ទីផ្សារសេវាកម្មកក់ការធ្វើដំណើរ និងដឹកជញ្ជូនម្ហូបអាហារនៅកម្ពុជាកំពុងតែបន្តកក្រើកជាថ្មី! សម្រាប់បងប្អូនដែលរស់នៅ ឬមានគម្រោងទៅដើរកម្សាន្តនៅតំបន់ឆ្នេរក្រុងព្រះសីហនុ ពេលនេះលែងបារម្ភរឿងពិបាករកមធ្យោបាយធ្វើដំណើរ ឬឃ្លានចង់ញ៉ាំអីទៀតហើយ ខណៈដែលកម្មវិធីទូរស័ព្ទថ្មីសន្លាងមួយឈ្មោះថា LiMIបានប្រកាសបង្ហាញខ្លួនជាផ្លូវការ ជាមួយដំណោះស្រាយធ្វើដំណើរដ៏ទំនើប ផាសុកភាព និងសន្សំសំចៃខ្ពស់។
LiMI ជាវេទិកាបច្ចេកវិទ្យាជំនាន់ថ្មីដែលប្រមូលផ្តុំសេវាកម្មកក់មធ្យោបាយធ្វើដំណើរ និងកុម្ម៉ង់អាហារចូលគ្នាក្នុងកម្មវិធីតែមួយ ដើម្បីឆ្លើយតបនឹងតម្រូវការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

នៅក្នុងការឈានជើងចូលទីផ្សារខេត្តព្រះសីហនុជាជំហានដំបូងនេះ LiMI បានត្រៀមខ្លួនរួចជាស្រេចជាមួយដៃគូបើកបររហូតដល់ទៅជាង ៥០០ គ្រឿង រួមមានទាំងប្រភេទរថយន្ត និងម៉ូតូកង់បី ដែលផ្តល់នូវជម្រើសយ៉ាងសម្បូរបែបសម្រាប់ការធ្វើដំណើរទៅធ្វើការ បំពេញកិច្ចការប្រចាំថ្ងៃ ឬជិះកម្សាន្តតាមតំបន់ឆ្នេរ។
ដើម្បីអបអរសាទរការបើកដំណើរការជាផ្លូវការនេះ LiMI បានផ្ដល់នូវការធ្វើដំណើរលើកដំបូងដោយឥតគិតថ្លៃ ព្រមទាំងកញ្ចប់គូប៉ុងបញ្ចុះតម្លៃសរុបដល់ទៅ ៨០,០០០ រៀល សម្រាប់អតិថិជនដែលទើបចុះឈ្មោះថ្មី ដោយបែងចែកជា៖
- ៤៨,០០០ រៀល៖ សម្រាប់ប្រើប្រាស់លើសេវាកុម្ម៉ង់អាហារ
- ៣២,០០០ រៀល៖ សម្រាប់ប្រើប្រាស់លើសេវាកក់មធ្យោបាយធ្វើដំណើរ
(ការប្រើប្រាស់គូប៉ុងត្រូវអនុវត្តតាមលក្ខខណ្ឌនៃការផ្តល់ជូនរបស់ក្រុមហ៊ុន)


បន្ថែមពីលើនេះដែរ ចាប់ពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៦ នេះ អតិថិជនអាចធ្វើការកុម្ម៉ង់អាហារនៅលើ App LiMI នឹងទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃគ្រប់ការកុម្ម៉ង់ទាំងអស់រហូតដល់មានការជូនដំណឹងជាថ្មី។
តាមរយៈការរួមបញ្ចូលសេវាកម្មដឹកជញ្ជូន និងដឹកម្ហូបនៅក្នុង App តែមួយ LiMI មានគោលបំណងលើកកម្ពស់គុណភាពរស់នៅ និងការធ្វើដំណើរនៅក្រុងព្រះសីហនុឱ្យកាន់តែមានភាពស៊ីវិល័យ ងាយស្រួល និងសុវត្ថិភាពខ្ពស់។

លើសពីនេះ ក្រុមហ៊ុនក៏មានផែនការយុទ្ធសាស្ត្រក្នុងការពង្រីកវិសាលភាពសេវាកម្មរបស់ខ្លួន ទៅកាន់បណ្តាខេត្ត និងក្រុងនានានៅទូទាំងប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
តោះ! ទាញយកកម្មវិធី LiMI ឥឡូវនេះ ដើម្បីទទួលបានការជិះហ្វ្រីលើកដំបូង និងកញ្ចប់គូប៉ុងពិសេសៗជាច្រើន៖
👉 ទាញយក App នៅទីនេះ៖ https://h5.limi-apex.com/mview/download/app



