សល់លុយមិនដឹងធ្វើអី គ្រឹះស្ថានហិរញ្ញវត្ថុដ៏ធំមួយក្នុងស្រុក បោះលក់បណ្ណបំណុល ១បណ្ណ២៥$ ឲ្យការប្រាក់៧%ក្នុង១ឆ្នាំ
Toeuy HongJULY 15 20261.8 K views

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំបំផុតមួយនៅកម្ពុជា បានប្រកាសពីការបោះផ្សាយលក់”សញ្ញាបណ្ណចីរភាព(Sustainability Bond) ដែលផ្ដល់នូវអត្រាការប្រាក់ខ្ពស់បំផុតបើធៀបនឹងការដាក់ប្រាក់បញ្ញើនៅធនាគារនាពេលបច្ចុប្បន្ន។

 

បើយោងតាមសេចក្ដីប្រកាសរបស់គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ LOLC បានឲ្យដឹងថាសម្រាប់សញ្ញាបណ្ណចីរភាពនេះ អ្នកវិនិយោគនឹងទទួលបានផលចំណេញជាមួយនឹងអត្រាការប្រាក់ថេរ៧%ក្នុងមួយឆ្នាំ ហើយអ្នកទិញសញ្ញាបណ្ណនឹងរួមចំណែកគាំទ្រដល់គម្រោងបៃតងនិងសង្គមនៅកម្ពុជាផងដែរ។

 

សញ្ញាបណ្ណចីរភាពរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ត្រូវបានបែងចែកជា២ប្រភេទដូចខាងក្រោមនេះ៖

 

. សញ្ញាបណ្ណមានអាទិភាពខ្ពស់ មិនមានបុគ្គធានា៖

 

·      តម្លៃចារឹក៖ ១០០,០០០ រៀល ឬ ២៥ ដុល្លារអាមេរិក/ឯកតា

·      រយៈពេល៖ ៥ ឆ្នាំ

·      វិនិយោគអប្បបរមា៖ ៤០ លានរៀល ឬ ១០,០០០ ដុល្លារអាមេរិក

 

. សញ្ញាបណ្ណមានបុគ្គលធានាដោយស្ថានប័នស...

 

·      សម្រាប់វិនិយោគិនស្ថាប័ន

·      អត្រាការប្រាក់៖ ថេរ ៥.៧៥% ក្នុងមួយឆ្នាំ

·      ធានា ១០០% ដោយស.ធ.ក.

·      វិនិយោគអប្បបរមា៖ ២ ពាន់លានរៀល ឬ ៥០០,០០០ ដុល្លារអាមេរិក


គួរបញ្ជាក់ផងដែរថា ការវិនិយោគរបស់អ្នកទៅលើសញ្ញាបណ្ណចីរភាព គឺមានន័យថាអ្នកបានផ្តល់នូវមូលនិធិដោយផ្ទាល់ដល់គម្រោងបៃតង និងសង្គមដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងត្រូវបានផ្ទៀងផ្ទាត់ និងទទួលបានពិន្ទុគុណភាពចីរភាពល្អ (SQS3) ដោយស្ថាប័ន Moody’s

វិនិយោគថ្ងៃនេះ ដើម្បីទទួលបានផលចំណេញ និងរួមចំណែកកសាងអនាគតប្រកបដោយចីរភាពសម្រាប់កម្ពុជា។

សម្រាប់បងប្អូនដែលចាប់អារម្មណ៍សញ្ញាបណ្ណចីរភាពរបស់ LOLC អាចទំនាក់ទំនងមកកាន់៖ 012 332 291 / 092 777 309៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia