ទីផ្សារសកលនៃយានយន្តថាមពលថ្មីដែលហៅថា (NEV) បន្តកើនឡើងយ៉ាងឆាប់រហ័ស សូម្បីតែក្នុងអំឡុងពេលមានការធ្លាក់ចុះតាមរដូវកាលក៏ដោយ។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ ការលក់នៅទូទាំងក្រុមហ៊ុនដែលបានចាប់ផ្តើមអាជីវកម្មរថយន្តអគ្គិសនីរបស់ប្រទេសចិនជាច្រើនត្រូវបានរងផលប៉ះពាល់ដោយសារថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំចិន ដែលតាមទំលៀមទំលាប់ក៏បានកាត់បន្ថយការផលិត និងការដឹកជញ្ជូនផងដែរ។ ទោះបីជាមានការធ្លាក់ចុះនេះក៏ដោយ ប៉ុន្តែក្រុមហ៊ុន Leapmotor បែបជាបានទទួលនូវតំណែងកំពូលក្នុងការលក់ប្រចាំខែដោយជោគជ័យ ដែលបង្ហាញពីកំណើនដ៏រឹងមាំរបស់ខ្លួន និងការកើនឡើងនៃតម្រូវការជាសកលលើប្រភេទរថយន្តអគ្គិសនី។
ក្រុមហ៊ុន Leapmotor បានត្រឡប់ទៅកាន់តំណែងលេខ1 នេះយោងតាមរបាយការណ៍ការលក់ចុងក្រោយបំផុតរបស់ Leapmotor គឺមានការលក់ចេញរថយន្តចំនួន 28,067 គ្រឿងក្នុងខែកុម្ភៈ ឆ្នាំ2026 ដែលធ្វើឱ្យវាក្លាយជាក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មថ្មី ដែលទទួលបានការលក់ដាច់បំផុតសម្រាប់ខែកុម្ភៈនេះ។ លទ្ធផលនេះអនុញ្ញាតឱ្យ Leapmotor ទទួលបានតំណែងកំពូលពី HIMA ដែលបាននាំមុខគេក្នុងចំណាត់ថ្នាក់ទី1កាលពីខែមករា។ ទិន្នលក់ដ៏ច្រើននេះបានបង្ហាញពីភាពប្រកួតប្រជែងដ៏រឹងមាំរបស់ Leapmotor នៅក្នុងទីផ្សាររថយន្តអគ្គិសនី ជាពិសេសនៅក្នុងផ្នែករថយន្តប្រភេទ SUV ដែលមានតម្លៃសមរម្យ និងមានដំណើរការបើកបរល្អ។


សន្ទុះនៃការលក់កាន់តែខ្លាំងសម្រាប់ Leapmotor ក្នុងឆ្នាំ 2026 នេះសូម្បីតែក្នុងរដូវកាលដែលមានការលក់ធ្លាក់ចុះក៏ដោយ ប៉ុន្តែសមត្ថភាពរបស់ក្រុមហ៊ុន Leapmotor ក្នុងការវិលត្រឡប់ទៅកាន់តំណែងលេខ១ បានបង្ហាញពីទំនុកចិត្តយ៉ាងខ្លាំងរបស់អតិថិជន និងតម្រូវការជាសកលដ៏មានស្ថេរភាពសម្រាប់រថយន្តអគ្គិសនី។ ម៉ាកយីហោនេះបានបន្តរីកចម្រើនជាលំដាប់ ដោយសារមានតម្លៃប្រកួតប្រជែង មានគុណភាពល្អបំពាក់ដោយបច្ចេកវិទ្យាទំនើប មានការរចនាដ៏ធំទូលាយ និងម៉ូឌែលរថយន្តអគ្គិសនីថ្មីៗ ជាជម្រើសល្អដែលបំពេញតាមតម្រូវការអតិថិជនពិតប្រាកដ។ ជាមួយនឹងការលក់ចេញសរុបលើសពី 60,000 គ្រឿងរួចមកហើយនៅត្រឹមដើមឆ្នាំ2026 របស់ Leapmotor ដែលត្រូវបានគេរំពឹងថានឹងនៅតែជាម៉ាករថយន្តអគ្គិសនីដែលមានការរីកចម្រើនលឿនបំផុតមួយនៅលើពិភពលោកនៅក្នុងឆ្នាំនេះ។
បន្ទាប់ពីមានការរីកចម្រើនដ៏រឹងមាំនៅទូទាំងពិភពលោករបស់ខ្លួន បច្ចុប្បន្ននេះក្រុមហ៊ុន Leapmotor ក៏មានលក់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយផ្តល់ជូននូវម៉ូដែលរថយន្តអគ្គិសនីចំនួន3 ដែលគ្របដណ្តប់តាមតម្រូវការរបស់អតិថិជនផ្សេងៗគ្នា ដោយមានចាប់ពីរថយន្តខ្នាតតូចសម្រាប់ប្រើប្រាស់ក្នុងទីក្រុង រហូតដល់រថយន្ត SUV គ្រួសារលក្ខណៈខ្នាតធំ។ ម៉ូដែលដែលមានលក់បច្ចុប្បន្នមានដូចជា៖
រថយន្ត Leapmotor T03 – មានត្រឹមតែ $12,990 ជារថយន្តអគ្គិសនីខ្នាតតូចស័ក្តសមសម្រាប់ការបើកបរក្នុងទីក្រុងជាមួយការចំនាយទាប និងមានរយៈចម្ងាយបើកបរគ្រប់គ្រាន់រហូតដល់ 310Km សម្រាប់ការសាកថាមពលមួយពេញ។
រថយន្ត Leapmotor B10 – មានតម្លៃត្រឹមតែ $26,990 ជាប្រភេទរថយន្តអគ្គិសនី SUV ខ្នាតកណ្តាល Global Spec បំពាក់ដោយមុខងារប្រើប្រាស់ទំនើបៗ មានភាពទាន់សម័យ ជាមួយសមត្ថភាពថ្មអាគុយទំហំ 67.1 kWh និងផ្តល់នូវរយៈចម្ងាយបើកបរបានឆ្ងាយរហូតដល់ 600Km សម្រាប់ការសាកថាមពលមួយពេញ។

រថយន្ត Leapmotor C10 – មានចាប់ពី $30,990 ជារថយន្តអគ្គិសនី SUV ខ្នាតស្តង់ដារកម្រិត premium ដែលត្រូវបានរចនាឡើងក្នុងការផ្តល់នូវផាសុកភាពខ្ពស់ ផ្តល់នូវដំណើរការបើកបរ smooth ល្អ និងស័ក្តសមសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារធំ។ រថយន្តនេះមានរយៈចម្ងាយបើកបរ 530 Km។
សរុបមក ជាមួយនឹងតម្លៃដ៏ប្រកួតប្រជែងនៅលើទីផ្សាររថយន្តអគ្គិសនី ព្រមទាំងមានការរចនាដ៏ទំនើប និងមានការរីកចម្រើនលើផ្នែកលក់ដ៏រឹងមាំទូទាំងពិភពលោក បានធ្វើឱ្យក្រុមហ៊ុន Leapmotor កំពុងក្លាយជាជម្រើសនៃម៉ាករថយន្តអគ្គិសនី ដ៏ទាក់ទាញបំផុតមួយនៅក្នុងសកលលោក និងប្រទេសកម្ពុជាផងដែរ ជាពិសេសសម្រាប់អតិថិជនដែលកំពុងស្វែងរកបច្ចេកវិទ្យាខ្ពស់ ផ្នែកខាងក្នុងធំទូលាយ និងតម្លៃល្អក្រោម $30,000។




