ជាការពិតណាស់ ការទទួលបន្តវេនអាជីវកម្មគ្រួសារមិនមែនជារឿងងាយស្រួលដូចអ្វីដែលមនុស្សគ្រប់គ្នាគិតនោះទេ ព្រោះវាទាមទារទាំងចំណេះដឹង ការលះបង់ និងភាពអត់ធ្មត់ខ្ពស់។ តួយ៉ាង លោក ឡេង ប្រាថ្នា ដែលបានបោះបង់ឱកាសរស់នៅនិងធ្វើការនៅប្រទេសអូស្ត្រាលី ក្រោយបញ្ចប់ថ្នាក់អនុបណ្ឌិត ដើម្បីត្រឡប់មកជួយពង្រឹងរោងចក្រផលិតគ្រឿងទេសរបស់គ្រួសារនៅស្រុកខ្មែរ។
ជាមួយគ្នានោះដែរ លោក ឡេង ប្រាថ្នា ក៏បានចែករំលែកនូវបទពិសោធន៍ និងគន្លឹះសំខាន់ៗមួយចំនួន សម្រាប់យុវជនជំនាន់ក្រោយដែលមានបំណងចង់ចូលខ្លួនមកបន្តវេន និងអភិវឌ្ឍអាជីវកម្មគ្រួសារឱ្យកាន់តែរីកចម្រើន៖

១. រៀនពីគ្រួសារ៖ លោក ឡេង ប្រាថ្នា បាននិយាយថានៅពេលដែលលោកបានបញ្ចប់ការសិក្សាពីប្រទេសអូស្រ្តាលីមកខ្មែរភ្លាមៗ នៅពេលនោះលោកមិនទាន់ដឹងថាត្រូវធ្វើអ្វីនោះទេដូច្នេះពេលនោះនៅពេលដែលឪពុកម្តាយចូលប្រជុំជាមួយបុគ្គលិក និងពេលដែលពួកគាត់តេទៅទំនាក់ទំនងជាមួយអតិថិជនលោកតែងតែលួចរៀនពីឪពុកម្តាយជានិច្ចដើម្បីដឹងពីបញ្ហារបស់ក្រុមហ៊ុនយើងមានអ្វី ហើយរបៀបទំនាក់ទំនងពួកគាត់ជាមួយនឹងអតិថិជននិងបុគ្គលិក។

២. ឧស្សាហ៍ចេញក្រៅ៖ អគ្គនាយកបន្តវេន ឡេង ប្រាថ្នា បានបង្ហើបថាក្នុងនាមជាអ្នករកស៊ីម្នាក់ យើងពុំអាចអង្គុយសំងំតែក្នុងអប់ហ្វីសឡើង ពោលយើងគួរតែឆ្លៀតចេញក្រៅខ្លះជាពិសេសសម្រាប់លោកផ្ទាល់នៅពេលដែលឪពុកម្តាយទៅសិក្ខាសាលាដើម្បីរៀនពីគំនិតថ្មីៗ លោកតែងតែទៅតាមពួកគាត់ជានិច្ចដើម្បីសិក្សាបន្ថែមអំពីការធ្វើទីផ្សារ ដូច្នេះសម្រាប់ក្មេងៗជំនាន់ក្រោយដែលចង់ជួយពង្រឹងអាជីវកម្មគ្រួសារបន្ថែមគួរតែទុកពេលឲ្យខ្លួនឯងរៀនអ្វីដែលថ្មីៗ និងឧស្សាហ៍ចេញក្រៅបន្ថែម។
៣. ការរក្សាវិន័យនិងថែរក្សាសុខភាពរយៈពេលវែង៖ នៅពេលយើងដើរចូលទៅក្នុងពិភពជំនួញ និងការគ្រប់គ្រងអាជីវកម្ម យើងតែងតែផ្ដោតសំខាន់ទៅលើផែនការ យុទ្ធសាស្ត្រ ការលក់ និងការពង្រីកទីផ្សារ ប៉ុន្តែជារឿយៗមនុស្សជាច្រើនភ្លេចគិតពីវិន័យផ្ទាល់ខ្លួនដែលជាយានជំនិះដ៏សំខាន់បំផុតក្នុងការដឹកនាំយើងទៅរកគោលដៅ។ ដូចដែលលោក ឡេង ប្រាថ្នា បានលើកឡើង ជីវិតមនុស្សម្នាក់ៗមិនមានឱកាសទីពីរ ឬទីបីនោះទេ គឺមានតែមួយគត់ ដូច្នេះការរស់នៅដោយគ្មានវិន័យ ឬបណ្ដោយខ្លួនតាមទម្លាប់ដែលប៉ះពាល់ដល់សុខភាព អាចក្លាយជាឧបសគ្គដ៏ធំនៅថ្ងៃអនាគត។
ប្រសិនបើយើងមិនចេះថែរក្សាសុខភាពចាប់ពីថ្ងៃនេះទេដូចជាការទទួលទានគ្រឿងស្រវឹងឬការរស់នៅមិនទៀងទាត់ យើងអាចប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរនៅប៉ុន្មានឆ្នាំខាងមុខទៀត។ នៅពេលនោះ ទោះបីជាយើងមានក្តីស្រមៃធំប៉ុណ្ណា ឬមានឱកាសអាជីវកម្មល្អយ៉ាងណាក៏ដោយ ក៏កម្លាំងកាយ និងសុខភាពរបស់យើងអាចមិនអនុញ្ញាតឱ្យយើងរត់ទៅដល់គោលដៅទាំងនោះបានឡើយហេតុនេះហើយ វិន័យផ្ទាល់ខ្លួនមិនមែនជាការរឹតត្បិតខ្លួនឯងដោយគ្មានហេតុផលនោះទេប៉ុន្តែជាការស្រឡាញ់និងការការពារអនាគតរបស់ខ្លួនឯងឱ្យរឹងមាំយូរអង្វែង។

សិប្បកម្ម LEANG LENG Fish Sauce លាង ឡេង គឺជាសិប្បកម្មផលិតទឹកត្រីដ៏ល្បីឈ្មោះមួយរបស់ខ្មែរ ដែលបានបង្កើតឡើងដោយសហគ្រិនចាស់វស្សាមួយរូបឈ្មោះថា លាង ឡេង នៅអំឡុងឆ្នាំ ២០១១។ហើយគិតមកដល់បច្ចុប្បន្ន សិប្បកម្ម លាង ឡេង កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនទូទៅនៅក្នុងប្រទេសកម្ពុជានិងមានដាក់នៅតាមបណ្តាម៉ាត និងផ្សារទំនើបធំៗជាច្រើនដូចជា ផ្សារទំនើបអ៊ីអន ឡាក់គី ជីបម៉ុង និងតាមបណ្តាផ្សារតូចធំជាច្រើនផ្សេងទៀតផងដែរ។ ហើយលើសពីនេះទៅទៀត ផលិតផលរបស់សិប្បកម្ម លាង ឡេង ក៏មានវត្តមាននៅទីផ្សារក្រៅប្រទេសដូចជាសហរដ្ឋអារិក បណ្តាលប្រទេសអឺរ៉ុបបានផងដែរ។
គួរបញ្ជាក់ផងដែរ បច្ចុប្បន្នបសិប្បកម្ម លាង ឡេង មានផលិតផលជាច្រើនមុខដូចជា ទឺកត្រី ទឹកស៊ីអីវ ទឹកប្រេងខ្យង ទឹកម្ទេស ទឹកសៀង ដែលផលិតចេញពីវត្ថុធាតុដើមល្អៗមានគុណភាពដែលធានាថាអ្នកប្រើប្រាស់ប្រើទៅមិនប៉ះពាល់ដល់សុខភាពឡើយ។ហើយសម្រាប់បងប្អូនដែលមានបំណងចង់ធ្វើការទម្លាក់ទំនងទិញយកទៅលក់បន្តទាំងដុំនិងរាយអាចធ្វើការទំនាក់ទំនងទៅកាន់ Facebook page : LEANG LENG Fish Sauce លាង ឡេង ឬតាមរយៈលេខទំនាក់ទំនង 017 336 336 ៕



