ខេត្តកំពង់ស្ពឺ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦៖ ជាផ្នែកមួយនៃខែនិរន្តរភាពឆ្នាំ២០២៦ ផ្សារទំនើបឡាក់គី បានចូលរួមដាំដើមក្ងោកចំនួន ២,០០០ ដើម និងបានចែករំលែកនំចំណីជូនសហគមន៍ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ។ សកម្មភាពនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ ផ្សារទំនើបឡាក់គី ក្នុងការអភិរក្សបរិស្ថាន បង្កើនតំបន់បៃតង និងរួមចំណែកដល់ការពង្រឹងប្រព័ន្ធអេកូឡូស៊ីក្នុងរយៈពេលវែងសម្រាប់សហគមន៍ដែលក្រុមហ៊ុនបម្រើ។
ការដាំដើមឈើបានប្រារព្ធឡើងនៅតំបន់ដំណាក់ដំរី ដែលស្ថិតនៅតំបន់ជើងភ្នំខ្នងផ្សារ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះសមាជិកក្រុមការងារបានចូលរួមដាំដើមឈើជាង ១,០០០ ដើម តាមបណ្តោយផ្លូវប្រវែងប្រមាណ ៧ គីឡូម៉ែត្រ និងជិត ១០០០ ដើមបន្ថែមទៀតនៅតាមជើងភ្នំ។
នៅពេលដែលដើមឈើទាំងនេះលូតលាស់ វានឹងផ្តល់អត្ថប្រយោជន៍ជាបន្តបន្ទាប់ដល់បរិស្ថាន និងសហគមន៍ ដោយជួយកែលម្អគុណភាពខ្យល់ ផ្តល់ម្លប់ កាត់បន្ថយការហូរច្រោះដី លើកកម្ពស់ទេសភាពជុំវិញ រួមចំណែកបង្កើតបរិស្ថានឱ្យកាន់តែបៃតង ល្អប្រសើរសម្រាប់ការរស់នៅ និងអ្នកធ្វើដំណើរ។
ក្រសួងបរិស្ថានបានការគាំទ្រកម្មវិធីនេះដោយផ្តល់កូនឈើចំនួន ២,០០០ ដើម។ ការរួមចំណែកដ៏មានតម្លៃនេះបានអនុញ្ញាតឱ្យ ផ្សារទំនើបឡាក់គី បែងចែកធនធានទៅសហគមន៍ដើម្បីរៀបចំទីតាំងដាំដើមឈើ និងដំឡើងរបងការពារកូនឈើ ដើម្បីធានាថាសកម្មភាពនេះនឹងផ្តល់នូវអត្ថប្រយោជន៍ដល់បរិស្ថាន និងសង្គម។

សមាជិកក្រុមការងារផ្សារទំនើបឡាក់គី ក៏បានចុះទៅសាលាបឋមសិក្សាតាំងបំពង់ ដោយបានចែករំលែកនំចំណីជូនដល់សិស្សានុសិស្សចំនួន ១៧៨ នាក់ និងលោកគ្រូ អ្នកគ្រូចំនួន ៨ នាក់។ ហើយក្រុមហ៊ុនក៏បានចែកទឹកដោះគោ ជូនដល់ក្រុមគ្រួសារក្នុងមូលដ្ឋានជាង ១០០ គ្រួសារផងដែរ។ ការចែករំលែកផលិតផលទាំងនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ផ្សារទំនើបឡាក់គី ក្នុងការនាំយកអាហារ និងផលិតផលដែលនៅមានគុណភាពល្អ ទៅចែករំលែកជូនសហគមន៍ដែលមានតម្រូវការ ខណៈរួមចំណែកកាត់បន្ថយការខ្ជះខ្ជាយអាហារផងដែរ។

ក្រៅពីផលប្រយោជន៍ផ្នែកបរិស្ថាន សកម្មភាពនេះក៏បានផ្តល់ឱកាសឱ្យសមាជិកក្រុមការងារផ្សារទំនើបឡាក់គី បានចូលរួមដោយផ្ទាល់ជាមួយសហគមន៍ និងសកម្មភាពអភិរក្សបរិស្ថាន។ កម្មវិធីនេះបានពង្រឹងស្មារតីសាមគ្គីភាព និងស្មារតីការងារជាក្រុម លើកទឹកចិត្តឱ្យមានការចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្ត បណ្តុះស្មារតីនៃការរួមចំណែកដល់សហគមន៍ និងបរិស្ថាន ក្រៅពីតួនាទីការងារប្រចាំថ្ងៃរបស់ពួកគេ។
អ្នកតំណាងរបស់ផ្សារទំនើបឡាក់គី បានមានប្រសាសន៍ថា «និរន្តរភាពមិនមែនគ្រាន់តែជាការប្តេជ្ញាចិត្តទេ ប៉ុន្តែជាទំនួលខុសត្រូវដែលយើងចែករំលែកជាមួយសហគមន៍ និងមនុស្សជំនាន់ក្រោយ» «តាមរយៈសកម្មភាពនេះ យើងមានមោទនភាពក្នុងការចូលរួមអបអរ ខែនិរន្តរភាព ដោយរួមគ្នាដាំដើមឈើ ចូលរួមជាមួយសាលារៀន និងគ្រួសារក្នុងសហគមន៍ និងចូលរួមអនុវត្តសកម្មភាពជាក់ស្តែងដែលរួមចំណែកកសាងអនាគតឱ្យកាន់តែបៃតង ល្អប្រសើរសម្រាប់ការរស់នៅ និងនិរន្តរភាព»។

គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការទស្សនវិស័យរបស់ផ្សារទំនើបឡាក់គី ដែលបានផ្សារភ្ជាប់ការថែរក្សាបរិស្ថានជាមួយនឹងការគាំទ្រសហគមន៍ ដោយជឿជាក់ថា កត្តាទាំងពីរនេះគឺជាមូលដ្ឋានសំខាន់ក្នុងការកសាងអនាគតដែលកាន់តែប្រសើរ និងប្រកបដោយនិរន្តរភាព។
ផ្សារទំនើបឡាក់គី ប្តេជ្ញាបម្រើអតិថិជន និងសហគមន៍តាមរយៈការធ្វើប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ តាមរយៈគំនិតផ្តួចផ្តើមដែលផ្តោតលើការថែរក្សាបរិស្ថាន ការចូលរួមជាមួយសហគមន៍ ការគ្រប់គ្រងធនធានប្រកបដោយការទទួលខុសត្រូវ និងការចូលរួមរបស់សមាជិកក្រុមការងារ ផ្សារទំនើបឡាក់គីមានគោលបំណងបង្កើតគុណតម្លៃវិជ្ជមាន និងយូរអង្វែងសម្រាប់សហគមន៍ដែលខ្លួនបម្រើសេវាកម្ម។

LUCKY SUPERMARKET ADVANCES SUSTAINABILITY COMMITMENT THROUGH TREE PLANTING AND COMMUNITY SUPPORT IN KAMPONG SPEU
Kampong Speu Province, Cambodia, 19th September 2026: Lucky Supermarket planted 2,000 Peacock trees and redistributed surplus food products to local communities in Kampong Speu Province as part of its Sustainability Month 2026 activities. The initiative forms part of Lucky Supermarket’s efforts to support environmental conservation, enhance green spaces, and support long-term ecological resilience in the communities it serves.
The tree planting took place at Domnak Domrei, located at the foothills of Knong Phsar Mountain in Tang Bampong Village, Ta Sal Commune, Aoral District. More than 1,000 of the trees were planted along approximately seven kilometers of roadside and almost 1000 were planted at the foothill areas.
The trees are expected to deliver lasting environmental and community benefits by improving air quality, providing shade, reducing soil erosion, and enhancing the natural beauty of the surrounding landscape as they grow, providing a greener, healthier, and more resilient environment for residents and road users.
The initiative was supported by the Ministry of Environment, which provided 2,000 tree seedlings. This valuable contribution allowed Lucky Supermarket to direct additional project resources toward engaging local community members to prepare the planting sites and install protective fencing, ensuring that the initiative delivered both environmental and social benefits.
Lucky Supermarket team members also visited Tang Bampong Primary School, where they donated surplus snacks to 178 students and 8 teachers. The company also distributed surplus milk to more than 100 local families. These donations are part of Lucky Supermarket's commitment to responsible resource management, redistributing surplus products to communities where they can create value, while simultaneously helping to reduce food waste.
Beyond its environmental impact, the initiative provided Lucky Supermarket team members with a meaningful opportunity to contribute directly to local communities and conservation efforts. The event strengthened teamwork, encouraged volunteerism, and demonstrated the collective commitment of team members to create positive impact beyond the workplace.
"Sustainability is not just a commitment; it is a responsibility that we share with our communities and future generations," said a representative from Lucky Supermarket. "Through this initiative, we are proud to celebrate Sustainability Month by planting trees, supporting local schools and families, and taking meaningful action that contributes to a greener, healthier, and more sustainable future."
The initiative reflects Lucky Supermarket’s approach of combining environmental action with support for local communities, based on a belief that both are important to build a better and more sustainable future.
Lucky Supermarket is committed to serving customers and communities through responsible business practices while contributing to sustainable development. Through initiatives focused on environmental stewardship, community engagement, responsible resource management, and team members participation, Lucky Supermarket seeks to create positive and lasting value for the communities it serves.


