កុំឲ្យបុគ្គលិ.កបាក់ស្បាត! ថ្នាក់ដឹកនាំ ត្រូវធ្វើរឿងធំៗ៣នេះភ្លាម ពេលកន្លែងការងា.រសម្បូរអ្នក Bull.y គ្នា
Kan DaraFEBRUARY 16 20266 views

ការបៀតបៀននៅកន្លែងការងារគឺជាការបំពានពាក្យសំដី ផ្លូវកាយ ឬផ្លូវចិត្ត ដោយនិយោជក អ្នកគ្រប់គ្រង បុគ្គលិកគ្នាឯង និងមានស្ទើរគ្រប់បរិយាកាសការងារទាំងអស់។ ខាងក្រោមនេះគឺជារឿងធំៗ៣ ដែលអ្នកដឹកនាំត្រូវធ្វើភ្លាម ពេលកន្លែងការងារសម្បូរអ្នក Bull.y គ្នា ដើម្បីកុំឲ្យបុគ្គលិកបាក់ស្បាត៖

 

១/. ផ្តោតទៅលើលទ្ធផលក្រុម មិនមែនបុគ្គល

 

តាមការស្រាវជ្រាវបង្ហាញថា អ្នកគ្រប់គ្រងអាចដោះស្រាយបញ្ហានេះតាមរយៈការលើកកម្ពស់ និងបណ្តុះបណ្តាលសមត្ថភាពជាក្រុមឲ្យខ្លាំង ផ្តល់រង្វាន់ជាក្រុម មិនមែនផ្តោត ឬផ្តល់ផលប្រយោជន៍ត្រឹមបុគ្គលនោះទេ។ ការស្ទង់មតិក្នុងឆ្នាំ២០១៩ ដោយ សង្គមសម្រាប់ការគ្រប់គ្រងធនធានមនុស្ស (SHRM) បានរកឃើញថា ៥៨% នៃបុគ្គលិកដែលលាឈប់ពីការងារដោយសារតែវប្បធម៌គ្មានតម្លាភាពរបស់ថៅកែ ឬអ្នកគ្រប់គ្រងរបស់ពួកគេ។

 

/. បន្ថយ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ

អ្នកវិទ្យាសាស្ត្រខាងការយល់ដឹង Art Markman ចែករំលែកបច្ចេកទេសជាច្រើនសម្រាប់ ការកាត់បន្ថយការគំរាមកំហែងនៅកន្លែងការងារ។ លោកបានលើកឡើងថា ក្នុងនាមជាអ្នកដឹកនាំត្រូវហ៊ានប្រើសិទ្ធកក់ហៅបុគ្គលដែលបំពានលើអ្នកដទៃនៅកន្លែងធ្វើការដើម្បីមកណែនាំ និងតាមដានបុគ្គលនោះបន្ទាប់ពីកិច្ចប្រជុំចប់។ បុគ្គលិកត្រូវការជំនួយពីអ្នក ដូច្នេះអ្នកមិនគួរឈរឱបដៃមើលពីទុក្ខលំបាករបស់ពួកគេនៅនឹងភ្នែកបានឡើយ ដូចមហាវីរក្សត្រខ្មែរ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ព្រះអង្គ​ប្រកាន់​ទស្សនៈ​ថា​៖ «​ទុក្ខ​របស់​ប្រជារាស្ត្រ ជា​ទុក្ខ​របស់​ព្រះអង្គ​»

 

៣/. បង្កើតបរិយាកាសសុវត្ថិភាព

 

លោកសាស្ត្រាចារ្យ Jason Walker នៃសាកលវិទ្យាល័យ Adler បានលើកឡើងថា ក្រុមហ៊ុនត្រូវតែប្តេជ្ញាចិត្តក្នុងការជំរុញបរិយាកាសសុវត្ថិភាពនៅកន្លែងការងារ តាមរយៈការបង្កើតគោលនយោបាយប្រឆាំងនឹងការគំរាមកំហែង ឬបៀតបៀន និងការជំរុញទំនាក់ទំនងបើកចំហ ដែលលើកកម្ពស់ដល់សុខុមាលភាព និងផលិតភាពរបស់បុគ្គលិក។

 

យ៉ាងណាមិញ ក្នុងសិក្ខាសាលាថ្នាក់តំបន់ស្ដីពី ការងាររបស់ស្ត្រីនៅកន្លែងធ្វើការ កាលពីឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ គឺជាកត្តារាំងស្ទះដល់ផលិតភាពការងារ និងសុខុមាលភាពរបស់កម្មករនិយោជិត។ ដូច្នេះសូមចូលរួមលុបបំបាត់ និងកាត់បន្ថយទាំងអស់គ្នាតាមដែលអាចធ្វើទៅបាន៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

កកក

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia