ខេត្តសំណាង! ខេត្ត១ របស់កម្ពុជា កំពុងទទួលបានការវិនិយោគពីក្រុមហ៊ុនបរទេសធំៗ២ ក្នុងវិស័យកសិកម្ម
ធី ស្រីល័ក្ខFEBRUARY 23 2024113 views

ពិតជាដំណឹងដ៏រីករាយមួយ សម្រាប់ប្រជាជនកម្ពុជាជាពិសេសនោះសម្រាប់បងប្អូនដែលបានកំពុងតែរស់នៅក្នុងខេត្តបាត់ដំបង ព្រោះនាពេលនេះខេត្តបាត់ដំបងកំពុងតែទទួលបានការចាប់អារម្មណ៍នៅការវិនិយោគដំណាំកសិកម្មពីក្រៅប្រទេសផងដែរ។

 

ជាក់ស្តែង កាលពីកន្លងទៅ ឯកឧត្តម សុខ លូ ក៏បានជួបជាមួយក្រុមហ៊ុន Agribusiness Asia Group  ដើម្បីពិភាក្សាការងារអំពីការវិនិយោគក្នុងខេត្តបាត់ដំបង ក្រុមហ៊ុនក៏បានបង្ហើបពីគោលបំណងពី ការបណ្ដាក់ទុនវិនិយោគក្នុងខេត្ត ពាក់ព័ន្ធទៅនឹងដំណាំពោតក្នុងខេត្តបាត់ដំបងផងដែរ ។

ក្រុមហ៊ុន Agribusiness Asia Group គឺជាក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិការនៅប្រទេសអូស្រ្ដាលី និងព្រះរាជាណាចក្រថៃ ហើយក៏ជាក្រុមហ៊ុនដែលប្រើប្រាស់នូវបច្ចេកវិទ្យាពាក់ព័ន្ធនឹងផ្នែកផ្កាយរណប ដែលបច្ចេកទេសនេះអាចជួយឱ្យការដាំដុះទទួលផល៣ដងក្នុងមួយឆ្នាំ ។

ឯកឧត្តមសុខ លូ បានបញ្ជាក់ថា ចំពោះការវិនិយោគនេះផងដែរ ក៏ជាផ្នែកមួយក្នុងការលើកកម្ពស់វិស័យកសិកម្មក្នុងខេត្តបាត់ដំបងឱ្យកាន់តែមានការរីកចម្រើន កាន់តែទំនើប និងក៏ដូចជាបង្កើនប្រាក់ចំណូលជូនប្រជាកសិករឱ្យកាន់តែល្អប្រសើរផងដែរ។

១៦

ជាមួយគ្នានោះដែរ ថ្មីៗនេះ ក៏មានក្រុមហ៊ុនមួយរបស់ចិន ឈ្មោះ Brand of China National Heavy Machinery Corporation បានបង្ហាញការចាប់អារម្មណ៍វិនិយោគបង្កើតកន្លែងកែច្នៃកាកសំណល់កសិផលនៅក្នុងខេត្តដ៏មានសក្តានុពលមួយនេះ។

 

ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយអ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មនិងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង លោក​ XUE JIA នាយកផ្នែកទីផ្សារ​ និងក្រុមការងារ តំណាងក្រុមហ៊ុន​Brand of China National Heavy Machinery Corporation​ បានចាប់អារម្មណ៍វិនិយោគទៅលើការកែច្នៃកាកសំណល់​កសិផល​ បន្លែ​ ផ្លែឈើ និងថាមពលអគ្គិសនី​ ។

គួរបញ្ជាក់ផងដែរថា ក្នុងជំនួបនេះមានគោលបំណងធំៗ ២ ទាញវិនិយោគិនក្រៅប្រទេសមកវិនិយោគក្នុងខេត្ត និង ការបង្កើតកិច្ចសហការរវាងសភាពាណិជ្ជកម្មខេត្តបាត់ដំបងជាមួយក្រុមហ៊ុនចិន៕

១៥

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia