ពិតជារឿងដ៏គួរឱ្យមោទនភាពខ្លាំងមែនទែន ដែលផ្សារទំនើបឡាក់គីដែលជាម៉ាកយីហោផ្សារទំនើបឈានមុខគេ និងមានចក្ខុវិស័យវែងឆ្ងាយនៅក្នុងប្រទេសកម្ពុជា បាននឹងកំពុងដើរតួយ៉ាងសំខាន់ក្នុងការលើកស្ទួយ និងពង្រីកសក្តានុពលកសិផលខ្មែរនៅលើឆាកអន្តរជាតិ។
ជាក់ស្តែង នៅអំឡុងដើមខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ អង្ករក្រអូបប្រណីតផ្កាម្លិះខ្មែរ ដែលស្ថិតក្រោមស្លាកយីហោ «Golden King» បានបោះជំហានយ៉ាងមោទនភាពដោយពង្រីកវត្តមានពេញបណ្ដាញលក់រាយធំៗជាង ៣៤៥ ទីតាំង ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅទីក្រុងហុងកុង។
ជាមួយគ្នានោះដែរ ភាពជោគជ័យដ៏ត្រចះត្រចង់នេះមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាគឺជាផ្លែផ្កាដែលកើតចេញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំនិងចក្ខុវិស័យវែងឆ្ងាយរបស់ ផ្សារទំនើប ឡាក់គី និង DFI Retail Group។ ក្នុងនាមជាក្រុមហ៊ុនលក់រាយដែលឈរជើងយ៉ាងរឹងមាំក្នុងបេះដូងពលរដ្ឋខ្មែរជាង៣៣ឆ្នាំផ្សារទំនើបឡាក់គី បានដើរតួយ៉ាងសំខាន់ក្នុងការរុញច្រានកសិផលខ្មែរឱ្យមានវត្តមានយ៉ាងមោទនៈនៅលើឆាកអន្តរជាតិ។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានសរសើរចំពោះសកម្មភាពដ៏សកម្មរបស់ ក្រុមហ៊ុន Amru Rice និង ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត ដែលបានរួមដៃគ្នាសម្រេចបេសកកម្ម Made In Cambodia។

គូសបញ្ជាក់ថា នេះគឺជាការលើកមុខមាត់ជាតិដ៏ធំធេង ខណៈដែលអង្ករផ្ការផ្កាម្លិះកម្ពុជាទើបតែឈ្នះពានរង្វាន់ «អង្ករល្អបំផុតលើលោកឆ្នាំ២០២៥» ត្រូវបានដាក់លក់យ៉ាងមានតម្លៃនៅផ្សារទំនើប Wellcome ជាង២៤៥ទីតាំងក្នុងទីក្រុងហុងកុង។
យ៉ាងណាមិញ ចំពោះមោទនភាពអង្ករខ្មែរលើឆាកអន្តរជាតិដែលជាបេសកកម្មរបស់ ឡាក់គីដែលបានបង្ហាញខ្លួននៅលើឆាកអន្តរជាតិនាពេលនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីសមត្ថភាព និងគុណភាពនៃស្នាដៃកូនខ្មែរ ដែលអាចប្រកួតប្រជែងជាមួយបរទេសបានយ៉ាងពេញលេញ។ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង ក្នុងការនាំយកកសិផលខ្មែរទៅកាន់ទីផ្សារពិភពលោក ដើម្បីបញ្ជាក់ថាផលិតផលខ្មែរមានគុណភាពខ្ពស់ និងមានភាពរឹងមាំខ្លាំងខ្លា។
កត្តា ដែលធ្វើឱ្យអង្ករក្រអូបប្រណីតផ្កាម្លិះខ្មែរ របស់កម្ពុជា អាចជោគជ័យបានព្រោះមានចំណុចសំខាន់ៗដូចខាងក្រោមនេះ៖
១. តម្លៃនៃញើសឈាមកសិករ៖ រាល់កញ្ចប់អង្ករដែលដាក់លក់នៅលើធ្នើលំដាប់អន្តរជាតិ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់កសិករខ្មែរ។ ឡាក់គី មិនត្រឹមតែនាំចេញផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវក្តីសង្ឃឹម និងស្ថិរភាពជីវភាពជូនដល់បងប្អូនកសិករដល់មូលដ្ឋានវិញផងដែរ។
២. និរន្តរភាពបរិស្ថាន និងការកាត់បន្ថយការបំភាយឧស្ម័ន៖ អង្ករ "Golden King" មិនត្រឹមតែលេចធ្លោលើផ្នែករសជាតិនោះទេ ប៉ុន្តែថែមទាំងជាផលិតផលដែលគាំទ្រដល់កសិកម្មប្រកបដោយចីរភាព (Low Emission Rice)។ តាមរយៈការអនុវត្តបច្ចេកទេសដាំដុះទំនើបដែលមិនប៉ះពាល់ដល់បរិស្ថាន ផលិតផលនេះបានរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយផលប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុសកល ដែលជាជម្រើសដ៏ឆ្លាតវៃសម្រាប់អ្នកបរិភោគប្រចាំថ្ងៃ។
៣. កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ៖ តាមរយៈការប្រើប្រាស់បណ្តាញចែកចាយដ៏ធំទូលាយរបស់ DFI Retail Group ក្រុមហ៊ុនបានបំប្លែងកម្លាំងទិញពីក្រៅប្រទេស ឱ្យក្លាយទៅជាចរន្តសេដ្ឋកិច្ចដ៏រឹងមាំសម្រាប់កម្ពុជា។
៤. ការអភិវឌ្ឍប្រកបដោយចីរភាព៖ នេះគឺជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដែលជួយជំរុញឱ្យសេដ្ឋកិច្ចជាតិបោះជំហានទៅមុខដោយភាពជឿជាក់ និងមានចីរភាពយូរអង្វែង។
ក្នុងនាមជាម្ចាស់ពានរង្វាន់អង្ករល្អបំផុតលើពិភពលោក អង្ករ "Golden King" មិនមែនត្រឹមតែជាកសិផលធម្មតានោះទេ ប៉ុន្តែគឺជា "កិត្តិយស" និង "អត្តសញ្ញាណ" ដ៏ថ្លៃថ្លារបស់ជាតិខ្មែរ។ ផ្សារទំនើប ឡាក់គី ប្ដេជ្ញាបន្តឈរក្បែរ និងជ្រោមជ្រែងផលិតករក្នុងស្រុក ដើម្បីលើកតម្កើងកេរ្តិ៍ឈ្មោះទឹកដីសុវណ្ណភូមិ និងនាំយកមោទនភាពខ្មែរដែលឈ្នះពានកម្រិតសកលនេះ ទៅបង្អួតពិភពលោកឱ្យកាន់តែស្ញប់ស្ញែងបំផុត។
ព័ត៌មានទំនាក់ទំនងសម្រាប់អ្នកសារព័ត៌មាន៖
• គេហទំព័រ៖ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី
• បណ្តាញសង្គម៖ https://web.facebook.com/LuckySupermarketKH
Lucky Supermarket Propels 'Golden King' Rice to Global Stature: Now Available in Over 345 Locations Across Cambodia and International Retail Hubs
PHNOM PENH: This is a moment of profound national pride—one that brings a smile to every Cambodian heart. Starting April 3, 2026, the fragrant soul of Cambodia’s Jasmine rice, under the brand "Golden King," has expanded its presence across more than 345 major retail outlets in both Cambodia and Hong Kong.

This brilliant success was not born of chance; it is the fruitful result of the unwavering commitment and strategic vision of Lucky Supermarket and DFI Retail Group. Having stood firmly in the hearts of the Cambodian people for 33 years, Lucky Supermarket has played a pivotal role in propelling Khmer agricultural products toward a proud and prominent standing on the international stage.
H.E. Cham Nimul, Minister of Commerce, praised the proactive efforts of Amru Rice and DFI Lucky for their collaboration in achieving the #MadeInCambodia mission. She noted that this is a significant boost to the national image, as Cambodian Phka Rumduol rice, the
prestigious winner of the "World's Best Rice 2025" award, is now prominently featured at over 245 Wellcome supermarkets across Hong Kong.

The Pillars of National Achievement: Lucky’s Global Impact
The recent international expansion of Lucky serves as a landmark moment for Cambodia, rooted in three core values that define the brand’s mission on the world stage:
Khmer Spirit, Khmer Quality
This international debut stands as a powerful testament that Cambodian craftsmanship and agricultural excellence can compete confidently on the global stage. Through its commitment to promoting local products, Lucky Supermarket is proud to showcase the exceptional quality of Cambodian agricultural produce, proving that Khmer products meet world-class standards and are ready for international markets.
A Commitment to Sustainability
Beyond its premium quality and distinctive taste, Golden King rice represents a commitment to sustainable agriculture and low-emission rice production. By supporting modern and environmentally responsible farming practices, the initiative contributes not only to producing high-quality rice but also to reducing environmental impact and supporting global efforts to address climate change. It offers consumers a responsible choice that benefits both people and the planet.
Supporting Farmers and Rural Communities
Every bag of Golden King rice reflects the dedication, hard work, and resilience of Cambodian farmers. Through this initiative, Lucky Supermarket and its partners are helping create sustainable livelihood opportunities, improve income stability, and bring renewed hope to farming communities across Cambodia. The program represents a long-term investment in the well-being and prosperity of local farmers.
Driving Economic Growth
Leveraging the extensive retail network of DFI Retail Group, the partnership has transformed international market access into meaningful economic opportunities for Cambodia. By connecting local producers with consumers across regional and international markets, the initiative strengthens the agricultural sector, supports rural development, and contributes to sustainable economic growth for the nation.
As a bearer of the "World’s Best Rice" title, "Golden King" is far more than a mere commodity; it is the "honor" and "identity" of the Cambodian people. Lucky Supermarket remains a steadfast pillar of support, committed to standing by and championing local producers to elevate the reputation of the "Golden Land" and bring this award-winning Khmer pride to the global stage to be admired by all.


