ត្រៀមៗ! ក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ចង់បណ្តាក់ទុនវិនិយោគបង្កើតរោងចក្រនៅកម្ពុជា
ធី ស្រីល័ក្ខJULY 13 2026563 views

ក្រុមហ៊ុន Lion Corporation ដែលជាក្រុមហ៊ុនជប៉ុនដ៏ធំមួយដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៨១ មានផលិតសាប៊ូកក់សក់ សាប៊ូបោកខោអាវ ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ និងផលិតផលថែរក្សាសម្ផស្សនិងអនាម័យផ្សេងៗទៀតបានបង្ហើបពីគោលបំណងក្នុងការបង្កើតរោងចក្រនៅកម្ពុជា។ នេះបើតាមការបង្ហោះលើផេកផ្លូវការរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

១២

ជាក់ស្តែង កាលពីថ្មីៗនេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Lion Corporation ដឹកនាំដោយលោក Takenobu Yamamoto នាយកផ្នែកធុរកិច្ចអន្តរជាតិ។ ដោយមើលឃើញពីសក្តានុពល និងបរិស្ថានវិនិយោគដ៏ល្អប្រសើរនៅកម្ពុជា ក្រុមហ៊ុន Lion Corporation មានបំណងធ្វើការសិក្សាលម្អិតដើម្បីបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រនៅកម្ពុជាបច្ចុប្បន្ន នៅអាស៊ាន ក្រុមហ៊ុនមានមូលដ្ឋានផលិតកម្មនៅប្រទេសវៀតណាម ថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។

១៣

ឯកឧត្តមអគ្គលេខាធិការ ក៏បានសម្តែងនូវក្តីរីករាយក្រៃលែង និងថ្លែងអំណរគុណដល់គណៈប្រតិភូក្រុមហ៊ុនដែលបានសម្លឹងឃើញកម្ពុជាជាគោលដៅសម្រាប់ពង្រីកការវិនិយោគរបស់ខ្លួន។ ឯកឧត្តមអគ្គលេខាធិការ បានជំរុញឱ្យក្រុមហ៊ុនរួសរាន់សម្រេចចិត្តឱ្យបានឆាប់ក្នុងការវិនិយោគនៅកម្ពុជា ដោយត្រូវស្វែងរកទីតាំងសមស្របណាមួយ ជាពិសេសសូមពិចារណាទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia