ផ្សារទំនើប ឡាក់គី និងក្រុមហ៊ុន Carrefour Group ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីនាំយកផលិតផលម៉ាក Carrefour និងទំនិញជ្រើសរើសផ្សេងទៀតពីប្រទេសបារាំង មកផ្តល់ជូនអតិថិជនតាមរយៈសាខារបស់ផ្សារទំនើប ឡាក់គី នៅទូទាំងប្រទេសកម្ពុជា។ ពីឆ្វេងទៅស្តាំ៖ លោកជំទាវបណ្ឌិត គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី; លោក ហេង ហាំងម៉េង ស្ថាបនិករបស់ផ្សារទំនើប ឡាក់គី; លោកជំទាវបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី; លោក Charlie Bettencourt អគ្គនាយកនៃក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត; លោក Patrick Lasfargues អគ្គនាយកទទួលបន្ទុកផ្នែកទំនាក់ទំនងអន្តរជាតិក្រុមហ៊ុន Carrefour; លោក Emmanuel Ly-Batallan ទីប្រឹក្សា និងប្រធាននាយកដ្ឋានសេដ្ឋកិច្ចនៃស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា; និង ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួពាណិជ្ជកម្ម។
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ – ផ្សារទំនើប ឡាក់គី ដែលជាបណ្ដាញផ្សារទំនើបធំជាងគេប្រចាំកម្ពុជា និងក្រុមហ៊ុន Carrefour ជាក្រុមហ៊ុនឈានមុខគេលំដាប់ពិភពលោកក្នុងវិស័យពាណិជ្ជកម្មម្ហូបអាហារ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ផ្ដាច់មុខមួយ ដើម្បីនាំយកនូវផលិតផលរបស់ Carrefour និងផលិតផលសម្រិតសម្រាំងយ៉ាងពិសេសបន្ថែមទៀតរបស់ប្រទេសបារាំងមកជូនអតិថិជន តាមរយៈសាខារបស់ផ្សារទំនើប ឡាក់គី និង ឡាក់គី អ៊ិចប្រេស នៅទូទាំងប្រទេសកម្ពុជា។
នៅក្រោមអនុស្សរណៈនៃការយោគយល់នេះ ផ្សារទំនើប ឡាក់គី នឹងក្លាយជាអ្នកចែកចាយ និងលក់រាយផ្តាច់មុខនៅក្នុងប្រទេសកម្ពុជា សម្រាប់ផលិតផលដែលផ្គត់ផ្គង់តាមរយៈក្រុមហ៊ុន Carrefour។ ភាពជាដៃគូនេះនឹងពង្រីកមុខទំនិញមកពីអន្តរជាតិ សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជាលើប្រភេទទំនិញសំខាន់ៗចំនួន ៤ប្រភេទគឺ៖ ផលិតផលអាហារ គ្រឿងទេសប្រចាំថ្ងៃ ផលិតផលស្រស់ និងផលិតផលត្រជាក់ មានដូចជាឈីសបារាំង ផលិតផលទឹកដោះគោ និងសាច់កែច្នៃ ផលិតផលថែរក្សាខ្លួន និងសម្រស់ សម្ភារៈប្រើប្រាស់ចាំបាច់នៅក្នុងគេហដ្ឋាន ព្រមទាំងសម្ភារៈសម្រាប់ផ្ទះបាយ និងសម្ភារៈផ្សេងៗជាច្រើនមុខទៀត។

អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានចុះហត្ថលេខានៅរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្រោមអធិបតីភាព និងវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋ មន្ត្រីក្រសួងកិច្ចការនារី ឯកឧត្ដម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក Emmanuel Ly-Batallan ទីប្រឹក្សា និងប្រធាននាយកដ្ឋានសេដ្ឋកិច្ចនៃស្ថានទូតបារាំងប្រចាំកម្ពុជា ដែលនេះបានគូសបញ្ជាក់ពីការរីកចម្រើននៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសបារាំង និងព្រះរាជាណាចក្រកម្ពុជា។
ភាពជាដៃគូដែលផ្អែកលើភាពជាអ្នកដឹកនាំក្នុងវិស័យលក់រាយ
ភាពជាដៃគូនេះកើតឡើងស្របពេលដែលអ្នកប្រើប្រាស់កម្ពុជាកំពុងស្វែងរកជម្រើសកាន់តែច្រើន ជាមួយនឹងតម្លៃសមរម្យ និងការទទួលបានផលិតផលពីអន្តរជាតិកាន់តែទូលំទូលាយ។ ទីផ្សារលក់រាយផ្នែកអាហារ និងគ្រឿងទេសនៅកម្ពុជាត្រូវបានព្យាករណ៍ថានឹងមានការកើនឡើង ៩,៣% ជារៀងរាល់ឆ្នាំនៅចន្លោះឆ្នាំ ២០២៦ និងឆ្នាំ ២០៣២ ដែលជំរុញដោយនគរូបនីយកម្ម ការកើនឡើងនៃប្រាក់ចំណូល និងការបន្តរីកចម្រើននៃទម្រង់លក់រាយបែបទំនើប។
តាមរយៈការរួមបញ្ចូលគ្នារវាងប្រព័ន្ធផ្គត់ផ្គង់ទំនិញសកល និងជំនាញក្នុងការអភិវឌ្ឍផលិតផលក្រោមម៉ាកផ្ទាល់ខ្លួនរបស់ Carrefour ជាមួយនឹងបទពិសោធន៍លក់រាយនៅក្នុងស្រុកជាងបីទសវត្សរ៍ និងបណ្តាញសាខាជាច្រើនមានជាង ១១៥ ទីតាំងនៅទូទាំងព្រះរាជាណាចក្រកម្ពុជារបស់ផ្សារទំនើប ឡាក់គី ភាពជាដៃគូនេះនឹងនាំមកនូវផលិតផលរបស់ប្រទេសបារាំងដ៏ពេញនិយមជាង ១.០០០ មុខ មកកាន់អ្នកប្រើប្រាស់កម្ពុជា ឱ្យមានភាពកាន់តែងាយស្រួល និងតម្លៃសមរម្យ សម្រាប់ក្រុមគ្រួសារខ្មែរ និងសហគមន៍ជនបរទេសដែលកំពុងរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក Patrick Lasfargues អគ្គនាយកទទួលបន្ទុកផ្នែកទំនាក់ទំនងអន្តរជាតិប្រចាំក្រុមហ៊ុន Carrefour បានមានប្រសាសន៍ថា «ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ក្នុងអំឡុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅរាជធានីភ្នំពេញមួយនេះ បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ពួកយើង ក្នុងការពង្រឹងការផ្លាស់ប្ដូរផ្នែកវប្បធម៌ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ តាមរយៈភាពជាដៃគូផ្ដាច់មុខជាមួយនឹងផ្សារទំនើប ឡាក់គី ពួកយើងទទួលបានដៃគូលក់រាយឈានមុខគេមួយប្រចាំកម្ពុជា ដើម្បីនាំយកនូវបទពិសោធន៍យ៉ាងពេញលេញរបស់ក្រុមហ៊ុន Carrefour ដោយមានដូចជាផលិតផលអាហារដែលមានកម្រិតគុណភាពខ្ពស់ ផលិតផលស្រស់ៗ ថែមទាំងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃក្នុងគេហដ្ឋាន និងទំនិញទូទៅជាច្រើនមុខទៀត មកកាន់ទីផ្សារអ្នកប្រើប្រាស់ដែលមានសន្ទុះរីកចម្រើនខ្លាំងបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។

លោក Charlie Bettencourt អគ្គនាយកក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត បានមានប្រសាសន៍បន្ថែមថា៖ «ពួកយើងមានមោទនភាពក្នុងការបង្កើតភាពជាដៃគូមួយនេះជាផ្លូវការ ក្រោមវត្តមានរបស់អ្នកតំណាងមកពីក្រសួងពាណិជ្ជកម្ម ស្ថានទូតបារាំង និងក្រសួងកិច្ចការនារី។ កំណត់សម្គាល់នូវព្រឹត្តិការណ៍ដ៏សំខាន់នេះ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បានបង្ហាញឱ្យឃើញពីតួនាទីរបស់ផ្សារទំនើប ឡាក់គី ក្នុងនាមជាស្ពានតភ្ជាប់ដ៏គួរឱ្យទុកចិត្តរវាងប្រទេសកម្ពុជា និងសហគមន៍ធុរកិច្ចអន្តរជាតិ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ភាពជាដៃគូនេះបានគាំទ្រទៅដល់យុទ្ធសាស្ត្រជាបន្តបន្ទាប់របស់ផ្សារទំនើប ឡាក់គី នៅក្នុងការពង្រីកមុខទំនិញពីអន្តរជាតិ និងឆ្លើយតបទៅនឹងចំណង់ចំណូលចិត្តដែលកំពុងវិវត្តរបស់អតិថិជន ដោយផ្តល់ជូនពួកគាត់នូវជម្រើសកាន់តែសម្បូរបែប ជាពិសេសគឺផលិតផលរបស់ប្រទេសបារាំងពិតប្រាកដបានកាន់តែច្រើនប្រភេទ សម្រាប់តម្រូវការប្រចាំថ្ងៃរបស់ពួកគាត់ នៅក្នុងតម្លៃសមរម្យ ដោយគិតចាប់តាំងពីម្ហូបអាហារដែលពួកគាត់ត្រូវទទួលទាន រហូតដល់សម្ភារៈសម្រាប់ថែទាំគេហដ្ឋានរបស់ពួកគាត់ថែមទៀតផង»។
ផលិតផល Carrefour មានដាក់លក់នៅតាមបណ្តាសាខាផ្សារទំនើបឡាក់គី

ស្តង់របស់ផ្សារទំនើប ឡាក់គី ដែលបានដាក់តាំងបង្ហាញមុខទំនិញជ្រើសរើសជាច្រើនមុខរបស់ផលិតផល Carrefour នៅភូមិហ្វ្រង់កូហ្វូនី។
ផលិតផលដំបូងពី Carrefour មានដាក់តាំងបង្ហាញ និងលក់នៅទីតាំងកម្មវិធីសម្រាប់អ្នកចូលរួមទាំងក្នុង ក្នុងភូមិ ហ្វ្រង់កូហ្វូនី អតិថិជនអាចទិញបានភ្លាមៗ។ អតិថិជនក៏អាចឃើញតំបន់តាំងបង្ហាញផលិតផល Carrefour ដោយឡែកនៅតាមសាខា ផ្សារទំនើប ឡាក់គី ហើយអាចរង់ចាំចូលរួមកម្មវិធីប្រូម៉ូសិនពិសេសដែលនឹងរៀបចំឡើងនៅតាមសាខា ផ្សារទំនើប ឡាក់គី និង ឡាក់គី អ៊ិចប្រេស ទូទាំងប្រទេស។
អំពីក្រុមហ៊ុន Carrefour Group
ជាមួយនឹងបណ្តាញហាងចម្រុះទម្រង់ជាង ១៥.០០០ សាខានៅក្នុងប្រទេសជាង ៤០ ក្រុមហ៊ុន Carrefour Group គឺជាក្រុមហ៊ុនលក់រាយផ្នែកម្ហូបអាហារឈានមុខគេមួយនៅលើពិភពលោក។ Carrefour International Partnership ទទួលខុសត្រូវលើការគ្រប់គ្រងដៃគូអាជីវកម្មក្រោមសិទ្ធិអាជីវកម្ម (Franchised Partners) ទាំងអស់របស់ក្រុមហ៊ុន Carrefour Group នៅទូទាំងពិភពលោក ដែលកំពុងប្រតិបត្តិការប្រមាណជាង ៣០ ប្រទេសនិងមានហាងសរុបជាង ៤.០០០ សាខា។ នៅក្នុងឆ្នាំ ២០២៥ ក្រុមហ៊ុន Carrefour រកប្រាក់ចំណូលបានពីការលក់សរុបក្នុងចំនួន ៩១,៥ ពាន់លានអឺរ៉ូ។ ក្រុមហ៊ុនមានបុគ្គលិកបម្រើការងារជាង ៣០០.០០០ នាក់ បម្រើការងារនៅតាមបណ្តាហាង ដែលរួមចំណែកធ្វើឱ្យ Carrefour ក្លាយជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការជំរុញការផ្លាស់ប្តូរវិស័យម្ហូបអាហារសម្រាប់អតិថិជនទាំងអស់ តាមរយៈការផ្តល់ជូននូវម្ហូបអាហារដែលមានគុណភាពខ្ពស់ជារៀងរាល់ថ្ងៃ ហើយងាយស្រួលរកទិញបាននៅគ្រប់ទីកន្លែង និងមានតម្លៃសមរម្យ។ សរុបមក មានបុគ្គលិកជាង ៥០០.០០០ នាក់ កំពុងធ្វើការនៅក្រោមស្លាកយីហោរបស់ Carrefour នៅទូទាំងពិភពលោក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.carrefour.com ឬតាមដានក្រុមហ៊ុន Carrefour តាមរយៈ បណ្តាញសង្គម X (@news_carrefour) និង LinkedIn (Carrefour)។
អំពីផ្សារទំនើប ឡាក់គី (Lucky Supermarkets)
បង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៣ ផ្សារទំនើប ឡាក់គី គឺជាបណ្តាញផ្សារទំនើបដែលធំ និងលេចធ្លោជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រោមប្រតិបត្តិការរបស់ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន DFI Retail Group និងដៃគូក្នុងស្រុក ផ្សារទំនើប ឡាក់គី បានពង្រីកទីតាំងរបស់ខ្លួនមានជាង ១១៣ សាខា នៅទូទាំងរាជធានីភ្នំពេញ និងបណ្តាខេត្តសំខាន់ៗទូទាំងប្រទេស។ ក្រុមហ៊ុនបានបម្រើសេវាកម្មជូនអតិថិជនរាប់លាននាក់តាមរយៈបណ្តាញលក់រាយដ៏ធំទូលាយរបស់ខ្លួន និងបានក្លាយជាម៉ាកយីហោលក់រាយបែបទំនើបដែលទទួលបានការជឿទុកចិត្តបំផុតមួយនៅក្នុងប្រទេស។ ជាមួយនឹងភាពជាអ្នកដឹកនាំទីផ្សារអស់រយៈពេលជាងបីទសវត្សរ៍ ផ្សារទំនើប ឡាក់គី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជូនអ្នកប្រើប្រាស់កម្ពុជាក្នុងលទ្ធភាពអាចទទួលបានផលិតផលក្នុងស្រុក និងអន្តរជាតិដែលមានគុណភាពខ្ពស់។ ដោយត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យលក់រាយបែបទំនើប និងទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ផ្សារទំនើប ឡាក់គី នៅតែបន្តប្តេជ្ញាចិត្តនៅក្នុងការបង្កើតផលវិជ្ជមានសម្រាប់អតិថិជន បុគ្គលិក សហគមន៍ និងដៃគូធុរកិច្ចនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនងសារព័ត៌មាន
ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត
អ៊ីមែល៖ luckymkrt@dfilucky.com
គេហទំព័រ៖ www.dfilucky.com
LUCKY SUPERMARKET AND CARREFOUR SIGN EXCLUSIVE MEMORANDUM OF UNDERSTANDING TO BRING A CURATED RANGE OF FRENCH PRODUCTS TO CAMBODIA

Lucky Supermarket and Carrefour Group signs MOU to bring Carrefour-branded products and selected French goods to consumers through Lucky stores across Cambodia. From L to R: Dr. Kry Nallis, Secretary of State at Ministry of Women's Affairs; Mr. Heng Hang Meng, Founder of Lucky Supermarket; Her Excellency Dr. Ing Kantha Phavi, Minister of Women’s Affairs,; Mr. Charlie Bettencourt, Chief Executive Officer of DFI Lucky Private Limited; Mr. Patrick Lasfargues, Chief Executive Officer of International Partnerships at Carrefour; Mr. Emmanuel Ly-Batallan Economic Counsellor and Head of the Economic Department at French Embassy in Cambodia; His Excellency Mr. Samheng Bora, Secretary of State, Ministry of Commerce.
PHNOM PENH, Cambodia – 17 November 2026 – Lucky Supermarket, Cambodia’s largest supermarket chain, and Carrefour Group, a global leader in food commerce, have signed an exclusive Memorandum of Understanding (MOU) to bring Carrefour-branded products and selected French goods to customers through Lucky Supermarket and Lucky Express stores across Cambodia.
Under the MOU, Lucky Supermarket will be the exclusive distributor and retailer in Cambodia for products supplied through Carrefour. The partnership will expand the range of international products available to Cambodian consumers across four key categories: food and grocery products; fresh and chilled products including French cheeses, dairy and cold cuts; personal care and household essentials; and kitchenware and seasonal merchandise.
The MOU was signed in Phnom Penh alongside the 20th Francophonie Summit, in the presence of Her Excellency Dr. Ing Kantha Phavi, Minister of Women’s Affairs, His Excellency Mr. Samheng Bora, Secretary of State, Ministry of Commerce, and Mr. Emmanuel Ly-Batallan Economic Counsellor and Head of the Economic Department at French Embassy in Cambodia, underscoring the growing commercial ties between France and Cambodia.
A Partnership Rooted in Retail Leadership
The partnership comes as Cambodian’s customers seek greater choice, value and access to international products. Cambodia’s food and grocery retail market is projected to grow by 9.3% annually between 2026 and 2032, driven by urbanization, rising incomes and continued growth of modern retail formats.
Combining Carrefour’s global sourcing infrastructure and expertise in private-label products with Lucky Supermarket’s more than three decades of local retail experience and extensive network of more than 115 stores across Cambodia, the partnership is expected to bring over 1,000 French favorites at great value within easier reach of Cambodian families and expatriates.
Patrick Lasfargues, Chief Executive Officer of International Partnerships at Carrefour, stated:
"Signing this MOU during the Francophonie Summit in Phnom Penh reflects our commitment to deep cultural and economic exchange. By partnering exclusively with Lucky Supermarkets, we gain an unparalleled retail platform to introduce the full breadth of the Carrefour experience—from premium food and fresh perishables to everyday household and general merchandise—to one of Southeast Asia's most dynamic consumer markets."
Charlie Bettencourt, Chief Executive Officer of DFI Lucky Private Limited, added: "We are proud to formalize this partnership in the presence of representatives from the Ministry of Commerce, the French Embassy and Ministry of Women’s Affairs. Marking this important milestone during the Francophonie event highlights Lucky's role as a trusted bridge between Cambodia and the international business community. Importantly, this partnership supports Lucky Supermarket’s ongoing strategy to broaden our international assortment and respond to evolving customer preferences, giving them greater choice and access to a wider selection of authentic French products at great prices for their everyday needs, from what they eat to how they manage their homes"
Carrefour products already available on Lucky shelves

Lucky Supermarket booth with an initial selection of products from Carrefour at the Village de la Francophonie
An initial selection of products from Carrefour is available for Summit and Village attendees to browse and buy on-site. Beyond the event, customers can already see dedicated Carrefour displays and can look forward to curated promotional events across selected Lucky Supermarket and Lucky Express locations nationwide as the product range is made available across the wider network.

About Carrefour Group
With a multi-format network of over 15,000 stores in more than 40 countries, the Carrefour Group is one of the world's leading food retailers. Carrefour International Partnership manages all the Carrefour Group’s franchised Partners worldwide, operating in more than 30 countries with over 4,000 stores. Carrefour posted sales of €91.5 billion in 2025. Its integrated store network employs more than 300,000 people who help to make Carrefour the world leader in the food transition for all, by offering quality food every day, accessible everywhere and at a reasonable price. In total, more than 500,000 people work under Carrefour banners worldwide. For more information, visit www.carrefour.com, or find us on X (@news_carrefour) and LinkedIn (Carrefour).

About Lucky Supermarkets
Established in 1993, Lucky Supermarkets is the largest and most prominent supermarket chain in Cambodia. Operating under DFI Lucky Private Limited—a joint venture between the DFI Retail Group and local partners—Lucky has grown to over 113 locations across Phnom Penh and major provinces nationwide. The company serves millions of customers through its extensive retail network and has become one of the country’s most trusted modern retail brands. With over three decades of market leadership, Lucky Supermarket plays a significant role in providing Cambodia consumers with access to high-quality local and international products. Recognized as a leader in modern retail and corporate social responsibility, Lucky Supermarket remains committed to creating positive impacts for customers, employees, communities and business partners throughout the Kingdom.

Media Contacts:
DFI Lucky Corporate Communications
Email: luckymkrt@dfilucky.com
Website: www.dfilucky.com


