ខេត្តកំពត ថ្ងៃទី09 ខែមេសា ឆ្នាំ2026៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុដែលកំពុងកើនឡើងរបស់អតិថិជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានប្រកាសដាក់ដំណើរការផលិតផល «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការនៅសាខាខេត្តកំពត មានទីតាំងស្ថិតនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ដើម្បីនាំយកដំណោះស្រាយហិរញ្ញវត្ថុឆាប់រហ័ស និងមានសុវត្ថិភាពទៅកាន់ប្រជាពលរដ្ឋក្នុងតំបន់។

កម្មវិធីសម្ពោធនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងអតិថិជនយ៉ាងច្រើនកុះករដែលបានមកចូលរួមអបអរសាទរ និងស្វែងយល់អំពីអត្ថប្រយោជន៍នៃផលិតផលថ្មីនេះក្នុងបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាល។

«ឥណទានមាសកើនទ្រព្យ» អនុញ្ញាតឱ្យអតិថិជនអាចប្រើប្រាស់គ្រឿងមាសរបស់ខ្លួនដើម្បីទទួលបានសាច់ប្រាក់យ៉ាងឆាប់រហ័ស ដោយមិនចាំបាច់លក់ទ្រព្យសម្បត្តិមានតម្លៃ។ ជាមួយនឹងដំណើរការងាយស្រួល និងការអនុម័តរហ័ស អតិថិជនអាចទទួលបានប្រាក់កម្ចីក្នុងរយៈពេលខ្លីបំផុត ត្រឹម 15 នាទីប៉ុណ្ណោះ ដែលជួយសម្រួលតម្រូវការសាច់ប្រាក់បន្ទាន់របស់អតិថិជនគ្រប់ប្រភេទ ជាពិសេសអាជីវករ និងប្រជាជនក្នុងសហគមន៍ ដែលត្រូវការទុនបន្ថែមសម្រាប់បង្វិល ឬពង្រីកអាជីវកម្ម ឬក្នុងរដូវកាលពិសេសផ្សេងៗ។

ជាមួយនឹងប្រព័ន្ធសុវត្ថិភាពស្តង់ដារខ្ពស់ អិលអូអិលស៊ី ធានាបានថាគ្រឿងមាសរបស់អតិថិជនត្រូវបានរក្សាទុកយ៉ាងមានសុវត្ថិភាព និងមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដែលជួយបង្កើនភាពជឿជាក់ និងសន្តិភាពផ្លូវចិត្តដល់អតិថិជនក្នុងការប្រើប្រាស់សេវាកម្ម។

ក្នុងឱកាសនេះ សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី បានមានប្រសាសន៍ថា “ ការពង្រីក «ឥណទានមាសកើនទ្រព្យ» ទៅកាន់ខេត្តកំពត គឺជាជំហានសំខាន់មួយក្នុងការនាំយកសេវាហិរញ្ញវត្ថុផ្លូវការ ដែលមានភាពងាយស្រួល និងទំនុកចិត្តខ្ពស់ ទៅកាន់អតិថិជនឱ្យបានកាន់តែទូលំទូលាយ។ អិលអូអិលស៊ី នឹងបន្តពង្រីកផលិតផលនេះទៅកាន់សាខាផ្សេងៗទៀតនៅទូទាំងប្រទេសក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីបំពេញតម្រូវការរបស់អតិថិជនឱ្យកាន់តែប្រសើរ។ ”
សម្រាប់លក្ខខណ្ឌក្នុងការស្នើសុំកម្ចី អតិថិជនត្រូវមានអាយុចាប់ពី 18 ដល់ 65ឆ្នាំ និងមានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនសញ្ជាតិខ្មែរ។ ប្រភេទគ្រឿងមាសដែលអាចទទួលបានកម្ចី រួមមាន មាសដុំ កាក់មាស ឬគ្រឿងមាសផ្សេងៗ ដែលមានកម្រិតភាពសុទ្ធនៃមាសចាប់ពីទឹក 6.7 រហូតដល់ទឹក10 (16 ការ៉ាត់ ដល់ 24 ការ៉ាត់) ហើយមាសត្រូវមានទម្ងន់យ៉ាងតិច 1ជី (3.75 ក្រាម) ក្នុងមួយគ្រឿងមាស។

អិលអូអិលស៊ី នៅតែបន្តភាពជាដៃគូហិរញ្ញវត្ថុដែលអាចទុកចិត្តបានសម្រាប់អតិថិជនក្នុងការសម្រេចគោលដៅហិរញ្ញវត្ថុ និងការរីកចម្រើនប្រកបដោយចីរភាព។
សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល សូមទំនាក់ទំនងទៅកាន់៖ 023 991 991/014 991 991/096 3 991 991/031 3 991 991



