ឈប់ស្ត្រេស! ធ្វើរឿង២ នេះរាល់ថ្ងៃ រយៈពេល១ខែពេញ ចំណូលខ្ទង់ ៣០០$-៥០០$ នឹងកើនឡើងទ្វេដង
Kan DaraMAY 18 2026905 views

ចំណូលតិច រីឯចំណាយចេះតែកើនឡើង ខណៈប្រាក់ខែខ្ទង់ ៣០០$ ទៅ ៥០០$ ទប់ទល់នឹងជីវភាពប្រចាំថ្ងៃលែងចង់ជាប់ ហើយជំពាក់បំណុលគេជុំទិសទៀត។ ខាងក្រោមនេះ គឺជារឿងធំៗ ២ ដែលស្ថាបនិក Baksey Media ណែនាំឲ្យធ្វើរាល់ថ្ងៃ រយៈពេលមួយខែពេញ ទាំងអ្នកធ្វើការ និងអ្នករកស៊ី នោះចំណូលរបស់អ្នកនឹងកើនឡើងទ្វេដង៖

 

១/. សាងជំនាញ៖ គ្មានអ្វីកើនឡើងទេ ប្រសិនបើជំនាញរបស់គ្នាថយចុះរាល់ថ្ងៃ។ លោក សំ កុសល បានលើកឡើងថា៖ «មានពេល ៦ម៉ោងដើម្បីកាប់ដើមឈើមួយដើម គេចាយពេល ៤ម៉ោងដើម្បីសំលាងពូថៅ ២ម៉ោងទៀតគេកាប់ស៊ីយ៉ាងផុយ»។ លោកបានបន្តទៀតថា៖ «ត្រូវកសាងជំនាញរាល់ថ្ងៃ ហើយម៉ោងដែលល្អបំផុតដើម្បីកសាងគឺម៉ោង ៥ព្រឹក ចាយពេលមួយម៉ោងរៀនវគ្គអនឡាញ មើលមេរៀនក្នុងយូធូប ឬអានសៀវភៅជាដើម»។ ជំនាញកើន នោះចំណូលអ្នកនឹងកើនដូចគ្នា។

 

២/. សាងខ្លួន៖ រាងកាយគ្មានជំងឺ គឺជាទ្រព្យដ៏មហាសាល។ ស្ថាបនិក Baksey Media បានលើកឡើងយ៉ាងដូច្នេះថា៖ «អត់លើសខ្លាញ់ អត់លើសគីឡូ អត់លើសអាស៊ីត កាយយើងសុខភាពល្អ ចិត្តយើងក៏រឹងមាំ ប្រាជ្ញាយើងក៏វាងវៃ»។ លោកលើកទឹកចិត្ត ពេលម៉ោង ៦ព្រឹក ដល់ម៉ោង ៧ព្រឹក អ្នកអាចរត់ ដើរ ហាត់ប្រាណ បើមានកន្លែងហាត់ប្រាណនៅក្បែរផ្ទះគួរទៅទីនោះ ព្រោះការហាត់ប្រាណ ១ម៉ោងៗរាល់ព្រឹក នឹងជួយឲ្យអ្នកមានថាមពលពេញមួយថ្ងៃ ហើយវាគឺជាប្រេងដើម្បីបង្កើតចំណូល។

គួរជម្រាបផងដែរថា ប្រសិនបើបងប្អូនកំពុងស្វែងរកក្លឹបហាត់ប្រាណនៅ ROCK GYM Fitness & Body Building Sport Club គឺជាមជ្ឈមណ្ឌលហាត់ប្រាណដ៏លេចធ្លោមួយ ដែលផ្ដោតសំខាន់លើការកសាងសាច់ដុំ និងការថែរក្សាសុខភាពទូទៅតាមរយៈឧបករណ៍ហាត់ប្រាណទំនើបៗ និងសម្បូរបែប។ ក្លឹបនេះមានបរិយាកាសធំទូលាយ ស្អាត និងមានផាសុកភាព គួបផ្សំជាមួយគ្រូបង្ហាត់ដែលមានជំនាញច្បាស់លាស់ ចាំផ្ដល់ដំបូន្មានទាំងបច្ចេកទេសហាត់ និងរបបអាហារបានយ៉ាងល្អប្រសើរ។ សម្រាប់ព័ត៌មានលម្អិតអាចធ្វើការទំនាក់ទំនងទៅលេខទូរស័ព្ទ ០៧១ ២៨៨ ៨៨ ៨៦៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)

  • សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
  • ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
  • យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។  👇 បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia