គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ទើបតែសម្ពោធដាក់ឱ្យប្រើប្រាស់នូវផលិតផលឥណទានថ្មីមានឈ្មោះថា”ឥណទានមាសកើនទ្រព្យ” ដែលអនុញ្ញាតឱ្យអតិថិជន អាចយកមាសមកតម្កល់ដើម្បីទទួលបានកម្ចី និងបានសាច់ប្រាក់យកទៅប្រើប្រាស់តាមតម្រូវការរបស់ពួកគាត់។
នៅក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផលិតផលថ្មី” ឥណទានមាសកើនទ្រព្យ” នៅថ្ងៃទី០២ ខែមីនា ២០២៦នេះ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី បានមានប្រសាសន៍ថា ឥណទានមាសកើនទ្រព្យ អនុញ្ញាតឱ្យអតិថិជនអាចយកមាសមកដាក់តម្កល់ជាទ្រព្យធានាដើម្បីទទួលបានកម្ចីនេះ ហើយ LOLC គឺជាគ្រឹះស្ថានហិរញ្ញវត្ថុដំបូងគេហើយនៅកម្ពុជាដែលផ្ដល់សេវាកម្ចីមួយប្រភេទនេះ។
លោកបានឱ្យដឹងទៀតថា អិលអូអិលស៊ី បង្កើតផលិតផលឥណទានមាសកើនទ្រព្យក្នុងគោលបំណងផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុក៏ល្អបំផុតជូនដល់អតិថិជនដែលមានតម្រូវការសាច់ប្រាក់បន្ទាន់ ដោយពួកគាត់អាចប្រើប្រាស់គ្រឿងមាសធ្វើជាទ្រព្យធានា ក្នុងការស្នើឥណទានពី អិលអូអិលស៊ី បានរហូតដល់ ៧០% នៃតម្លៃមាស ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ពីគ្រឹះស្ថានហិរញ្ញវត្ថុធំបំផុតមួយដែលមានកេរ្តិ៍ឈ្មោះល្អ និងឈរជើងយូរឆ្នាំមកហើយនៅលើទីផ្សារ។
លើសពីនេះទៅទៀត នៅពេលអតិថិជនមកទទួលសេវាឥណទានមាសកើនទ្រព្យ គឺពួកគាត់ទទួលបានសេវាកម្មរហ័ស លឿនទាន់ចិត្ត ដោយពួកគាត់រងចាំត្រឹមតែ១០ទៅ១៥នាទីគឺទទួលបានប្រាក់កម្ចីយកទៅប្រើប្រាស់តាមតម្រូវការ។ ហើយត្រង់នេះគឺជាចំណុចដ៏ល្អ ពេលពលរដ្ឋត្រូវការសាច់ប្រាក់បន្ទាន់យកប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះឥណទានមាសកើនទ្រព្យ របស់LOLC មានអត្រាការប្រាក់ទាបសមរម្យបំផុតបើធៀបនឹងអត្រាការប្រាក់ទីផ្សារនៅខាងក្រៅ។

សម្រាប់លក្ខខណ្ឌដែលLOLC ទទួលមាសពីអតិថិជនសម្រាប់ដាក់ជាទ្រព្យធានាមានដូចជា មាសដុំ កាក់មាសឬគ្រឿងមាសផ្សេងៗ។ ចំណែកកម្រិតភាពសុទ្ធនៃមាសចាប់ពីទឹក៦.៧រហូតដល់ទឹក១០(១៦ការ៉ាត់ដល់២៤ការ៉ាត់) និងត្រូវមានមាសដែលមានទម្ងល់យ៉ាងតិច១ជី(៣.៧៥ក្រោម)ក្នុងមួយគ្រឿងមាស។

ចំពោះឥណទានមាសកើនទ្រព្យ អតិថិជនអាចខ្ចីបានជាប្រាក់រៀលខ្មែរនិងប្រាក់ដុល្លារ ហើយអាចខ្ចីបានរហូតដល់៧០%នៃតម្លៃមាសរបស់អតិថិជនជាមួយនឹងរយៈពេលខ្ចីចំនួន៦ខែ។ រីឯរបៀបបង់សង អតិថិជនអាចបង់ការប្រាក់និងប្រាក់ដើមនៅចុងវគ្គ។ មិនតែប៉ុណ្ណោះអតិថិជនក៏អាចបង់ផ្ដាច់ឬរំលស់ដើមមុនកាលកំណត់ពេលណាក៏បាន ដោយមិនមានការពិន័យឡើយ។ ហើយLOLC ក៏មានផ្ដល់សេវាកម្មលាងសម្អាតមាស និងថ្លឹងគ្រឿងមាសដោយឥតគិតថ្លៃផងដែរ។

អតិថិជនអាចធ្វើការស្នើសុំឥណទានមាសកើនទ្រព្យបាននៅការិយាល័យប្រតិបត្តិការ អិលអូអិលស៊ី ស្ថិតនៅ ផ្ទះលេខ៦៦៦បេ ផ្លូវលេខ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ព័ត៌មានបន្ថែមសូមទាក់ទង៖ 023 991 991/014 991 991/096 3 991 991/031 3 991 991




