ជាដំណឹងដ៏រីករាយមួយសម្រាប់ប្រិយមិត្តដែលពុំសូវមានថវិការគ្រប់គ្រាន់ប៉ុន្តែចង់ជិះរថយន្តថ្មី ឬបង ប្អូនដែលមានលុយគ្រប់ហើយ ប៉ុន្តែបារម្ភរឿងអត់លុយចាក់សាំង។ ឈប់បារម្ភទៀតទៅ ខណៈពេល នេះបងប្អូនអាចពិចារណាសាកល្បងជិះឡានអគ្គិសនី Bestune PONY បាន ដែលតម្លៃវិញគឺក្រោម១ម៉ឺនដុល្លារ សាកថ្មតែម្តងអាចជិះបានជាង ១០០គីឡូឯណោះ។
ជាមួយគ្នានោះដែរ សម្រាប់ឡានអគ្គិសនី Bestune PONY គឺមានរូបរាងខ្លូតខ្លាំងមែនទែន សាកសមបំផុតសម្រាប់មនុស្ស គ្រប់វ័យដែលអាចទិញជិះទៅសាលារៀន ទៅផ្សារ ធ្វើការ ដើរលេងតាមរាជធានីភ្នំពេញបានម៉ាអេមជាពិសេសនោះនៅ ពេលសាកថ្មមួយពេញអាចបើកបានរហូតដល់ទៅ 170km សាកថ្មីម្តងអស់ត្រឹមតែ ១ម៉ឺនរៀល គឺពិតជាងាយស្រួលណាស់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ហើយបើនិយាយពីតម្លៃវិញជាទូទៅលក់ក្នុងតម្លៃ ៨,៨៨៨ដុល្លារ ប៉ុន្តែនាពេលនេះក្រុមហ៊ុនលក់ត្រឹ ៨,០០០ដុល្លារនោះទេ។

លើសពីនេះទៅទៀត ក្រុមហ៊ុនក៏មានការថែមជូនពិសេសៗដូចជា៖ ការបិទ UV មួយជុំរថយន្ត ការថែទាំលើរថយន្តរយៈពេល៤ឆ្នាំ ការធានាពីក្រុមហ៊ុនផ្ទាល់ ធានាលើអាគុយរយៈពេល៤ឆ្នាំ ធានាលើតួរថយន្តរយៈពេល៤ឆ្នាំ ការថែមជូនខ្សែសាកចល័ត ខ្សែសាកថ្មទំហំ៣គីឡូវ៉ាត់។ នៅក្នុងក្រុមហ៊ុនក៏មានជាការ៉ាស់ជួសជុលរថយន្តផ្ទាល់ខ្លួនដោយអ្នកជំនាញរថយន្តអគ្គិសនីជាជនជាតិចិន ប្រើប្រាស់ទំនុកចិត្ត ១០០%ផងដែរ។

គួរជម្រាបថា ទោះបីជាឡានអគ្គិសនីមួយម៉ូដែលនេះមើលទៅរូបរាងតូចខ្លូត ហើយមានទ្វាត្រឹមតែមួយមែន ប៉ុន្តែបើខាងក្នុងវិញគឺទូលាយគួរសម ដែលអាចដាក់មនុស្សបានរហូតដល់ទៅ ៤-៥នាក់គ្មានបញ្ហាឡើយជាមួយ Bestune PONY ។ ដូច្នេះសម្រាប់បងប្អូន ដែលចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៨១ ៦៩៥ ០១៧ ឬអាចទៅមើលនៅ ទីតាំងផ្ទាល់របស់ក្រុមហ៊ុនបានទីតាំងទី១នៅទីតាំងនៅក្រោមស្ពានផ្សារដីហុយ ចំណែកទីតាំងទី២គឺនៅផ្លូវ៦០ម៉ែត្រ៕


