ផ្សារទំនើបឡាក់គី បានសហការជាមួយស្ថានទូតអូស្ត្រាលី រៀបចំយុទ្ធនាការ «រសជាតិនៃប្រទេសអូស្ត្រាលី» Taste of Australia

រាជធានីភ្នំពេញ៖ ផ្សារទំនើបឡាក់គី (Lucky Supermarket) បានចាប់ដៃគូសហការជាមួយស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកសម្ពោធយុទ្ធនាការ «Taste of Australia 2026» ដោយនាំមកជូននូវផលិតផលគុណភាពខ្ពស់ដ៏សម្បូរបែបពីប្រទេសអូស្ត្រាលី ជូនដល់អតិថិជននៅតាមបណ្តាសាខាផ្សារទំនើបឡាក់គី ចំនួន ១០ ទីតាំង ចាប់ពីថ្ងៃទី២៦ ខែមិថុនា រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។

 

យុទ្ធនាការនេះ បង្ហាញឱ្យឃើញកាន់តែច្បាស់ពីកេរ្តិ៍ឈ្មោះល្បីល្បាញរបស់ប្រទេសអូស្ត្រាលី ក្នុងការផលិតអាហារ និងភេសជ្ជៈដែលមានគុណភាពខ្ពស់ មានសុវត្ថិភាព និងប្រកបដោយនិរន្តរភាព ព្រមទាំងផ្តល់ឱកាសឱ្យអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា អាចស្វែងរកទិញផលិតផលសុទ្ធសឹងជាម៉ាកល្បីៗ និងពិតប្រាកដរបស់អូស្ត្រាលីបានកាន់តែងាយស្រួល រួមមាន ផលិតផលទឹកដោះគោស្រស់Meadows សាច់គោអូស្រ្តាលីម៉ាកStanbroke គ្រឿងទេសភេសជ្ជៈ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខទៀត។

25

កម្មវិធីប្រូម៉ូសិននៅតាមហាងនេះ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមប្រចាំឆ្នាំ «Taste of Australia» របស់ស្ថានទូតអូស្ត្រាលី ដែលជាការបង្ហាញពីឧស្សាហកម្មអាហារ និងភេសជ្ជៈលំដាប់ខ្ពស់របស់អូស្ត្រាលី ព្រមទាំងឆ្លុះបញ្ចាំងពីទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំរវាងប្រទេសអូស្ត្រាលី និងកម្ពុជា។

 

នៅក្នុងពិធីបើកសម្ពោធយុទ្ធនាការនេះ ឯកឧត្តម ដេរិក យីប (Derek Yip) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖

«យុទ្ធនាការ Taste of Australia គឺជានិមិត្តរូបនៃការចែករំលែកនូវភាពសម្បូរបែប និងកម្រិតស្តង់ដារខ្ពស់នៃកសិផលអូស្ត្រាលី ជូនដល់មិត្តភក្តិរបស់យើងនៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីកសិដ្ឋាន ការនេសាទ រហូតដល់ចម្ការទំពាំងបាយជូរ និងក្រុមអ្នកផលិតដោយសិប្បកម្ម ផលិតផលរបស់អូស្ត្រាលីត្រូវបានទទួលស្គាល់ជាសកល ទាំងលើផ្នែកគុណភាព សុវត្ថិភាព និងការផលិតប្រកបដោយនិរន្តរភាព។កម្ពុជានាំចូលផលិតផលកសិកម្ម និងអាហារពីប្រទេសអូស្ត្រាលី ក្នុងទំហំទឹកប្រាក់ប្រមាណ ១០០ លានដុល្លារអូស្ត្រាលីជារៀងរាល់ឆ្នាំ ដែលនេះស្តែងឱ្យឃើញពីតម្រូវការដ៏ខ្លាំងក្លាចំពោះផលិតផលរបស់អូស្ត្រាលី»

21

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ផ្សារទំនើប ឡាក់គី នៅតែបន្តពង្រីកការនាំចូលផលិតផលអន្តរជាតិដែលមានគុណភាពខ្ពស់ ដើម្បីផ្តល់ជូនអតិថិជននូវជម្រើសកាន់តែសម្បូរបែប និងភាពងាយស្រួលក្នុងការទិញទំនិញពីបណ្តាម៉ាកផលិតផលល្បីៗដែលគួរឱ្យទុកចិត្តរបស់ប្រទេសអូស្ត្រាលី។

22

សូមបញ្ជាក់ថា យុទ្ធនាការ «Taste of Australia» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការដាក់លក់ផលិតផលអូស្ត្រាលីយ៉ាងច្រើន រួមជាមួយកម្មវិធីប្រូម៉ូសិនពិសេសៗនៅតាមបណ្តាសាខាផ្សារទំនើប ឡាក់គី ដែលបានជ្រើសរើស។

23

24

Lucky Supermarket Partners with the Australian Embassy to Celebrate Taste of Australia

 

Lucky Supermarket has partnered with the Australian Embassy in Cambodia to launch the Taste of Australia 2026 campaign, bringing a wide range of premium Australian products to customers across 10 Lucky Supermarket stores from 26 June to 25 July 2026.

 

The campaign highlights Australia's reputation for producing high-quality, safe and sustainably produced food and beverages while providing Cambodian consumers with greater access to a wide range of authentic Australian products, including dairy, fresh milk Meadows, premium Australian beef Stanbroke, groceries, beverages and other everyday essentials.

 

The in-store promotion complements the Australian Embassy's annual Taste of Australia initiative, which showcases Australia's premium food and beverage industry and highlights the strong trade relationship between Australia and Cambodia.

 

Speaking at the launch event, Australian Ambassador to the Kingdom of Cambodia, H.E. Derek Yip, said:

"Taste of Australia is about sharing the diversity and calibre of Australian produce with our friends in Cambodia. From our farms and fisheries to our vineyards and artisan producers, Australia offers products renowned globally for their premium quality, safety and sustainability."

 

“Cambodia imports around A$100 million worth of Australian agricultural and food products each year, reflecting strong demand for Australian produce.”

 

Through this collaboration, Lucky Supermarket continues to expand its portfolio of quality international products while providing customers with greater choice and convenient access to trusted Australian brands.

 

The Taste of Australia campaign runs from 26 June to 25 July 2026, featuring a wide selection of Australian products and in-store promotions at participating Lucky Supermarket stores.

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia