ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាពេលវេលាដ៏មានអត្ថន័យសម្រាប់ការជួបជុំក្រុមគ្រួសារ និងការធ្វើដំណើរទៅស្រុកកំណើត អិលអូអិលស៊ី សូមផ្តល់ជូនប្រូម៉ូសិនពិសេសលើសេវារំលស់ម៉ូតូ ដើម្បីជួយឱ្យអតិថិជនកាន់តែងាយស្រួលក្នុងការក្លាយជាម្ចាស់ម៉ូតូសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការធ្វើដំណើរប្រកបដោយផាសុកភាព។
តាមរយៈប្រូម៉ូសិននេះ អតិថិជនអាចស្នើសេវារំលស់លើម៉ូតូសាំង និងម៉ូតូអគ្គិសនីគ្រប់ម៉ាក គ្រប់ស៊េរី ទាំងម៉ូតូថ្មី និងម៉ូតូមួយទឹកមានស្លាកលេខ ដោយទទួលបានអត្ថប្រយោជន៍ជាមួយ ប្រាក់ចូលរួមមុន និងសេវារដ្ឋបាលចាប់ពី 0% ឡើងទៅ អមជាមួយលក្ខខណ្ឌសមស្រប រយៈពេលបង់សងបត់បែន និងដំណើរការអនុម័តរហ័ស។
ជាពិសេស អតិថិជនអាចទទួលយកម៉ូតូទៅប្រើប្រាស់បានក្នុងរយៈពេលត្រឹមតែ 3 ម៉ោង បន្ទាប់ពីទទួលបានការអនុម័ត និងបំពេញតាមលក្ខខណ្ឌដែលបានកំណត់។
ប្រូម៉ូសិនពិសេសនេះ មានសុពលភាពចាប់ពី ថ្ងៃទី21 ខែកញ្ញា ឆ្នាំ2026 ដល់ថ្ងៃទី12 ខែតុលា ឆ្នាំ2026 តែប៉ុណ្ណោះ។
សម្រាប់ព័ត៌មានបន្ថែម ឬដាក់ពាក្យស្នើសេវារំលស់ម៉ូតូ អតិថិជនអាចទាក់ទងមក អិលអូអិលស៊ី តាមរយៈលេខ 023 991 991 / 014 991 991 / 096 3 991 991 / 031 3 991 991 ឬអញ្ជើញទៅកាន់សាខា អិលអូអិលស៊ី ដែលនៅជិតលោកអ្នក។
អំពី អិលអូអិលស៊ី (ខេមបូឌា)
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ដល់បុគ្គល ម្ចាស់សហគ្រាស និងអាជីវកម្មនានា។
ជាមួយនឹងបណ្តាញប្រតិបត្តិការនៅទូទាំងប្រទេស ព្រមទាំងសេវាកម្មឥណទាន ប្រាក់បញ្ញើ សេវាធនាគារឌីជីថល និងសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែប អិលអូអិលស៊ី ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ គាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) ពង្រឹងបរិយាបន្នហិរញ្ញវត្ថុ និងជំរុញបរិវត្តកម្មឌីជីថលនៅកម្ពុជា តាមរយៈសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងនវានុវត្ត។


