ចំពោះបងប្អូនដែលចង់រៀនជំនាញធ្វើនំ ក៏ដូចជារៀនភាសាចិនបន្ថែម ប៉ុន្តែគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការទៅរៀននៅសាលា ឬពុំមានលទ្ធភាពគ្រប់គ្រាន់បង់លុយថ្លៃសាលា ឈប់បារម្ភទៀតទៅ នាពេលនេះចាបក្រហមសូមណែនាំវេបសាយមួយរបស់ក្រសួងទេសចរណ៍គឺ tptd បងប្អូនអាចរៀនតាមទូរស័ព្ទក៏បានដែរគឺមិនអស់លុយសូម្បី១រៀល។
ជាក់ស្តែង ដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវ:លើផ្នែកចំណីអាហារ និងភាសាចិន វេបសាយ tptd គឺមានវគ្គសិស្សាជាវីដេអូជាច្រើន ជាពិសេសនោះរបៀបការដុតនំក៏មានបង្រៀនជាលក្ខណៈយូធូប ចំណែកវគ្គសិក្សាភាសាចិនក៏មានម៉ោងបង្រៀនទៅតាមហ្នឹងផងដែរ។
សូមបញ្ជាក់ថា សម្រាប់អ្នកចង់រៀនពីរបៀបដុតនំផ្សេងៗសូមចូលទៅកាន់តំណភ្ជាប់របស់ នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ TPTD រួចចុចចូលទៅកាន់ឆានែលយូធូបយើងអាចរៀនពីរបៀបដុតនំ តាំងពីវគ្គដំបូង រហូតដល់វគ្គចុងក្រោយ សម្រាប់អ្នកមិនចេះសោះ ក៏អាចចាប់ផ្ដើមរៀនបាន។ ចំណែកភាសាចិនវិញគឺសិក្សារៀងរាល់ថ្ងៃ អង្គារវេលាម៉ោង ៥:៣០ល្ងាចដល់ ៦:៣០ ល្ងាចថ្នាក់សិក្សាចាប់ផ្តើមថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២៤ សិក្ខាកាមតម្រូវអោយចូលរៀនអនឡានផ្ទាល់គ្រប់ម៉ោងលេខកូដថ្នាក់៖ C-252-1ចុះឈ្មោះ៖តាមលីងwww.tptd.org៕