ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថលឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមនិងរដ្ឋាភិបាលឌីជីថល បានបង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលដែលមាន ឈ្មោះជាភាសាអង់គ្លេសថា Digital Skill Development Program (DSDP) ដែលជាកម្មវិធីជំនួយហិរញ្ញវត្ថុ មិនមែនជា អាហារូបករណ៍ និងមានរហូតដល់ ៣ ០០០ កន្លែង ក្នុងគោលបំណងផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ (Financial Aid without Interest)។
ជាមួយគ្នានោះដែរ ចំពោះសិស្សដែលបានថវិកាបង់ថ្លៃសិក្សាហើយអាចទៅសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់ ក.អ.ជ.ឌ ចំនួន ៦ រួមមាន៖
១. បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល កម្ពុជា (CADT)
២.សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)
៣. សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)
៤.វិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា (ITC)
៥.សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)
៦.សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon)។
អត្ថប្រយោជន៍ដែលទទួលបានមានដូចជា៖
- ថវិកាដើម្បីបង់ថ្លៃសិក្សារហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ (មិនមែនអាហារូបករណ៍)
- កុំព្យូទ័រយួរដៃ ១គ្រឿង (ប្រសិនបើមានតម្រូវការ)
- ថ្លៃស្នាក់នៅ (ប្រសិនបើមានតម្រូវការ)
- ការប្រឹក្សាយោបល់អំពីការសិក្សា ការស្នាក់នៅ និងការអភិវឌ្ឍអាជីព
- ឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងវិស័យសាធារណៈ និងឯកជន
- អត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានតាមរយៈគ្រឹះស្ថានឧត្តមសិក្សានីមួយៗ។
លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនត្រូវមានលក្ខខណ្ឌ ដូចខាងក្រោម៖
- មានសញ្ជាតិខ្មែរ
- ទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល ដែលមាននិទ្ទេសរួម A B ឬ C
- ជាបេក្ខជនដែលបានបំពេញគ្រប់លក្ខខណ្ឌនៃការជ្រើសរើសឱ្យចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានឧត្តម សិក្សាខាងលើ
- ឆ្លងកាត់ការប្រឡង និង/ឬការសម្ភាសន៍
- បេក្ខជនមានជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល ជនមានពិការភាព ឬសិស្សនារី ត្រូវបានលើកទឹកចិត្ត។
គួរបញ្ជាក់ថា បើសិស្សានុសិស្សចាប់អារម្មណ៍ត្រូវបំពេញពាក្យស្នើសុំអនឡាញតាមរយៈ www.dsdp.gov.kh/registration ។ កាលបរិច្ឆេទទទួលពាក្យគិតចាប់ពី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ១២៣ ឬអ៊ីម៉ែល info@dsdp.gov.kh ៕


