រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមហ៊ុន លាងឡេង ស៊ស ឯ.ក បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុន DKSH Cambodia ដែលជាក្រុមហ៊ុនចែកចាយ និងផ្តល់សេវាកម្មពង្រីកទីផ្សារលំដាប់ថ្នាក់អន្តរជាតិដ៏ឈានមុខគេមួយនៅកម្ពុជាផងដែរ។ កិច្ចសហការនេះធ្វើឡើងក្នុងគោលបំណង ពង្រីកវិសាលភាពនៃការចែកចាយផលិតផលរបស់ក្រុមហ៊ុន លាងឡេងស៊ស ឯ.ក ដែលជាសមិទ្ធផល និងស្នាដៃពិតៗរបស់កូនខ្មែរឱ្យកាន់តែទូលំទូលាយទូទាំងប្រទេសកម្ពុជា។

តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះគឺបានបង្ហាញយ៉ាងច្បាស់ពីក្រុមហ៊ុន លាងឡេង ស៊ស ឯ.ក ក្នុងការលើកកម្ពស់គុណភាពផលិតផលក្នុងស្រុកហើយតាមរយៈការចែកចាយដ៏សម្បូរបែបរបស់ក្រុមហ៊ុន DKSH Cambodia នឹងជួយឱ្យផលិតផលខ្មែរអាចទៅដល់ដៃអតិថិជន និងប្រជាជនកម្ពុជាគ្រប់ទិសទីបានយ៉ាងងាយស្រួលនិងទាន់ចិត្តជាទីបំផុត។

លើសពីនេះទៅទៀត ការចាប់ដៃគូជាមួយ ក្រុមហ៊ុន DKSH Cambodia នេះមិនត្រឹមតែជាជំហានដ៏ធំមួយសម្រាប់ក្រុមហ៊ុន លាងឡេង ស៊ស ឯ.ក ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមោទនភាពមួយសម្រាប់សហគ្រាសក្នុងស្រុក ក្នុងការបង្ហាញថា ផលិតផលខ្មែរមានសមត្ថភាព និងគុណភាពខ្ពស់ អាចប្រកួតប្រជែង និងពង្រីកខ្លួនលើទីផ្សារបានយ៉ាងរឹងមាំផងដែរ។

លោក លាង ឡេង ដែលជាអគ្គនាយករបស់ក្រុមហ៊ុន លាងឡេង ស៊ស ឯ.ក បានមានប្រសាសន៍ថា កិច្ចសហការជាមួយក្រុមហ៊ុន DKSH Cambodia នាពេលនេះ នឹងធ្វើឲ្យផលិតផលខ្មែររបស់យើងអាចទៅដល់ដៃបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទីទូទាំងប្រទេសកម្ពុជា បានកាន់តែងាយស្រួល និងរហ័សទាន់ចិត្ត ហើយនេះក៏សបញ្ជាក់យ៉ាងច្បាស់ថា ផលិតផលខ្មែរក៏មានសមត្ថភាព មានស្តង់ដារ និងមានគុណភាពមិនចេញប្រទេសជិតខាងនោះដែរ។

គួរបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះក្រៅពីមានលក់ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស និងផលិតផលផ្សេងៗទៀតនៅទីផ្សារក្នុងស្រុក ក្រុមហ៊ុន លាងឡេង ស៊ស ឯ.ក ក៏បាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសជាច្រើនទៀតផងដែរ ដោយមានដូចជា ប្រទេសអូស្រ្តាលី សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង នូវែលហ្សេឡង់និងបណ្តាមានប្រទេសធំៗជាច្រើនទៀត។ #គិតពីសុខភាព នឹកដល់លាងឡេង សម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់ទំនាក់ទំនងទិញឬលក់បន្តអាចទំនាក់ទំនងទៅកាន់ផេកផ្លូវការរបស់ក្រុមហ៊ុន LEANG LENG Fish Sauce លាង ឡេង ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 031 466 6615 ៕



