កុំគិតតែរឿងសប្បាយ! មហាសេដ្ឋី លី កាស៊ីង ផ្តាំយុវជនត្រូវធ្វើរឿង ១នេះបន្ទាន់ ទើបចេញរកស៊ីបាន
Kan DaraFEBRUARY 20 2026211 views

ដោយមើលឃើញ យុវជនភាគច្រើនកំពុងឈ្លក់វង្វេងជាមួយសម័យយុគបច្ចេកវិទ្យា សប្បាយភ្លើតភ្លើនភ្លេចខ្លួន ខ្លាចាស់ភាគខាងត្បូងមហាសេដ្ឋី លី កាស៊ីង (Li Ka-shing) មានក្តីបារម្ភជាពន់ពេក និងផ្តាំឲ្យយុវជនធ្វើរឿងធំមួយជាបន្ទាន់ ​បើចង់ចេញរកស៊ីបានលឿន​កុំគិតតែនាំគ្នាផឹកស៊ី។

 

លោក លី កាស៊ីង បានថ្លែងប្រាប់សារព័ត៌មាន South China Morning Post យ៉ាងដូច្នេះថា៖ «រឿងបន្ទាន់ដែលយុវជនត្រូវធ្វើឥឡូវនេះ គឺការវិនិយោគលើចំណេះដឹងឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន»។ កាលពីកុមារភាព លោករៀនពុំ​បានខ្ពស់ទេ ​ ព្រោះតែជីវភាពបង្ខំ គ្មានលុយរៀននឹងគេ។ តែទោះស្ថិតក្នុងគ្រាលំបាកក្តី លោកបានយក​លុយ​ដែលខ្លួន​ខំធ្វើការ ទៅទិញសៀវភៅមួយទឹក​ដើម្បីអាន និងតែងធ្វើបែបនេះរហូតសន្សំសៀវភៅពេញបន្ទប់។​

 

ដោយសារការវិនិយោគលើចំណេះដឹងនេះហើយ​ បានធ្វើឲ្យលោក ​លី កាស៊ីង ទោះកើតក្នុងគ្រួសារក្រក្តី និងធ្លាប់ឆ្លងកាត់សម័យសង្រ្គាម ក៏លោកអាចចេញចាប់ផ្តើមក្តីស្រមៃបានលឿនជាងក្មេងដទៃ។​ ត្រឹមវ័យ១៩ឆ្នាំប៉ុណ្ណោះ ​លោកបានចាប់ផ្តើមអាជីវកម្មទីមួយ ​ដោយធ្វើបណ្តើរ​​ឆ្លៀតរៀនពីវិស័យដែលខ្លួន​កំពុងរកស៊ីបណ្តើរ។ ​លោកទិញទស្សនាវដ្តីអានពីការផលិតប្លាស្ទិកនិង​អនាគតនៃ​វិស័យមួយនេះ រហូតលោកក្លាយជាសហគ្រិនទី១ ​ដែលយល់ពីវិស័យនេះបានច្បាស់​ហើយលេចធ្លោជាងគេបំផុត​នៅអាស៊ី។

 

គួរជម្រាបផងដែរថា លោក លី កាស៊ីង​ ជាសហគ្រិនគំរូ និងល្បីល្បាញមួយរូប​របស់អាស៊ី ​ដោយបានជប់ភាពជោគជ័យរបស់ខ្លួន​ចេញពីភាពក្រីក្រ ​មានស្មារតីខំប្រឹងធ្វើការយ៉ាងខ្លាំងក្លា តាំងពីក្មេងរហូតដល់ពេលលោកចូលនិវត្តន៍នៅអាយុ​៩០ឆ្នាំ។​ បុរសម្នាក់នេះ ធ្លាប់បានប្រាប់សារពត៌មានថា​ តាំងពីក្មេងមក ខ្លួនធ្វើការមិនតិចជាង​១៦ម៉ោងទេក្នុង១ថ្ងៃ​ និង​ធ្វើការ៧ថ្ងៃក្នុង១សប្តាហ៍​គ្មានឈប់ទ្បើយ រហូតដល់អាយុ៨៩ឆ្នាំឯណោះ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  

កកក

បញ្ជាទិញតាម https://t.me/BusinessCambodiaBook

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia