពេលតែមួយ ពួកគេអាចទុកចិត្តបានលើរសជាតិ និងគុណភាព។ យើងចង់បន្តបង្កើតអ្វីថ្មី ប៉ុន្តែមិនដែលបោះបង់រសជាតិ និងគុណភាព។

Photo 2026 10 10 17.01.17

អំពី Luna Prime

Photo 2026 10 10 17.01.44

LUNA Prime គឺជាហាងកាហ្វេ ដែលមានអាជីវកម្មក្នុងវិស័យជាច្រើន រួមមានម្ហូបអាហារ និងភេសជ្ជៈ ការលីង និងផ្គត់ផ្គង់គ្រាប់កាហ្វេ ។

អាជីវកម្មក្រោមសម្ព័ន្ធរួមមាន Luna Prime, Luna Express, Roast Master និង Simply Life Cambodia ខណៈដែល Arkadia Cambodia ជាដៃគូយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់គ្រឿងផ្សំសម្រាប់ភេសជ្ជៈ។

Photo 2026 10 10 17.02.11

Photo 2026 10 10 17.02.31

Photo 2026 10 10 17.02.42

Photo 2026 10 10 17.03.38

Photo 2026 10 10 17.03.20

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia