ប្រិយមិត្ដដែលមានបំណងចង់ទិញនៅរថយន្តធំ អាចជិះបានលក្ខណៈគ្រួសារជាពិសេសយីហោរបស់ Lexus ត្រូវប៉ាន់តែម្តង ខណៈនេះជារថយន្ត Lexus LX 700h មួយម៉ូដែលស៊េរីឆ្នាំ២០២៦ កំពុងត្រូវប៉ាន់ខ្លាំង ខណៈរូបរាងមានមាឌធំ កម្លាំងខ្លាំង កំពុងតែដាក់លក់នៅខ្មែរក្នុងតម្លៃជាង២០ម៉ឺនដុល្លារឯណោះ។
បើតាមការឱ្យដឹងពីក្រុមការងារ Lexus Cambodia បានឱ្យដឹងថា រថយន្ត ឡិច ស៊ឺស LX 700h Urban ស៊េរីឆ្នាំ២០២៦ នាពេលបច្ចុប្បន្នរថយន្តនេះមានតម្លៃ ២៧៥,០០០ ដុល្លារសហរដ្ឋអាមេរិក ដោយរថយន្តនេះមានផ្ដល់ជូនជម្រើសថ្មីជាមួយ៧កៅអីអង្គុយ ដែលធ្វើអោយផ្នែកខាងក្នុងផ្ដល់ជូននូវផាសុកភាពខ្ពស់។

បើនិយាយអំពី ខាងក្នុងវិញផ្នែកកៅអីអង្គុយត្រូវបានរចនាយ៉ាងយកចិត្តទុកដាក់ដើម្បីសមស្របទៅតាមតម្រូវការ និងមានភាពបត់បែនងាយស្រួល ធ្វើឱ្យរាល់ពេលធ្វើដំណើររបស់លោកអ្នកទទួលបានបទពិសោធន៍កាន់តែអស្ចារ្យ។ មិនថាកៅអីអង្គុយជួរទីពីរ ឬជួរទីបីនោះទេ គ្រប់ចំណុចទាំងអស់បានរចនាឡើងដោយគិតគូរខ្ពស់លើប្រណីតភាព។ លើសពីនេះទៅទៀត រថយន្ត ឡិច ស៊ឺស LX 700h Urban ត្រូវបានរចនាឡើងយ៉ាងឥតខ្ចោះ ស្របតាមស្តង់ដារសកលរបស់ ឡិច ស៊ឺស ប្រកបដោយប្រណីតភាព កម្លាំងខ្លាំងក្លា ឯកជនភាពខ្ពស់ និងពោរពេញទៅដោយទំនុកចិត្តខ្ពស់បំផុត។

យ៉ាងណាមិញ សម្រាប់បងប្អូនដែលចង់បានព័ត៌មានលំអិតទាក់ទងជាមួយតម្លៃ និងជម្រើសនៃការបង់ប្រាក់ឬចង់បានព័ត៌មានពីប្រភេទពណ៌ឡាននឹងចង់ឈ្វេងយល់ពីការបើកបរប្រកបដោយផាសុកភាព និងប្រណីតភាព ដោយកក់ការបើកបរសាកល្បងរថយន្ត ឡិច ស៊ឺស LX 700h Urban ឥឡូវនេះតាមរយៈ ៖ https://tinyurl.com/yutvepjf ឬអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 017 888 727 ៕



