ល្អណាស់! ផ្សារទំនើបឡាក់គី បានរៀបចំកម្មវិធី “លើកស្ទួយផលិតផលជាតិ” ខណៈកម្មវិធីនេះ នឹងផ្តល់ជូនការសន្សំសំចៃយ៉ាងអស្ចារ្យលើផលិតផលខ្មែរគ្រប់សាខាទំាងអស់
ធី ស្រីល័ក្ខJUNE 21 202623 views

ចាប់ពីថ្ងៃទី១៨ ដល់ទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះ ផ្សារទំនើបឡាក់គី បានរៀបចំកម្មវិធី «លើកស្ទួយផលិតផលជាតិ» ដែលជាកម្មវិធីប្រូម៉ូសិនពិសេសប្រចាំពាក់កណ្តាលឆ្នាំ។ ជាពិសេសនោះ កម្មវិធីនេះ នឹងនាំមកជូននូវការសន្សំសំចៃយ៉ាងសន្ធឹកសន្ធាប់លើជម្រើសផលិតផលខ្មែរដ៏សម្បូរបែប នៅគ្រប់សាខាផ្សារទំនើបឡាក់គី និង ឡាក់គី អេចប្រេសទូទាំងប្រទេស។

 

កម្មវិធី «លើកស្ទួយផលិតផលជាតិ» នេះដែរ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៣៤% ការផ្តល់ជូន ទិញ១ ថែម១ និងការប្រូម៉ូសិនពិសេសៗជាច្រើនទៀត លើផលិតផលក្នុងស្រុកដែលបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់។ ផលិតផលទាំងនោះរួមមាន បន្លែផ្លែឈើស្រស់ៗ នំចំណី ភេសជ្ជៈ គ្រឿងទេស ផលិតផលថែរក្សាសុខភាពនិងសម្រស់ ព្រមទាំងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃក្នុងផ្ទះ។

36

37

អ្វីដែលជាទីមោទនភាពបំផុតនោះ កម្មវិធីនេះបានលើកកម្ពស់កសិផល និងផលិតផលប្រកបដោយគុណភាព ដែលត្រូវបានប្រមូលទិញពីបណ្តាខេត្តនានាជុំវិញប្រទេសកម្ពុជាយើង ដូចជា ត្រសក់ស្រូវដ៏ឈ្ងុយឆ្ងាញ់ពីខេត្តបាត់ដំបង ឪឡឹកពីបន្ទាយមានជ័យ ដូងទឹកហូបពីកំពង់ស្ពឺ ល្ហុងពីពោធិ៍សាត់ រួមទាំងដំឡូងជ្វា និងការ៉ុតពីទឹកដីខេត្តមណ្ឌលគិរី។

38

ជាការពិតណាស់ នៅពីក្រោយផលិតផលក្នុងស្រុកនីមួយៗ គឺតែងតែបង្កប់នូវញើសឈាម ការខិតខំប្រឹងប្រែង និងការលះបង់យ៉ាងធំធេងរបស់កសិករ និងសហគ្រិនខ្មែរយើង។ តាមរយៈការជ្រើសរើសយកផលិតផលខ្មែរ លោកអ្នកមិនត្រឹមតែទទួលបាននូវទំនិញប្រកបដោយគុណភាពក្នុងតម្លៃសមរម្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍យើង និងពង្រឹងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំថែមទៀតផង។

39

គូសបញ្ជាក់ថា ផ្សារទំនើបឡាក់គី សូមស្វាគមន៍វត្តមានអតិថិជនទូទាំងប្រទេសឱ្យអញ្ជើញមកកាន់សាខាផ្សារទំនើបឡាក់គី និង ឡាក់គី អេចប្រេស ដែលនៅជិតលោកអ្នកបំផុត ចាប់ពីថ្ងៃទី១៨ ដល់ទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីរួមគ្នាគាំទ្រស្នាដៃរបស់កម្ពុជា តាមរយៈកម្មវិធី «លើកស្ទួយផលិតផលជាតិ» នេះ។ គាំទ្រផលិតផលខ្មែរ ពង្រឹងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនទៅមុខទាំងអស់គ្នា។

40

Lucky Launches "Local Fair" Campaign Featuring Cambodian Products with Great Savings!

 

Lucky Supermarket is proud to launch the Local Fair Campaign, running from 18–30 June 2026, offering customers exceptional savings on a wide selection of Cambodian products at Lucky Supermarket and Lucky Express stores nationwide.

 

The campaign features discounts of up to 34%, Buy 1 Get 1 offers, and special promotions across fresh produce, groceries, beverages, snacks, health and beauty products, and household essentials. Customers can also discover quality local produce sourced from farming communities across Cambodia.

 

More than just a promotion, Local Fair celebrates the dedication of Cambodian farmers and entrepreneurs. By choosing local products, customers enjoy great value while supporting local livelihoods and contributing to the growth of Cambodia’s economy.

 

Lucky invites customers nationwide to visit their nearest Lucky Supermarket or Lucky Express store from 18 to 30 June 2026 and discover the best of Cambodia through the Lucky Local Fair.

3637383940

Support Local. Save More. Grow Together.

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia