ជាធម្មតាប្រភេទកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនរបស់ធនាគារភាគច្រើនគឺអ្នកខ្ចីមិនចាំបាច់មានទ្រព្យធានាឡើយពោលគឺធនាគារគ្រាន់តែឲ្យអ្នកខ្ចីបញ្ជាក់ពីលំហូរសាច់ប្រាក់និងប្រភពចំណូលប្រចាំខែនោះ ធនាគារអាចអនុម័តកម្ចីដល់អតិថិជនភ្លាមៗ។
ទាក់ទងនឹងកម្ចីផ្ទាល់ខ្លួននេះដែរ ខាងក្រោមនេះគឺជាធនាគារធំៗចំនួន៧ក្នុងស្រុកដែលផ្ដល់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួនដោយមិនទាមទារទ្រព្យ ហើយអតិថិជនអាចទទួលបានកម្ចីរហ័សសម្រាប់យកទៅប្រើប្រាស់តាមតម្រូវការ។
១. ធនាគារ Shinhan Bank
ធនាគារ Shinhan Bank មានឥណទាននិយោជិត ដោយអ្នកខ្ចីមិនបាច់មានទ្រព្យធានាឡើយពោលគឺធនាគារផ្ដល់កម្ចីដោយផ្អែកលើប្រាក់ខែ។ អ្នកអាចខ្ចីបានរហូតដល់ទៅ១៥,០០០ដុល្លារ រយៈពេលកម្ចីចំនួន៥ឆ្នាំ។ ព័ត៌មានលម្អិតទាក់ទងទៅលេខ023 955 001។
២. ធនាគារ BRED Bank
ធនាគារ BRED Bank មានឥណទានបុគ្គលដោយអ្នកអាចខ្ចីបានរហូតដល់១៥,០០០ដុល្លារ មានរយៈពេលពី៦ខែទៅ៣ឆ្នាំ ដោយមិនបាច់មានទ្រព្យធានា ជាមួយនឹងអត្រាការប្រាក់ប្រកួតប្រជែង។ ព័ត៌មានលម្អិតសូមទាក់ទងទៅលេខ 1800 20 1234។
៣. ធនាគារប្រៃសណីយ៍កម្ពុជា
ធនាគារ ប្រៃសណីយ៍កម្ពុជាមានឥណទានគ្មានទ្រព្យធានាដែលមានទំហំកម្ចីរហូតដល់ទៅ៣០,០០០ដុល្លារ និងមានរយៈពេលចំនួន២៤ខែ ជាមួយអត្រាការប្រាក់ប្រកួតប្រជែងនិងការបង់សងមានភាពបត់បែននិងាយស្រួល។ ព័ត៌មានលម្អិតអាចទាក់ 070 200 002។
៤. ធនាគារ ស្ថាបនា
កម្ចីផ្ទាល់ខ្លួនគ្មានទ្រព្យធានារបស់ធនាគារ ស្ថាបនា អតិថិជនអាចខ្ចីបានរហូតដល់ទៅ១០,០០០ដុល្លារដោយអនុម័តកម្ចីត្រឹមតែមួយថ្ងៃប៉ុណ្ណោះហើយមិនចាំបាច់មានទ្រព្យធានាឡើយ ជាមួយរយៈពេលកម្ចីចំនួន៣ឆ្នាំ។ ព័ត៌មានលម្អិតអាចទាក់ទងលេខ 081 999 010។
៥. ធនាគារ FTB
ធនាគារ FTB មានផ្ដល់ឥណទានដោយមិនបាច់មានទ្រព្យធានាសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនជនដល់បុគ្គលិកដែលបើកប្រាក់បៀវត្សតាមរយៈធនាគារ FTB ផ្ទាល់។ ទំហំកម្ចីចាប់ពី៥០០ដល់២០,០០០ដុល្លារហើយរយៈពេលខ្ចីចំនួន៣ឆ្នាំ។ ព័ត៌មានលម្អិតអាចទាក់ទងលេខ 1800 200 111។
៦. ធនាគារ CIMB
ធនាគារ CIMB មានផ្ដល់ឥណទានផ្ទាល់ខ្លួនដែលអ្នកអាចខ្ចីបានរហ័សដោយមិនបាច់មានទ្រព្យធានាឡើយ។ ហើយចំពោះទំហំកម្ចីគឺអាចខ្ចីបានរហូតដល់ទៅ២៥,០០០ដុល្លារ និងរយៈពេលខ្ចីរហូតដល់ទៅ៦០ខែ។ ព័ត៌មានលម្អិតទាក់ទងលេខ 087 988 398។
៧. ធនាគារ ជីបម៉ុង
កម្ចីផ្ទាល់ខ្លួនរបស់ធនាគារ ជីបម៉ុង អ្នកអាចខ្ចីបានរហូតដល់ទៅ៣០,០០០ដុល្លារ និងមានរយៈពេលកម្ចីរហូតដល់ទៅ៥ឆ្នាំ។ ជាពិសេសបងប្អូនអាចខ្ចីបានដោយមិនចាំបាច់មានទ្រព្យធានាហើយទទួលបានកម្ចីរហ័សទៀតផង។ ព័ត៌មានលម្អិតអាចទាក់ទងទៅលេខ 081 811 911៕


