បងប្អូនប្រហែលមិនបានដឹងទេថាសម្រាប់អ្នកដែលកំពុងប្រើប្រាស់សេវាបើកប្រាក់បៀរវត្សជាមួយ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC គឺអាចស្នើកម្ចីពីLOLC បានភ្លាមៗ ដោយមិនបាច់មានទ្រព្យធានា ហើយការខ្ចីនេះទៀតសោតបងប្អូនមិនបាច់បង់ការប្រាក់ឡើយ។
កម្ចីប្រាក់បៀវត្សរ៍ (SAL) របស់LOLC គឺជាផលិតផលកម្ចីមួយប្រភេទ ដែលមានរយៈពេលខ្លី ដោយមិនមានការប្រាក់ និងផ្តល់ជូនសម្រាប់អតិថិជនដែលកំពុងប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ ជាមួយ អិលអូអិលស៊ី ដោយមិនតម្រូវឱ្យមានទ្រព្យដាក់ធានា ឡើយ។
ផលិតផលនេះគឺប្រើប្រាស់សម្រាប់អតិថិជនដែលជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុន ឬសហគ្រាសដែលកំពុងប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ជាមួយ អិលអូអិលស៊ី ដូចខាងក្រោម៖
· បុគ្គលដែលកំពុងបម្រើការងារ។
· បុគ្គលដែលត្រូវការជំនួយហិរញ្ញវត្ថុរយៈពេលខ្លី។
· បុគ្គលដែលចង់បានប្រាក់កម្ចី ឆាប់រហ័ស និងងាយស្រួល ដោយមិនចាប់មានទ្រព្យដាក់ធានា
សម្រាប់កម្ចីប្រាក់បៀរវត្សរបស់ អិលអូអិលស៊ីនេះ អតិថិជនអាចខ្ចីបានស្មើនឹង ៧០% នៃប្រាក់បៀវត្សរ៍សុទ្ធអប្បបរមា សម្រាប់រយៈពេល ០៣ខែជាប់គ្នាចុងក្រោយរបស់អតិថិជន ប៉ុន្តែមិនលើសពី ២.០០០ ដុល្លារ ឬសមមូលនឹងប្រាក់រៀល ដោយមិនមានការប្រាក់ ប៉ុន្តែអតិថិជនត្រូវយល់ព្រមបង់សោហ៊ុយអនុម័តកម្ចី។
ចំពោះ រយៈពេលកម្ចី គិតចាប់ពីថ្ងៃទម្លាក់ទុនរហូតដល់ថ្ងៃបើកប្រាក់បៀវត្សរ៍ របស់អតិថិជនជាក់ស្តែង ប៉ុន្តែមិនលើសពី ១ខែ ឬ ៣១ថ្ងៃ ហើយការបង់សងកម្ចីត្រូវអនុវត្តដូចខាងក្រោម៖
ករណីបើកប្រាក់បៀវត្សរ៍ តែម្តងក្នុងមួយខែ៖ ត្រូវកាត់ចេញពីគណនីប្រាក់បៀវត្សរបស់អតិថិជនដោយស្វ័យប្រវត្តិ នៅចំថ្ងៃបើកប្រាក់បៀវត្សរ៍ តែម្តង។
ករណីបើកប្រាក់បៀវត្សរ៍ ពីរដងក្នុងមួយខែ៖ ត្រូវកាត់ចេញពីគណនីប្រាក់បៀវត្សរ៍ របស់អតិថិជនដោយស្វ័យប្រវត្តិ នៅចំថ្ងៃបើកប្រាក់បៀវត្សរ៍ លើកទីមួយម្តង និងលើកទីពីរម្តងទៀត។
ការផ្តល់កម្ចីសារឡើងវិញ៖ អាចអនុញ្ញាតទៅបាន លុះត្រាតែអតិថិជនត្រូវទូទាត់កម្ចីវគ្គមុនឱ្យបានចប់សព្វគ្រប់ ជាមុនសិន។ មិនតម្រូវឱ្យមានអ្នករួមខ្ចី និងអ្នកធានា។ ចង់ដឹងកាន់តែច្បាស់ពីកម្ចីប្រាក់បៀរវត្សLOLC អាចចុចនៅទីនេះ ឬទាក់ទងទៅលេខទូរស័ព្ទ 023 991 991៕


