មកស្គាល់ម្ចាស់ក្រុមហ៊ុនធំៗ ៩ រូប ដែលមានគោរមងារជា «លោកអ្នកឧកញ៉ា»
Bunthoeun KoemMARCH 18 2026787 views

គោរមងារឧកញ៉ា នៅក្នុងប្រទេសកម្ពុជា មានចំនួនបីកម្រិតគឺ ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា ដែលជាកម្រិតខ្ពស់ជាងគេ។ ហើយពេលនេះដែរ យើងនឹងនាំមិត្ដមកស្គាល់អ្នកជំនួញដ៏មានឥទ្ធិពលចំនួន ៩ រូបដែលទទួលបានគោរមងារ លោកអ្នកឧកញ៉ានេះ។ ដោយក្នុងនោះរួមមាន៖

 

១. លោកអ្នកឧកញ៉ា លី យ៉ុងផាត់ (ប្រធានសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន LYP Group)


២. លោកអ្នកឧកញ៉ា ពុង ឃាវសែ (អគ្គនាយកក្រុមហ៊ុន OCIC និងធនាគារកាណាឌីយ៉ា)


៣. លោកអ្នកឧកញ៉ា ភាព ហៀក (ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប)


៤. លោកអ្នកឧកញ៉ា លី ហួរ (ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន លី ហួរ គ្រុប)


៥. លោកអ្នកឧកញ៉ា ភូ ហុងស៊ួន ស៊ីគង់ទ្រីវ (អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Battambang Conch Cement Company)


៦. លោកអ្នកឧកញ៉ា លាង ឃុន (ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប)

 

៧. លោកអ្នកឧកញ៉ា ស៊ី គង់ទ្រីវ (ក្រុមហ៊ុន ខេ ធី ប៉ាស៊ីហ្វិក គ្រុប)

 

៨. លោកអ្នកឧកញ៉ា ទ្រី ភាព (អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប)

 

៩. លោកអ្នកឧកញ៉ា ជឹង សុភាព (អគ្គនាយិកា និងជាស្ថាបនិកនៃក្រុមហ៊ុន Pheapimex Group)  

 

សូមជម្រាបផងដែរថា ដើម្បីទទួលបានគោរមងារ​ជា​ «លោក​អ្នកឧកញ៉ា» បុគ្គលនោះ​ត្រូវ​ទទួល​គោរមងារ​ជា​អ្នកឧកញ៉ា យ៉ាងតិច ៥ឆ្នាំ មាន​អាយុយ៉ាងតិច ៤៥ឆ្នាំ និង​ផ្តល់​អំណោយ​ជា​ថវិកា​ជូនរដ្ឋ ក្នុងទំហំ​ទឹកប្រាក់​ចំនួន ១៦ ០០០ ០០០ ០០០ រៀល (ដប់​ប្រាំមួយ​ប៊ីលានរៀល) ប្រហែល ៤លានដុល្លារ ឡើងទៅ បន្ថែម​ពីលើ​សមិទ្ធផល​ផ្សេង​ទៀត ដែល​ជា​អត្ថប្រយោជន៍​សម្រាប់​សង្គមជាតិ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia